ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូ​កា​-​កូ​ឡា ​៖ ក្រុមហ៊ុន​ភេសជ្ជៈ​ដៃគូ​ផ្លូវការ​នៃ​ព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួម​បង្កើត​ភាព​រីករាយ​ជូន​ហ្វេ​ន​បាល់ទាត់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ​!

2 អាទិត្យ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ៣០ ខែមិថុនា ឆ្នាំ ២០២៦ ៖ ​កូ​កា​-​កូ​ឡា មាន​មោទនភាព​ចូលរួម​អបអរ​ជាមួយ​ហ្វេ​ន​ជា​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ក្នុង​នាម​ជា​ក្រុមហ៊ុន​ភេសជ្ជៈ​ដៃគូ​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2026™ ​។ នេះ​ជា​កិច្ចសហការ​ដ៏​អស្ចារ្យ និង​ការ​បញ្ជាក់​សារ​ជា​ថ្មី អំពី​ភាព​ជា​ដៃគូ​យូរអង្វែង រវាង​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា និង​សហព័ន្ធ​ FIFA ក្នុង​ការ​ចូលរួម​អបអរសាទរ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ដ៏​អស្ចារ្យ​កម្រិត​ពិភពលោក​មួយ​នេះ ​។

ជា​ច្រើន​ជំនាន់​មក​ហើយ​ដែល​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា និង​សហព័ន្ធ​ FIFA បាន​រួម​ដំណើរ​ជាមួយ​គ្នា ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​កីឡា​ដ៏​អស្ចារ្យ​នេះ ជា​ឱកាស​បង្កើត​ឱ្យ​មានការ​ជួបជុំ និង​ការ​ពង្រឹង​សាមគ្គីភាព​ចម្រុះ​ជាតិ​សាសន៍ វប្បធម៌ សហគមន៍ ក៏​ដូច​ជា​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​គ្រប់​ជំនាន់​ ។ ខណៈ​ដែល​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup 2026™ បាន​ចូល​មក​ដល់ ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​នៅ​តែ​បន្ត​ប្រពៃណី​ចែករំលែក​ភាព​រីករាយ ថាមពល និង​អារម្មណ៍​រំភើប​ញាប់​ញ័រ​ឡើង​ចុះ​តាម​ការ​ប្រកួត ដែល​កាន់តែ​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ក្លាយជា​ការ​អបអរសាទរ​ដ៏​ពិតប្រាកដ​សម្រាប់​អ្នកគាំទ្រ​ទូ​ទាំង​ពិភពលោក ​។

នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន​កូ​កា​-​កូ​ឡា មាន​មោទនភាព​ក្នុង​ការ​ចូលរួម​ជាមួយ​អ្នកគាំទ្រ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​មួយ​នេះ ព្រម​ជាមួយ​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង និង​បង្កើត​បទ​ពិសោធន៍​ល្អ​ៗ​ជាមួយ​ប្រជាជន​ខ្មែរ និង​ប្រិ​យ​មិត្ត​គាំទ្រ​បាល់ទាត់​ខ្មែរ​ក្នុង​រដូវ​កាល​ប្រកួត​ដ៏​រំភើប​នេះ ​។

ដើម្បី​ញ៉ាំង​ឱ្យ​ព្រឹត្តិការណ៍​ពិភពលោក​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ 2026 នេះ ឱ្យ​កាន់តែ​លេចធ្លោ ក្រុមហ៊ុន​កូ​កា​-​កូ​ឡា បាន​ដាក់​លក់​ភេសជ្ជៈ​កូ​កា​-​កូ​ឡា​កំប៉ុង​រចនា​ពិសេស​មាន​កំណត់ (limited-edition) ចំនួន 12 ជម្រើស ដែល​នៅ​លើ​កំប៉ុង​នីមួយ​ៗ​មានឈ្មោះ​ប្រទេស​ជម្រើសជាតិ​បាល់ទាត់​លំដាប់​កំពូល​ៗ​។ សម្រាប់​បងប្អូន​ខ្មែរ មិន​ថា​ជា​អ្នកគាំទ្រ​បាល់ទាត់​ដ៏​ស្មោះស្ម័គ្រ ឬ​អ្នក​ដែល​មិន​ចង់​ខកខាន​ឱកាស​ដ៏​ពិសេស​នេះ ​សុទ្ធតែ​អាច​ស្វែងរក​ជាវ​ភេសជ្ជៈ​កូ​កា​-​កូ​ឡា​កំប៉ុង​រចនា​ពិសេស​ទាំង 12 ជម្រើស​នេះ​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផ្ទាល់​បាន​តែ​ម្តង ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ក្រុមបាល់ទាត់​សំណព្វចិត្ត​របស់​ខ្លួន ​។

