ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលាអន្តរជាតិ ZISPP ឈានជើងចូលទឹកដីខណ្ឌឫស្សីកែវ នាំមកនូវប្រព័ន្ធអប់រំស្តង់ដារអន្តរជាតិ និងគុណភាពខ្ពស់ ដើម្បីពង្រឹងសក្តានុពលបុត្រធីតាលោកអ្នក

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ សាលាអន្តរជាតិ ហ្សាយអិន ភ្នំពេញ (ZISPP) បានឈានជើងមកដល់ទឹកដី ខណ្ឌឫស្សីកែវហើយ ជាមួយការសម្ពោធបើកដំណើរការសាខាថ្មីជាផ្លូវការ កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៦ ក្រោមការប្ដេជ្ញាចិត្តខ្ពស់ក្នុងការនាំយកនូវប្រព័ន្ធអប់រំកម្រិតអន្តរជាតិ ដែលមានគុណភាព និងតម្លៃសមរម្យបំផុត ដើម្បីផ្លាស់ប្តូរជីវិត និងពង្រឹងសក្តានុពលបុត្រធីតា របស់គ្រួសារកម្ពុជា ដែលពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។

ក្នុងពិធីសម្ពោធនេះលោក Scott Balliett អគ្គនាយករង សាលាអន្តរជាតិ ZISPP មានប្រសាសន៍ថា ទីតាំងដែលយើងកំពុងឈរនាពេលនេះមិនមែនគ្រាន់តែជាអគារដ៏ស្រស់ស្អាត ដែលសាងសង់ឡើងដោយបេតុង និងដែកប៉ុណ្ណោះទេ ។ វាជានិមិត្តរូបនៃលទ្ធភាពដែលអាចកើតមានជាការប្តេជ្ញាចិត្តចំពោះអនាគតរបស់សហគមន៍នេះ និងជាច្រកទ្វារបើកចំហទៅកាន់ឱកាសគ្មានដែនកំណត់សម្រាប់កូនៗរបស់យើង ។ ថ្ងៃនេះបេះដូងរបស់ខ្ញុំពោរពេញដោយ មោទនភាព ព្រោះយើងបាននាំយកសហគមន៍ ZISPP ដែលពោរពេញដោយថាមពល ក្តីសង្ឃឹម និងឧត្តមភាព មកកាន់សហគមន៍ឫស្សីកែវ ។ យើងប្តេជ្ញាផ្តល់ជូនការអប់រំអន្តរជាតិដែលមាន គុណភាពខ្ពស់បំផុត និងតម្លៃសមរម្យបំផុតសម្រាប់គ្រួសារនៅកម្ពុជា ។

ក្នុងនាមជាមាតាបិតា យើងដឹងថា មានសំណួរមួយដែលតែងស្ថិតនៅក្នុងចិត្តរបស់លោកអ្នកជានិច្ចគឺ «តើកូនរបស់ខ្ញុំនឹងទទួលបានភាពជោគជ័យនៅថ្ងៃអនាគតដែរ ឬទេ?» សម្រាប់ ZISPP ចម្លើយរបស់យើងគឺ “បាទ/ចាស ជាក់ជាមិនខាន!” យើងមិនត្រឹមតែសង្ឃឹមឱ្យសិស្សទទួលបានជោគជ័យនោះទេ ប៉ុន្តែយើងរៀបចំប្រឹងប្រែង និងអភិវឌ្ឍពួកគេឱ្យសម្រេចបានជោគជ័យពិតប្រាកដ តាមរយៈប្រព័ន្ធអប់រំដែលមានប្រវត្តិនៃសមិទ្ធផល និងការផ្លាស់ប្តូរដ៏ ច្បាស់លាស់ ។ នៅ ZISPP យើងបង្កើតបរិយាកាសសិក្សាដែលកុមារមិនត្រឹមតែរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែអាចអភិវឌ្ឍសក្តានុពលរបស់ខ្លួនបានពេញលេញ ។ យើងមិនត្រឹមតែបង្រៀនតាមសៀវភៅសិក្សាទេ ប៉ុន្តែយើងជួយបើកទ្វារគំនិតច្នៃប្រឌិត និងជំនាញដែលនឹងធ្វើឱ្យពួកគេក្លាយជាអ្នកដឹកនាំនៅថ្ងៃអនាគត មិនថានៅក្នុងសហគមន៍ប្រទេសកម្ពុជា ឬនៅលើឆាកអន្តរជាតិក៏ដោយ ។

