ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ មេ​យ​ប៊ែ​ង ទទួល​បាន​ពានរង្វាន់ «​ធនាគារ​ឆ្នើម​បំផុត​ផ្នែក​ទំនួល​ខុស​ត្រូវ​សង្គម​ជាស​កល​» (World’s Best Bank for Corporate Responsibility) ពី​ស្ថាប័ន Euromoney

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ពានរង្វាន់​កិត្តិយស​ផ្សេង​ទៀត រួម​មាន ៖ ធនាគារ​ឆ្នើម​ផ្នែក​ភាព​ចម្រុះ និង​បរិ​យា​បន្ន​ប្រចាំ​អាស៊ី (Asia’s Best Bank for Diversity and Inclusion) ធនាគារ​ឆ្នើម​បំផុត​ផ្នែក​បរិស្ថាន សង្គម និង​អភិបាលកិច្ច ប្រចាំ​អាស៊ី (Asia’s Best Bank for ESG) និង ធនាគារ​ឆ្នើម​បំផុត​សម្រាប់​សាជីវកម្ម​ខ្នាត​ធំ​ប្រចាំ​អាស៊ាន (ASEAN’s Best Bank for Large Corporates) ។
ធនាគារ មេ​យ​ប៊ែ​ង ដែល​ជា​ស្ថាប័ន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​តំបន់​អាស៊ាន ទទួល​បាន​នូវ​ការ​ទទួលស្គាល់​ជា​ប្រវត្តិសាស្ត្រ ដោយ​ផ្អែក​លើ​លទ្ធផល​ការងារ​ដ៏​លេចធ្លោ​លើ​វិស័យ​សំខាន់​ៗ​ជា​ច្រើន ពី​កម្មវិធី Awards for Excellence ឆ្នាំ ២០២៦ របស់​ស្ថាប័ន Euromoney ដោយ​ទទួល​បាន​ពានរង្វាន់​សរុប​ចំនួន ១៣ ទាំង​ក្នុង​កម្រិត​ពិភពលោក តំបន់ និង​ថ្នាក់​ជាតិ ។

សមិទ្ធផល​ដ៏​លេចធ្លោ​បំផុត​របស់​សម្ព័នធ​នាគារ មេ​យ​ប៊ែ​ង គឺ​ការ​ទទួល​បានការ​ទទួលស្គាល់​ជាស​កល​លើក​ដំបូង​បំផុត​ជា «​ធនាគារ​ឆ្នើម​បំផុត ផ្នែក​ទំនួល​ខុស​ត្រូវ​សង្គម ជាស​កល (The World’s Best Bank for Corporate Responsibility)» ដែល​បាន​លើកកម្ពស់​កិត្តិនាម​របស់​ធនាគារ មេ​យ​ប៊ែ​ង ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​តែ​ពីរ​គត់ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​អាស៊ី ដែល​ទទួល​បាន​ពានរង្វាន់​លំដាប់​ពិភពលោក​ក្នុងឆ្នាំនេះ ។ សមិទ្ធផល​នេះ គឺជា​សក្ខីភាព​ដ៏​រឹង​មាំ​បង្ហាញ​ពី​ភាព​ឈានមុខ​គេ​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​ផ្សារ​ភ្ជាប់​ផ្នត់គំនិត ផល​វិជ្ជមាន​ចំពោះ​សង្គម (Social Impact) ទៅ​ក្នុង​រាល់​ប្រតិបត្តិការ​របស់​ខ្លួន ដើម្បី​ជំរុញ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សហគមន៍ ការ​លើកកម្ពស់​ហិរញ្ញប្បទាន​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​ការ​ពង្រឹង​ភាព​ចម្រុះ​នៃ​បរិស្ថាន តាម​រយៈ​គំនិត​ផ្តួចផ្តើម​នៃ «​ហិរញ្ញប្បទាន​សង្គម​» និង «​លើកកម្ពស់​សម្ថ​ភាព​សង្គម​» ។