អ្នកគាំទ្រ​បាល់ទាត់​នៅ​កម្ពុជា ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ដើម្បី​ទទួលយក​បទ​ពិសោធន៍​នៃ​អារម្មណ៍​រំភើប​គ្រប់​វិនាទី​នៃ​ការ​ប្រកួត ចាប់ពី​ភាព​តានតឹង​ដ៏​ជក់ចិត្ត រហូត​ដល់​ក្ដី​រីករាយ​ញាប់​ញ័រ​ដែល​មិន​អាច​បំភ្លេច​បាន ក៏​ដូច​ជា​ការ​បង្ហាញ​ក្តី​ស្រឡាញ់​រួម​គ្នា ចំពោះ​ការ​ប្រកួត និង​ក្រុមបាល់ទាត់​ដែល​ពួក​គេ​ស្រលាញ់​ចូល​ចិត្ត​។

នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កូ​កា​-​កូ​ឡា កំពុង​ចែករំលែក​អារម្មណ៍​រំភើប​រីករាយ​ជាមួយ​ហ្វេ​ន​ទាំងអស់​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ផ្ទាំង​ប៉ាណូ និង​ថ្នាល​ឌី​ជី​ថ​ល ដោយ​នាំ​មក​នូវ​ភាព​រំជើបរំជួល​អំពី​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ FIFA World Cup 2026™ ឱ្យ​កាន់តែ​ផ្សារ​ភ្ជាប់​នឹង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នកគាំទ្រ​បាល់ទាត់ ​។

ទទួលយក​គ្រប់​អារម្មណ៍​ជាមួយ​កូ​កា​-​កូ​ឡា

ភាព​ជា​ដៃគូ​របស់​កូ​កា​-​កូ​ឡា ខ្មែរ ជាមួយ FIFA World Cup 2026™ នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នូវ​ទូ​ទាំង​ប្រទេស​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ៗ ថ្នាល​ឌី​ជី​ថ​ល និង​ផ្ទាំង​ប៉ាណូ ដើម្បី​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​មោទនភាព​របស់​កូ​កា​-​កូ​ឡា ក្នុង​នាម​ជា​ដៃគូ​ភេសជ្ជៈ​ផ្លូវការ​នៃ​ព្រឹត្តិការណ៍ FIFA World Cup 2026™​ ។

លោក Paulo Gaspar Rodrigues អគ្គនាយក​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ខេ​ម​បូ​ឌា បេ​វេ​រេ​ដ ខម​ប៉ា​នី មាន​ប្រសាសន៍​ថា​៖ «​ក្នុង​នាម​ជា​ដៃគូ​ក្រុមហ៊ុន​ភេសជ្ជៈ​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2026™ ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​មាន​កិត្តិយស​ក្នុង​ការ​បន្ត​ភាព​ជា​ដៃគូ​យូរអង្វែង​របស់​យើង​ជាមួយ​សហព័ន្ធ FIFA និង​អបអរសាទរ​ព្រឹត្តិការណ៍​កីឡា​ដ៏​លេចធ្លោ​បំផុត​មួយ​នៅ​លើ​ពិភពលោក ​។ អស់​រយៈពេល 33 ឆ្នាំ​មកនេះ ភេសជ្ជៈ​របស់​យើង​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ដៃ​ខ្មែរ សម្រាប់​ប្រជាជន​ខ្មែរ និង​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ ក្នុង​ឱកាស​ដ៏​ពិសេស​នេះ យើង​មាន​មោទនភាព​ក្នុង​ការ​ចូលរួម​ជាមួយ​សហគមន៍​ខ្មែរ​ក្នុង​ការ​អបអរសាទរ និង​គាំទ្រ​ស្មារតី​នៃ​ការ​ប្រកួត​បាល់ទាត់​ជាស​កល​នេះ​ប្រកបដោយ​ក្តី​រំភើប​រីករាយ​បំផុត​»​ ។