ប៉ុន្តែប្រសិនបើលោកអ្នកសួរខ្ញុំថា អ្វីជាអត្តសញ្ញាណពិតប្រាកដរបស់ ZISPP អ្វីដែលធ្វើឱ្យសាលារបស់យើងមានភាពពិសេស នោះចម្លើយមិនមែនគ្រាន់តែជាអគារទំនើប ឬកម្មវិធីសិក្សាដែលមានគុណភាពនោះទេ ។ អ្វីដែលសំខាន់បំផុតគឺ បេះដូង ស្មារតី និងក្តីស្រឡាញ់ ចំពោះការអប់រំរបស់យើង ។ យើងជឿជាក់ថា ការអប់រំដែលគ្មានបេះដូង និងក្តីស្រឡាញ់ គឺគ្រាន់តែជាការផ្ទេរចំណេះដឹងប៉ុណ្ណោះ ។ ប៉ុន្តែការផ្លាស់ប្តូរជីវិតរបស់កុមារត្រូវការច្រើនជាងចំណេះដឹង ។ ដូច្នេះហើយ ZISPP មិនគ្រាន់តែជ្រើសរើសបុគ្គលិកនោះទេ យើងជ្រើសរើសអ្នកអប់រំដែលមានបេសកកម្ម មានទឹកចិត្ត និងមានការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍយុវជនកម្ពុជា ។ លោកគ្រូ អ្នកគ្រូរបស់យើងមិនមើលឃើញត្រឹមតែសិស្សម្នាក់ដែលស្លៀកឯកសណ្ឋាននោះទេ ។ ពួកគេមើលឃើញសក្តានុពល ទេពកោសល្យ និងភាពពិសេសដែលមាននៅក្នុងកុមារគ្រប់រូប ហើយពួកគេប្តេជ្ញាជួយឱ្យពន្លឺនោះភ្លឺចែងចាំងកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ ។

ចំពោះមាតាបិតា និងអាណាព្យាបាលទាំងអស់ ខ្ញុំសូមនិយាយយ៉ាងច្បាស់ថា នៅពេលលោកអ្នកសម្រេចចិត្តជ្រើសរើស ZISPP លោកអ្នកមិនមែនគ្រាន់តែចុះឈ្មោះកូនចូលរៀននៅសាលាមួយប៉ុណ្ណោះទេ ។ លោកអ្នកកំពុងចូលរួមជាសមាជិកនៃគ្រួសារ ZISPP ដែលមានលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ប្តេជ្ញាដើរជាមួយលោកអ្នកក្នុងគ្រប់ដំណាក់កាលនៃការលូតលាស់របស់កូនៗ ។ យើងជាដៃគូរបស់លោកអ្នក ក្តីសុបិនរបស់លោកអ្នក សម្រាប់កូនៗ ក៏ជាក្តីសុបិនរបស់យើងដែរ ។  យើងនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយឱ្យកូនៗរបស់លោកអ្នកអាចឈានដល់សក្តានុពលខ្ពស់បំផុតរបស់ពួកគេ ។