នៅ​កម្រិត​តំបន់ ធនាគារ មេ​យ​ប៊ែ​ង ទទួល​បាន​ពានរង្វាន់​ថ្មី​ចំនួន​បី រួម​មាន «​ធនាគារ​ឆ្នើម​បំផុត​ប្រចាំ​អាស៊ី​ផ្នែក​ភាព​ចម្រុះ និង​បរិ​យា​បន្ន (Asia’s Best Bank for Diversity and Inclusion) » និង «​ធនាគារ​ឆ្នើម​បំផុត​ផ្នែក បរិស្ថាន សង្គម និង​អភិបាលកិច្ច (Best Bank for ESG)» ។ សមិទ្ធផល​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​កសាង​បរិយាកាស​ការងារ​ប្រកបដោយ​បរិ​យា​បន្ន ការ​លើកកម្ពស់​ភាព​ចម្រុះ​នៅ​ក្នុង​ចំណោម​បុគ្គលិក និង​ថ្នាក់ដឹកនាំ ព្រមទាំង​ការ​បញ្ចូល​គោលការណ៍​បរិស្ថាន សង្គម និង​អភិបាលកិច្ច (ESG) ទៅ​ក្នុង​យុទ្ធសាស្ត្រ និង​ប្រតិបត្តិការ​អាជីវកម្ម​ឱ្យ​កាន់តែ​ស៊ីជម្រៅ ។

ធនាគារ មេ​យ​ប៊ែ​ង ក៏​ទទួល​បាន​ពានរង្វាន់​ជា «​ធនាគារ​ល្អ​បំផុត​សម្រាប់​សាជីវកម្ម​ខ្នាត​ធំ​ក្នុង​តំបន់​អាស៊ាន (ASEAN’s Best Bank for Large Corporates)» ដែល​ឆ្លុះ​បញ្ចាំង​ពី​វិសាលភាព​នៃ​ប្រតិបត្តិការ​ធនាគារ​កម្រិត​សកល​របស់​ខ្លួន ។ ស្រប​ពេល​ដែល​មាន​កំណើន​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស អតិថិជន​របស់​ធនាគារ មេ​យ​ប៊ែ​ង ក៏​កំពុង​ពង្រីក​ខ្លួន​ក្នុង​កម្រិត​តំបន់​ផង​ដែរ ។ ក្នុង​នាម​ជា​ធនាគារ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​តែ​មួយ​គត់ ដែល​មាន​វត្ត​មាននៅ​ក្នុង​ទីផ្សារ​ប្រទេស​អាស៊ាន​ទាំង ១០ ធនាគារ មេ​យ​ប៊ែ​ង មាន​ជំហរ​រឹង​មាំ​បំផុត​ក្នុង​ការ​គាំទ្រ​អតិថិជន ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប ។

នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ធនាគារ មេ​យ​ប៊ែ​ង បាន​បន្ត​រក្សា​កំណត់​ត្រា​ដ៏​ឆ្នើម​របស់​ខ្លួន ដោយ​ទទួល​បាន​ពានរង្វាន់ «​ធនាគារ​ល្អ​បំផុត​នៅ​ម៉ា​ឡេ​ស៊ី​» (Malaysia’s Best Bank) ជា​លើក​ទី ៧ ដែល​ជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ ចាប់តាំងពី​ទទួល​បាន​ពានរង្វាន់​នេះ​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៨ ។ សម្ព័នធ​នាគារ មេ​យ​ប៊ែ​ង ក៏​បាន​ឈ្នះ​ពានរង្វាន់ «​ធនាគារ​ឆ្នើម​បំផុត​ផ្នែក​ភាព​ចម្រុះ និង​បរិ​យា​បន្ន​ប្រចាំ​ម៉ា​ឡេ​ស៊ី​» «​ធនាគារ​ឆ្នើម​បំផុត​ផ្នែក​បរិស្ថាន សង្គម និង​អភិបាលកិច្ច​» និង «​ធនាគារ​ឆ្នើម​បំផុត​សម្រាប់​សាជីវកម្ម​ខ្នាត​ធំ​» ផង​ដែរ ។ ទន្ទឹម​នឹង​នេះ ធនាគារ​វិនិយោគ មេ​យ​ប៊ែ​ង (Maybank Investment Bank) ត្រូវ​បាន​ទទួលស្គាល់​ជា «​ធនាគារ​វិនិយោគ​ឆ្នើម​បំផុត​ប្រចាំ​ម៉ា​ឡេ​ស៊ី​សម្រាប់​ទីផ្សារ​មូលធន​បំណុល (DCM)» ។

