រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំរថយន្តទំនើបបាន បើកសម្ពោធជាផ្លូវការ ដែលជាកន្លែងតោន និងបាញ់ថ្នាំរថយន្តធំជាងគេនៅកម្ពុជា ។

ដោយមើលឃើញពីការកើនឡើងនៃការរំពឹងទុករបស់ម្ចាស់រថយន្ត ដែលមិនត្រឹមតែចង់បានការជួសជុលរួចរាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់បានគុណភាព តម្លាភាព និងការជួសជុលស្របតាមស្តង់ដារោងចក្រ, Premium Body Shop ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ស្តង់ដាសេវាកម្មតោន និងបាញ់ថ្នាំរថយន្តនៅកម្ពុជា។

Premium Body Shop គឺជាមជ្ឈមណ្ឌលតោន និងបាញ់ថ្នាំរថយន្តទំនើប ដែលផ្តល់សេវាកម្ម One Stop Service Center រួមមាន៖ ការតោន និងបាញ់ថ្នាំ តម្រង់សាក់ស៊ី តម្រង់កង់ សេវាជំនួយបន្ទាន់តាមដងផ្លូវ ការដឹកសណ្តោង និងការវាយតម្លៃសទាមទារសំណងនៃការខូចខាត ដែលអតិថិជនអាចទទួលបានសេវាកម្មគ្រប់ជំហាននៅទីតាំងតែមួយប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធភាព។
មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំទំនើបនេះ ទទួលជួសជុលរថយន្តគ្រប់ម៉ាកម៉ូឌែល និងគ្រប់ពណ៌ទាំងអស់រួមទាំងរថយន្តប្រណីតៗផងដែរ ។ មជ្ឈមណ្ឌលនេះត្រូវបានបំពាក់ដោយឧបករណ៍ជួសជុលទំនើប ប្រព័ន្ធលាយពណ៌ថ្នាំដោយកុំព្យូទ័រ បន្ទប់បាញ់ថ្នាំស្តង់ដាខ្ពស់គ្មានធូលី និងក្រុមជាងបច្ចេកទេសដែលមានវិញ្ញាបនបត្រទទួលស្គាល់ពីរោងចក្រ ព្រមទាំងអនុវត្តប្រព័ន្ធត្រួតពិនិត្យគុណភាពយ៉ាងតឹងរ៉ឹងមុនពេលប្រគល់រថយន្តជូនអតិថិជន។

Premium Body Shop មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍របស់អតិថិជន ពីការព្រួយបារម្ភនៅពេលរថយន្តខូចខាត ទៅជាទំនុកចិត្ត និងភាពពេញចិត្តនៅពេលទទួលបានរថយន្តដែលត្រូវបានជួសជុលប្រកបដោយគុណភាព និងស្តង់ដាខ្ពស់។ ការបើកដំណើរការរបស់ Premium Body Shop មិនត្រឹមតែជាការពង្រីកសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ស្តង់ដាថ្មីនៃការតោន និងបាញ់ថ្នាំ និងការផ្តល់សេវាកម្មអតិថិជននៅកម្ពុជា ដោយធានាថា រថយន្តគ្រប់ប្រភេទដែលចាកចេញពីមជ្ឈមណ្ឌលគឺ មានគុណភាព និងរូបរាងស្រស់ស្អាត ដូចទើបតែចេញពីរោងចក្រ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទនងតាមលេខទូរសព្ទ៖ 092 888 755/ 010 888 755

















ចែករំលែកព័តមាននេះ