ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប៉េង ហួត សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តកំពត រៀបចំ​កម្មវិធី «១០០០​ ដើម​នៃ​និរន្តរភាព​» ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ពន្លក​បៃតង​»

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ក្នុង​គោលបំណង​បង្កើន​គម្រប​បៃតង បណ្តុះ​ស្មារតី​ស្រឡាញ់​បរិស្ថាន និង​ចូលរួម​ចំណែក​សម្រេច​ឱ្យ​បាន​នូវ​អ​ព្យា​ក្រឹត្យ​កាបូន​នៅ​ឆ្នាំ​ ២០៥០ ប៉េង ហួត គ្រុប មាន​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​សហការ​ជាមួយ មន្ទីរ​បរិស្ថាន​ខេត្តកំពត រដ្ឋបាល​ស្រុក​កំពង់ត្រាច និង​អង្គការ​អភិរក្ស (IUCN) រៀបចំ​កម្មវិធី​ដាំ​កូន​ឈើ «១០០០ ដើម​នៃ​និរន្តរភាព​» ទទួល​បាន​ភាព​ជោគជ័យ​ប្រកបដោយ​ផ្លែផ្កា​ជាទី​គាប់ចិត្ត ​។

កម្មវិធី​ដ៏​មាន​អត្ថន័យ​នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ពន្លក​បៃតង​» ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួងបរិស្ថាន ក្នុ្ង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរ​ស្ថាន ​។ ពិធី​ដាំ​កូន​ឈើ​នេះ​បាន​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ​២៩ ខែមិថុនា ឆ្នាំ​ ២០២៦ នៅ​បរិវេណ​តំបន់​រមណីយដ្ឋាន​-​ភ្នំ​កំពង់ត្រាច ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល និង​ជា​ជម្រក​ជីវចម្រុះ​សំខាន់​ៗ​ជា​ច្រើន សម្រាប់​ទេសចរណ៍ និង​ការ​សិក្សា​ស្រា​ជ្រាវ​។ នៅ​ក្នុង​ឱកាស​នោះ លោក អេ​ង ប៉ូ​ឡូ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត មាន​ប្រសាសន៍​លើកទឹកចិត្ត​ថា​៖ «​នា​រដូវវស្សា​នេះ សូម​ចូលរួម​ដាំ​កូន​ឈើ​ទាំងអស់​គ្នា ដើម្បី​រួមចំណែក​ធ្វើ​ឱ្យ​សម្រេច​បាន​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០ និង​បង្កើន​គម្រប​បៃតង​»​ ។

វិធី​ដាំ​កូន​ឈើ​នេះ​មានការ​ចូលរួម​យ៉ា​ស្រាំ និង​ទទួលខុស​ត្រូ​ពី​មន្ទីរ​បរិស្ថាន​ខេត្តកំពត​, រដ្ឋបាល​ស្រុក​កំពង់ត្រាច​, ព្រះសង្ឃ​, អាជ្ញាធរ​ភូមិ​-​ឃុំ​, ប្រជា​ការពារ​, លោកគ្រូ​អ្នកគ្រូ​, សិស្សានុសិស្ស​, យុវជន ប្រជាពលរដ្ឋ និង​សហគមន៍​មូលដ្ឋាន​សរុប​ប្រមាណ ៥០០​នាក់ ដោយ​ដាំ​កូន​ឈើ​សរុប​ចំនួន ១,០០០​ដើម ក្នុង​នោះ​រួម​មាន​៖ ដើម​ត្នោត ៤០០​ដើម​, ដើម​គគី ២០០​ដើម​, ដើមឈើ​ទាល ២០០​ដើម និង​ដើម​ក្ងោក ២០០​ដើម​ ។

សូម​ចូលរួម​ដាំ​ដើមឈើ​ទាំងអស់​គ្នា ដែល​កិច្ចការ​នេះ​មិន​ត្រឹមតែ​ជួយ​ការពារ​ធនធានធម្មជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ​បណ្តុះ​នូវ​កេរ​មរតក​បៃតង និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុងស្រុក​ឱ្យ​កាន់តែ​មាន​និរន្តរភាព និង​បរ​ស្ថាន​ភព​ផែនដី​ ៕ អត្ថបទសហការ