ក្រៅពី​ប្រទេស​ម៉ា​ឡេ​ស៊ី បណ្តាញ​ប្រតិបត្តិការ​នៅ​ក្រៅប្រទេស​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​តំបន់​អាស៊ាន ក៏​ទទួល​បានការ​ទទួលស្គាល់​ជា​ច្រើន​ផង​ដែរ រួម​មាន​៖ ស្ថាប័ន​ឆ្នើម​បំផុត​ផ្នែក​ស្រាវជ្រាវ​ប្រចាំ​សិង្ហ​បុរី (Singapore’s Best for Research) «​ធនាគារ​អន្តរជាតិ​ឆ្នើម​បំផុត​ប្រចាំ​កម្ពុជា (Cambodia’s Best International Bank) «​ធនាគារ​ល្អ​បំផុត​ផ្នែក​ការ​ស្រាវជ្រាវ​នៅ​ប្រទេស​ថៃ (Thailand’s Best for Research)» និង «​ស្ថាប័ន​ឆ្នើម​បំផុត​សម្រាប់​សេវាកម្ម​មូល​ប​ត្រ (Best for Securities Services)» ។

លោក Dato’ Sri Khairussaleh Ramli ប្រធាន និង​ជានា​យក​ប្រតិបត្តិ សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​ទទួលស្គាល់​ដែល​យើង​ទទួល​បាន​ក្នុងឆ្នាំនេះ​ពី​ស្ថាប័ន Euromoney ពិតជា​បាន​ឆ្លុះ​បញ្ចាំង​អំពី​ទិស​ដៅ​អាទិភាព​របស់​យើង​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​អរិយ្យ​ភាព ខណៈ​ពេល​ដែល​យើង​នៅ​តែ​ប្រកាន់ខ្ជាប់​យ៉ាង​មុតមាំ ក្នុង​ការ​កសាង​គុណ​តម្លៃ​យូរអង្វែង សម្រាប់​គ្រប់​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ តាម​រយៈ​សេវា​ធនាគារ​ផ្អែក​លើ​គុណ​តម្លៃ កំណើន​ប្រកបដោយ​បរិ​យា​បន្ន និង​ប្រតិបត្តិការ​អាជីវកម្ម​ប្រកបដោយ​ចីរភាព ។

«​នេះ​គឺជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ធនាគារ មេ​យ​ប៊ែ​ង ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​ស្ថាប័ន​ឆ្នើម ផ្នែក​ទទួលខុសត្រូវ​សង្គម ជាស​កល រួម​ជាមួយនឹង​ពានរង្វាន់​កម្រិត​តំបន់ និង​កម្រិត​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត ដែល​ទទួល​បាន​ពី​ស្ថាប័ន Euromoney ។ ខណៈ​ពេល​ដែល​យើង​កំពុង​បន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ROAR30 ឱ្យ​កាន់តែ​រីក​ចម្រើន ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើត​ផល​វិជ្ជមាន នៅ​ក្នុង​សង្គម នៅ​តែ​ជា​កត្តា​ស្នូល​ដ៏​លេចធ្លោ​មួយ ដែល​ដឹកនាំ​យើង​ឱ្យ​បង្កើត​នូវ​សមិទ្ធផល​ប្រកបដោយ​អត្ថន័យ​សម្រាប់​អតិថិជន និង​សហគមន៍​របស់​យើង នៅ​ទូ​ទាំង​ទីផ្សារ​ដែល​យើង​កំពុង​ប្រតិបត្តិការ​» ។

«​សមិទ្ធផល​នេះ គឺ​ជូន​ទៅ​កាន់​អតិថិជន និង​ដៃគូ​សហការ​របស់​ធនាគារ មេ​យ​ប៊ែ​ង​ទាំងអស់ ដែល​សេចក្តី​ទុកចិត្ត និង​ភាព​ជា​ដៃគូ​វាង​គ្នា​នឹង​គ្នា បាន​អនុញ្ញាត​ឱ្យ​យើង​អាច​បង្កើត​នូវ​រាល់​ការ​ផ្លាស់​ប្តូរ​ដ៏​មាន​ន័យ ។ យើង​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន និយោជិត និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង និង​សម្រាប់​ការ​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ដ៏​ជោគជ័យ​នេះ​» ៕ អត្ថបទ​សហការ