រាជធានីភ្នំពេញ ៖ កាន់តែមានមោទនភាពក្នុងការបង្ហាញអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិ ជាមួយ ផលិតផលខ្មែរ CAMBODIA BEER លើកកម្ពស់ មរតកគុនខ្មែរ ទៅកាន់ពិភពលោក ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភទាំងស្រុងគាំទ្រលើការប្រកួត តាមរយៈ CAMBODIA PREMIUM (4.4) ដោយនាំយកកីឡាករ-កីឡាការិនីជម្រើសជាតិជួរមុខ ៦រូប ទៅប្រកួតទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងបេសកកម្មការពារ និងដណ្តើមខ្សែក្រវ៉ាត់ ព្រមទាំងបន្តផ្សព្វផ្សាយគុនខែ្មរ ដែលជាអត្តសញ្ញាណជាតិ ទៅកាន់ពិភពលោក ។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ប្រកួត “CAMBODIA KUN KHMER BEST OF THE BEST IN AUSTRALIA” កាលពីរសៀលថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការសហព័ន្ធ គុនខ្មែរអន្តរជាតិ, លោក អ៉ឹង វីរៈ អគ្គនាយកបន្តវេន និងលោក អ៉ឹង វិសាល ប្រធានផ្នែកយុទ្ធសាស្ត្រទីផ្សារ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងសមាជិក សមាជិកា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងភាគីពាក់ព័ន្ធ ជាច្រើនទៀត ។ សម្រាប់ព្រឹត្តិការណ៍នេះ កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាលំដាប់កំពូល ចំនួន ៦រូប នឹងត្រូវឡើងសង្វៀនប្រកួតជាមួយកីឡាករ-កីឡាការិនីម្ចាស់ផ្ទះអូស្ត្រាលី រួមមាន ៖ ពេជ្រ អាទិទេព, ពេជ្រ សម្បត្តិ, បឺត សង្ឃឹម, ទូច ចាន់វត្តី, សៀ ហៃ និង ឈុត សេរីវ៉ាន់ថង ។

ក្រុមហ៊ុនខ្មែរ ខ្មែរ ប៊ែវើរីជីស នៅតែរក្សាជំហរយ៉ាងមុតមាំក្នុងការបន្តបេសកកម្មគាំទ្រ និងលើកស្ទួយវិស័យគុនខ្មែរ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធ និងបណ្តាក្លឹបប្រដាល់នានា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតជាបន្តបន្ទាប់ ដើម្បីបង្កើតឱកាសអភិវឌ្ឍសមត្ថភាពកីឡាករ-កីឡាការិនីឱ្យកាន់តែមានបច្ចេកទេសខ្ពស់ ផ្តល់វេទិកាបញ្ចេញសមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ជាមួយកីឡាករ-កីឡាការិនីអន្តរជាតិ និងបណ្តុះបណ្តាលធនធានកីឡាជំនាន់ក្រោយ ៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