អ្នកស្រី Debbie Nel នាយិការប្រចាំសាខា ច្បារអំពៅ ក៏បានសូមស្វាគមន៍មកកាន់កម្មវិធីកម្រិតបឋមសិក្សា (Primary Program) ដែលជាទីកន្លែងផ្ដល់នូវបទពិសោធន៍សិក្សាដ៏រស់រវើកតាមរយៈកម្មវិធីសិក្សា IPC មុខវិជ្ជាគណិតវិទ្យាសិង្ហបុរី និងភាសាអង់គ្លេសស្តង់ដារចក្រភពអង់គ្លេស ។ យើងយល់ច្បាស់ថា កុមារម្នាក់ៗមានភាពលេចធ្លោដោយឡែកពីគ្នា ។ ហេតុនេះហើយ ទើបលោកគ្រូ-អ្នកគ្រូរបស់យើងតែងតែធ្វើវិធីសាស្ត្របង្រៀន ដើម្បីតម្រូវទៅតាមទម្រង់សិក្សាផ្សេងៗគ្នារបស់សិស្ស ។ នៅក្នុងថ្នាក់រៀនរបស់យើង សិស្សានុសិស្សមិនត្រឹមតែអង្គុយស្ដាប់នោះទេ ប៉ុន្តែពួកគេរៀនសូត្រតាមរយៈការអនុវត្តផ្ទាល់ផងដែរ ។

ការអភិវឌ្ឍពិតប្រាកដរបស់សិស្ស គឺត្រូវដើរទន្ទឹមគ្នាជាមួយនឹងវិធីសាស្ត្របង្រៀនរបស់យើង ។ យើងបណ្តុះនូវផ្នត់គំនិតរីកចម្រើន (Growth Mindset) ដោយលើកទឹកចិត្តសិស្សឱ្យចាត់ទុកកំហុសឆ្គង គ្រាន់តែជាជំហានបន្ទាប់នៃដំណើរការសិក្សារបស់ពួកគេ ។ សិស្សានុសិស្ស គឺជាសមាជិកដ៏សំខាន់បំផុតនៅក្នុងក្រុមការងាររបស់យើង ដូច្នេះហើយទើបយើងមានភាពសហការយ៉ាងជិតស្និទ្ធជាមួយមាតាបិតា ។ យើងរួមដៃគ្នាដើម្បីធានាឱ្យបាននូវការរីកចម្រើនគ្រប់ជ្រុងជ្រោយរបស់ពួកគេ ព្រមទាំងរៀបចំពួកគេឱ្យក្លាយជាប្រជាពលរដ្ឋសកលពោរពេញដោយក្តីមេត្តាសប្បុរស ។

អ្នកស្រី Agneatha Davids នាយិការប្រចាំសាខា ទួលទំពូង ទទួលបន្ទុកលើការអភិវឌ្ឍកម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់កម្រិតមត្តេយ្យសិក្សា កម្រិតបឋមសិក្សា និងកម្រិតមធ្យមសិក្សា បានឱ្យដឹងថា នៅក្នុងកម្រិតមត្តេយ្យសិក្សាយើងជឿជាក់ថា កុមារអាចរៀនសូត្របានល្អបំផុតនៅពេលដែលពួកគេមានអារម្មណ៍ថា មានសុវត្ថិភាព ទទួលបានការយកចិត្តទុកដាក់ មានការចង់ដឹងចង់ឃើញ និងមានស្មារតីរួចរាល់ក្នុងការរៀនសូត្រ ។ កម្មវិធីសិក្សារបស់ យើងត្រូវបានដឹកនាំដោយកម្មវិធីសិក្សាមត្តេយ្យអន្តរជាតិ (IEYC) ដែលគាំទ្រដល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ រួមមាន ៖ ផ្នែកបុគ្គលិកលក្ខណៈ ទំនាក់ទំនងសង្គម អារម្មណ៍ កាយសម្បទា និងការសិក្សាអប់រំ ។