គួរ​រម្លឹក​ផង​ដែរ ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​នៅ​កម្ពុជា តែងតែ​ជា​ដៃគូ​គាំទ្រ​ដ៏​ស្វិតស្វាញ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup™​ ។ កាលពី​ឆ្នាំ 2022 ក្រុមហ៊ុន​កូ​កា​-​កូ​ឡា បាន​នាំ​យក​នូវ​មហា​ព្រឹត្តិការណ៍​នៃ​ការ​ដាក់​តាំង​បង្ហាញ​ពាន​បាល់ទាត់​ពិភពលោក FIFA World Cup™ មក​កាន់​រាជធានី​ភ្នំពេញ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទេសចរណ៍ FIFA World Cup™ ដែល​ស្ថាប័ន​ទាំង​ពីរ​បាន​កសាង​ប្រវត្តិសាស្ត្រ​រួម​គ្នា​សម្រាប់​ហ្វេ​ន​បាល់ទាត់​ខ្មែរ​ផង​ដែរ​ ។ នៅ​ក្នុង​មហា​ព្រឹត្តិការណ៍​ដ៏​ពិសេស​នោះ ត្រូវ​បាន​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដោយ​មាន​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នកគាំទ្រ​វិស័យ​បាល់ទាត់​ជា​ច្រើន ​។

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup 2026™ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដែល​ឆ្លុះ​បញ្ចាំង​ពី​ចំណង​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​ជាមួយ​សហព័ន្ធ FIFA​។ អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដែល​ស្ថាប័ន​ទាំង​ពីរ​បាន​សាង​ប្រវត្តិសាស្ត្រ​រួម​គ្នា ក្នុង​ការ​អបអរសាទរ​វិស័យ​កីឡាបាល់ទាត់ ព្រមទាំង​ហ្វេ​ន​ជា​អ្នកគាំទ្រ​ដែល​តែងតែ​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​អស្ចារ្យ​ ។

ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ក្នុង​នាម​ជា​ដៃគូ​ផ្លូវការ​របស់ FIFA World Cup 2026™ នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អបអរសាទរ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ជាស​កល​ប្រកបដោយ​ភាព​ទទួលខុសត្រូវ និង​ការ​គោរព ដោយ​ផ្សារ​ភ្ជាប់​អ្នកគាំទ្រ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​តាម​រយៈ​ការ​បង្កើត​បរិយាកាស​ជួបជុំ ចែករំលែក​ចំណង់​ចំណូលចិត្ត ចំពោះ​កីឡាបាល់ទាត់​ដ៏​ពេញ​និយម​បំផុត​លំដាប់​ពិភពលោក​មួយ​នេះ ​។

