ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​ជូន​​សិស្សានុសិស្ស ឆ្នាំ​សិក្សា ២០២៥~២០២៦ នៃ​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល

30 នាទី មុន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី​ ២៧ ខែមិថុនា ឆ្នាំ ​២០២៦ សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល បាន​រៀបចំ​ពិធី ប្រគល់​វិញ្ញាបនបត្រ បញ្ចប់​ឆ្នាំ​សិក្សា​ ២០២៥-២០២៦ ជូន​ដល់​សិស្សានុសិស្ស​របស់​ខ្លួន ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧកញ៉ា​បណ្ឌិត ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​លោកគ្រូ​អ្នកគ្រូ អ្នក​អាណាព្យាបាល និង​សិស្សានុសិស្ស សរុប​ចំនួន ជាង​២០០​នាក់ នៅ​ទីតាំង​សាលា អគារ​លេខ​#50, ផ្លូវ​271, សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ទល់មុខ​ផ្សារ​ហេង​លី​)​ ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ បញ្ចប់​ឆ្នាំ​សិក្សា ​២០២៥-២០២៦ ជូន​ដល់​សិស្សានុសិស្ស​របស់​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល លោក​ឧកញ៉ា បណ្ឌិត ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​សិក្សា​ថ្មី​ ២០២៦-២០២៧​ខាង​មុខ​យើង​នឹង​បញ្ចូល​កម្មវិធី​បញ្ញា​សិប្បនិម្មិត ​AI​ ទៅ​ក្នុង​កម្មវិធី​សិក្សា​ដើម្បី​ឱ្យ​សិស្ស​អភិវឌ្ឍ​ជំនាញ​ឌី​ជី​ថ​ល ការ​វិភាគ​ទិន្នន័យ និង​ការ​ប្រើប្រាស់ AI ប្រកបដោយ​ក្រមសីលធម៌​និង​មាន​អត្ថប្រយោជន៍​សម្រាប់​បម្រើ​ដល់​ការ​សិក្សា​និង​ស្រាវជ្រាវ​ឆ្លើយ​តប​ទៅ​នឹង​ការ​វិវត្តន៍​និង​ការ​រីក​ចម្រើន​របស់​ពិភពលោក ​។

លោក​ឧកញ៉ា បណ្ឌិត​បន្ត​ថា ​«​ចក្ខុវិស័យ​របស់​យើង គឺ​ធ្វើ​ឱ្យ សាលា​អន្តរជាតិ​ហ្វ​រ​រ៉េ​ស​ហៀ​ល ក្លាយជា​សាលា​អន្តរជាតិ​ដែល​មានគុណ​ភាព​ឈានមុខ​គេ​នៅ​កម្ពុជា និង ទទួលស្គាល់​ក្នុង​តំបន់ ​។ ក្នុង​រយៈពេល ៥ ទៅ ១០ ឆ្នាំ​ខាង​មុខ យើង​នឹង​បន្ត​លើកកម្ពស់​គុណភាព​អប់រំ អភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន បញ្ចូល​បច្ចេកវិទ្យា​ទំនើប​ទៅ​ក្នុង​ការ​រៀន និង​បង្កើត​បរិយាកាស​សិក្សា​ដែល ជំរុញ​ដោយ​ភាព​ការ​ច្នៃប្រឌិត ការ​គិត​វិភាគ និង​ភាព​ជា​អ្នកដឹកនាំ ដើម្បី​ឱ្យ​សិស្ស​របស់​យើង​មាន​សមត្ថភាព​ប្រកួតប្រជែង​នៅ​លើ​ឆាក​អន្តរជាតិ​»​ ។

លោក​ឧកញ៉ា បណ្ឌិត​បន្ត​ទៀត​ថា​ជាមួយ​គ្នា​នេះ​គោលដៅ​របស់​យើង មិនមែន​ត្រឹមតែ​បង្រៀន​សិស្ស​ឱ្យ​ពូកែ​ផ្នែក​សិក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អភិវឌ្ឍ​ជំនាញ​សតវត្ស​រ៍ទី​ ២១ ដូច​ជា ការ​ដោះស្រាយ​បញ្ហា ការ​សហការ​គ្នា និង​ការ​ប្រាស្រ័យ​ទាក់ទង​។​លើស​ពី​នេះ យើង​ក៏​ផ្តោត​លើ​ការ​បណ្តុះ​គុណធម៌ ភាព​ទទួលខុសត្រូវ និង​ការ​គោរព​ភាព​ខុស​គ្នា​នៃ​វប្បធម៌ ដើម្បី​ឱ្យ​សិស្ស​ក្លាយជា​ពលរដ្ឋ​សកល​ដែល​អាច​រួមចំណែក​ជា​វិជ្ជមាន​ដល់សង្គម​ ។

លោក​ឧកញ៉ា បណ្ឌិត​បន្ថែម​ថា​ក្រៅពី​នេះ​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល​បាន​ផ្ដល់​ជូន​នូវ​បី​កម្មវិធី​សិក្សា​អង់គ្លេស ខ្មែរ និង​ចិន​និង​មានកម្ម​វិធី​សិក្សា Cambridge របស់​ចក្រភព​អង់គ្លេស ពី​កម្រិត​ម​ត្តេ​យ្យ ដល់ មធ្យមសិក្សា ដែល​មានការ​ទទួលស្គាល់​ជាង ១៦០​ប្រទេស ទូ​ទាំង​ពិភពលោក​ហើយ​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​ ១២ ដែល​ចេញ​ដោយ សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល​មាន​តម្លៃ​សម​មូល​នឹង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ ដែល​ចេញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ ។ ​ជាង​នេះ​ទៀត​សាលា​ក៏​មាន​ផ្ដល់​ជូន​នូវ​កម្មវិធី​សិក្សា​បន្ថែម​មាន​ដូច​ជា កម្មវិធី​ភាព​ជា​អ្នកដឹកនាំ ចំណេះដឹង​ហិរញ្ញវត្ថុ ទស្សនកិច្ច​សិក្សា សហគ្រិនភាព ក្លឹ​ប​សិក្សា ថ្នាក់​បំប៉ន​ភាសា តន្ត្រី បច្ចេកវិទ្យា សប្បុរសធម៌ របាំ និង​សកម្មភាព​កីឡា​ជា​ច្រើន​ទៀត ​។

ចុះ​ឈ្មោះ​ឥឡូវនេះ ដើម្បី​ទទួល​បាន​អាហារូបករណ៍ និង​អត្ថប្រយោជន៍​ផ្សេង​ៗ ៖

  • ទទួល​បាន​អាហារូបករណ៍​រហូត​ដល់ ៥០%
  • រៀន​សាកល្បង​ដោយ​ឥត​គិតថ្លៃ​រយៈពេល ២​ស​ប្តា​ហ៍
  • ទទួល​បានការ​បញ្ចុះតម្លៃ ៥០% ទៅ​លើ​ការ​ចុះ​ឈ្មោះ​ចូល​រៀន
  • ទទួល​បាន​ឯកសណ្ឋាន​សាលា និង​ឯកសណ្ឋាន​អប់រំ​កាយ ១​ឈុត
  • ទទួល​បានការ​បញ្ចុះតម្លៃ ៥០% ទៅ​លើ​កម្មវិធី​សិក្សា​បន្ថែម

More info, please contact: 017 388 884 | 086 338 884 | 095 666 555
Facebook Page: www.facebook.com/ForestHillInternational
Google Map: shorturl.at/puG48
Telegram: https://t.me/customerservicefhis ៕ អត្ថបទសហការ