ថ្នាក់រៀនរបស់យើង គឺជាលំហសិក្សាបែបសកម្ម ។ កុមារជីកសួរ ស៊ើបអង្កេត ពិភាក្សា បង្កើតថ្មី ធ្វើចលនា បង្កើតមិត្តភាព និងកសាងទំនុកចិត្ត ។ តាមរយៈការរៀនសូត្របែបស្វែងយល់ ពួកគេអភិវឌ្ឍឯករាជ្យភាព ការទំនាក់ទំនង ការចង់ដឹងចង់ឃើញ និងទម្លាប់រស់នៅល្អ ចំពោះសុខភាព ។ វិធីសាស្ត្របង្រៀនរបស់យើង គឺមានតុល្យភាព ដោយមិនផ្តោតលើការលេងទាំងស្រុង នោះទេ ។ កុមារសិក្សាតាមរយៈការស្វែងយល់ និងសកម្មភាពអនុវត្តផ្ទាល់ ប៉ុន្តែក៏ចូលរួមក្នុងមេរៀនដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ការងារក្រុមដែលមានការណែនាំ ការអានសៀវភៅ សន្លឹកកិច្ចការ និងការអនុវត្តផ្ទាល់ខ្លួនផងដែរ ។ វិធីសាស្ត្រនេះជួយឱ្យពួកគេកសាងការផ្ដោតអារម្មណ៍ ក្តីជំនឿចិត្ត និងការទទួលខុសត្រូវក្នុងនាមជាអ្នកសិក្សា ។

នៅគ្រប់កម្រិតសិក្សា រាប់ចាប់ពីថ្នាក់ទារកដ្ឋាន មត្តេយ្យសិក្សាកម្រិត​​ ១ មត្តេយ្យសិក្សា កម្រិត​​ ២ និងមត្តេយ្យសិក្សាកម្រិតខ្ពស់ កុមារទទួលបានការរៀនសូត្រតាមរយៈប្រធានបទ ដ៏គួរឱ្យទាក់ទាញនៃកម្មវិធី IEYC ដែលផ្សារភ្ជាប់ការសិក្សាទៅនឹងជីវិតជាក់ស្តែង គ្រួសារ សហគមន៍ និងពិភពលោកទាំងមូល ។ ទន្ទឹមនឹងកម្មវិធី IEYC យើងខ្ញុំពង្រឹងគ្រឹះស្ថានយ៉ាងរឹងមាំលើផ្នែកអក្ខរកម្ម និងលេខនព្វន្ត ។ សម្រាប់ការសិក្សាភាសាអង់គ្លេស កុមារនឹងរៀនសូត្រតាមរយៈកម្មវិធី Jolly Phonics ដើម្បី អភិវឌ្ឍជំនាញសំឡេងអក្សរ ការសរសេរទម្រង់អក្សរ ការផ្សំសូត្រ ការបំបែកសូត្រ និងការ ចំណាំពាក្យ ។

នៅក្នុងមុខវិជ្ជាគណិតវិទ្យា យើងអនុវត្តតាមគោលការណ៍វិធីសាស្ត្របង្រៀនគណិតវិទ្យា បែបសិង្ហបុរី (Singapore Maths) ។ សិស្សានុសិស្សចាប់ផ្តើមសិក្សាជាមួយសម្ភារៈជាក់ស្តែង ដូចជា ការរាប់ប្លុក និងវត្ថុផ្សេងៗ រួចបន្តទៅរូបភាព និងការសរសេរ ។ វិធីសាស្ត្រនេះជួយឱ្យពួក គេយល់ដឹងកាន់តែច្បាស់អំពីលេខ រូបធរណីមាត្រ លំនាំ ការរង្វាស់រង្វាល់ និងការដោះស្រាយលំហាត់ ។ យើងក៏ផ្តោតការយកចិត្តទុកដាក់ខ្លាំងផងដែរ លើការកសាងបុគ្គលិកលក្ខណៈ និងភាពឯករាជ្យរបស់កុមារ ។ កុមារនឹងរៀនអនុវត្តតាមកាលវិភាគប្រចាំថ្ងៃ ចេះចែករំលែក ផ្លាស់ប្តូរវេនគ្នា បញ្ចេញមតិពីតម្រូវការរបស់ខ្លួន ចេះខ្វល់ខ្វាយពីអ្នកដទៃ ថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងព្យាយាមនៅពេលជួបការលំបាក ។