ខណៈ​ពេល​ដែល​សន្ទុះ​នៃ​ភាព​រំភើប​រីករាយ​កាន់តែ​កើនឡើង កូ​កា​-​កូ​ឡា សូម​អញ្ជើញ​អ្នកគាំទ្រ​បាល់ទាត់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ឱ្យ​ជួបជុំ​គ្នា លើក​កំប៉ុង​ភេសជ្ជៈ​កូ​កា​-​កូ​ឡា​ត្រជាក់​ៗ ដើម្បី​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​ក្នុង​ការ​អបអរសាទរ​រាល់​គ្រាប់​បាល់ រាល់​ការ​ស្រែក​ហ៊ោ​គាំទ្រ និង​ពេលវេលា​ដ៏​រំជើបរំជួល​ដែល​មិន​អាច​បំភ្លេច​បាន​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2026™ ដែល​នាំ​មក​ជូន​ភាព​ស្រស់ស្រាយ​ពី​កូ​កា​-​កូ​ឡា​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ភាព​ជា​ដៃគូ​ផ្លូវការ​របស់​កូ​កា​-​កូ​ឡា​ជាមួយ​សហព័ន្ធ​FIFA និង FIFA World Cup 2026™ សូម​តាមដាន​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្លូវការ​របស់​កូ​កា​-​កូ​ឡា ​។

អំពី​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ខេ​ម​បូ​ឌា បេ​វេ​រេ​ដ ខម​ប៉ា​នី
ក្រុមហ៊ុន កូ​កា​-​កូ​ឡា ខេ​ម​បូ​ឌា បេ​វេ​រេ​ដ ខម​ប៉ា​នី ជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​។ អស់​រយៈពេល 33 ឆ្នាំ​មក​ហើយ ដែល​បាន និង​កំពុង​ផលិត​ភេសជ្ជៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​កូន​ខ្មែរ សម្រាប់​ប្រជាជន​ខ្មែរ​តាំងពី​1993​។ រោងចក្រ​បច្ចុប្បន្ន​ដ៏​ទំនើប​របស់​យើង​បាន​សម្ពោធ​ដាក់​ដំណើរការ​ក្នុង​ឆ្នាំ 2016 មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ​។

ក្រុមហ៊ុន កូ​កា​-​កូ​ឡា ខេ​ម​បូ​ឌា បេ​វេ​រេ​ដ ខម​ប៉ា​នី ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ស្វាយ​អឺ​កូ​កា​-​កូ​ឡា លី​មី​ធី​ត ដែល​ជា​ក្រុមហ៊ុន​ដៃគូ​ផលិត​ចែកចាយ​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ហើយ​មាន​សិទ្ធិ​ផ្តាច់មុខ​ក្នុង​ការ​ផលិត ធ្វើ​ទីផ្សារ និង​ចែកចាយ​ផលិតផល​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា នៅ​ប្រទេស​កម្ពុជា​ ។

ក្រុមហ៊ុន កូ​កា​-​កូ​ឡា ខេ​ម​បូ​ឌា បេ​វេ​រេ​ដ ខម​ប៉ា​នី ផលិត​ភេសជ្ជៈ​ចំនួន 14 មុខ មាន 8 ម៉ាក​ផលិតផល (8 Brands)៖ កូ​កា​-​កូ​ឡា ដា​សានី ស្ព្រៃ ហ្វា​ន់តា ស្វេ​ប ហ្វ្យូ​ស​ធី អា​ឃ្វ័​រ​រៀស និង​សាំ​ម៉ូ​រ៉ៃ (Coca-Cola, Dasani, Sprite, Fanta, Schweppes, Fuze Tea, Aquarius, and Samurai) ចែក​ចេញ​ជា 5 ប្រភេទ រួម​មាន​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស (Sparkling) ទឹក​(Water) តែ (Tea) ភេសជ្ជៈ​បង្កើន​ថាមពល (EnergyDrinks) និង​ភេសជ្ជៈ​បំពេញ​ជាតិ​ទឹក (Isotonic)​ ។

ក្រុមហ៊ុន កូ​កា​-​កូ​ឡា ខេ​ម​បូ​ឌា បេ​វេ​រេ​ដ ខម​ប៉ា​នី បាន​និង​កំពុង​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ផ្គត់ផ្គង់ និង​ជួយ​ជំរុញ​អាជីវកម្ម​តូច​ធំ​ជាង 50,000 កន្លែង​ទូ​ទាំង​ប្រទេស​ឱ្យ​រីក​ចម្រើន​ផង​ដែរ ​៕ អត្ថបទសហការ