ហើយលោកអ្នកដែលជាមាតាបិតា គឺជាផ្នែកមួយដ៏សំខាន់ក្នុងដំណើរផ្លូវនេះ ។ យើងខ្ញុំផ្តល់តម្លៃខ្ពស់លើការទំនាក់ទំនងដ៏រឹងមាំរវាងគេហដ្ឋាន និងសាលារៀន ហើយយើងខ្ញុំចង់ឱ្យគ្រប់គ្រួសារទាំងអស់ទទួលបាននូវភាពកក់ក្តៅ ព័ត៌មានគ្រប់ជ្រុងជ្រោយ និងការចូលរួមចំណែក ។ ក្នុងឱកាសនៃការបើកសម្ពោធសាខាថ្មីនេះ ការប្តេជ្ញាចិត្តរបស់យើង គឺការផ្តល់ជូននូវបរិយាកាសអប់រំកម្រិតមត្តេយ្យសិក្សាដ៏កក់ក្តៅ មានសណ្តាប់ធ្នាប់ និងពោរពេញដោយភាពរីករាយ ដែលនឹងជួយឱ្យកុមារគ្រប់រូបរីកចម្រើនទាំងផ្នែកទំនុកចិត្ត ភាពចង់ដឹង ចង់ឃើញ ភាពម្ចាស់ការលើការងារ និងក្តីស្រឡាញ់ក្នុងការសិក្សា ។

អ្នកគ្រូ សុខ ណៃស្រៀង នាយិកាកម្មវិធីចំណេះទូទៅខ្មែរ កម្រិតបឋម ​និងមត្តេយ្យសិក្សា នៅសាលាអន្តរជាតិ ហ្សាយអិន ភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្ននេះយើងមាន ថ្នាក់មត្តេយ្យសិក្សា ៣កម្រិត គឺមត្តេយ្យកម្រិតទាប (៣ឆ្នាំ) មត្តេយ្យកម្រិតមធ្យម (៤ឆ្នាំ) និង មត្តេយ្យកម្រិតខ្ពស់ (៥ឆ្នាំ) ហើយបឋមយើងមានពីថ្នាក់ទី ១ ដល់ទី ៦ ។ កម្មវិធីសិក្សា គឺអនុវត្តទៅតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកម្មវិធីសិក្សានេះ គឺផ្តោទៅលើការរៀនស្គាល់ព្យព្ជានៈ ស្រៈឱ្យបានច្បាស់លាស់ ការបញ្ចេញសំលេង បានត្រឹមត្រូវ ការសរសេរទៅតាមទិសដៅនៃតួរអក្សរនីមួយៗ ដើម្បីឈានដល់ការប្រកប ការអានបានត្រឹមត្រូវល្អ ។

លើសពីនេះទៅទៀត គឺអប់រំកូនៗឱ្យយល់ដឹងពីការថែរក្សាសុខភាព ការអនាម័យខ្លួនប្រាណ អប់រំឱ្យមានសុជីវធម៌សីលធម៌ល្អ វិន័យល្អ ព្រមទាំងបង្កើនការ ប្រាស្រ័យទាក់ទងគ្នា បង្កើតទម្លាប់ល្អក្នុងការសិក្សាតាំងពីកុមារ ។ មួយវិញទៀតទាក់ទងទៅនឹងគ្រូបង្រៀនរបស់យើងគឺ អ្នកគ្រូសុទ្ទសឹងតែមានការអប់រំខ្ពស់ មានបទពិសោធក្នុងការបង្រៀន ហើយតែងបានឆ្លងកាត់វគ្គបណ្តុះបណ្តាលគរុកោសល្យអប់រំកុមារតូច ហើយបន្ថែមពីនេះទៅទៀតគឺ លោកគ្រូ អ្នកគ្រូ តែងតែទទួលការបំពាក់បំប៉នពីសាលាយើងបន្ថែមទៀតទៅលើវិធីសាស្រ្តបង្រៀនថ្មីៗ ៕ អត្ថបទសហការ