ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អាណាចក្រ​អាជីវកម្ម ជីប ម៉ុង បង្ហាញ​ភាពរឹងមាំ តាម​រយៈ «​វេទិ​កា​ដៃគូ​ពាណិជ្ជកម្ម​» ព្រឹត្តិការណ៍​យក្ស​ប្រចាំឆ្នាំ​ប្រមូលផ្តុំ​ដៃគូ​ពាណិជ្ជកម្ម​រាប់​ពាន់​នាក់​ពី​ទូ​ទាំង​ប្រទេស

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន ជីប ម៉ុង បាន​រៀបចំ «​វេទិកា​ដៃគូ​ពាណិជ្ជកម្ម ជីប ម៉ុង​» ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ ដើម្បី​ថ្លែងអំណរគុណ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ទូ​ទាំង​ប្រទេស ដែល​បាន​រួម​ដំណើរ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ការ​ជំរុញ​កំណើន​អាជីវកម្ម និង​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​អស់​រយៈពេល​ជាង ៤ ទសវត្សរ៍​។

ព្រឹត្តិការណ៍​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ លោកអ្នកឧកញ៉ា ភាព ហៀ​ក​, លោកអ្នកឧកញ៉ា លាង ឃុន​, អ្នកឧកញ៉ា លាង ម៉េ​ង និង​សមាជិក​ក្រុមប្រឹក្សាភិបាល ជីប ម៉ុង ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​របស់​ក្រុមហ៊ុន​។ ជាមួយ​គ្នា​នេះ ក៏​មានការ​ចូលរួម​យ៉ាងច្រើន​ពី​ដៃគូ​ពាណិជ្ជកម្ម​ទូ​ទាំង​ប្រទេស ភ្ញៀវ​កិត្តិយស សិល្បករ​-​សិល្ប​ការិនី និង KOLs មក​ពី​គ្រប់​ទិស​ទី​ផង​ដែរ​។

ក្នុង​ឱកាស​នោះ ជីប ម៉ុង បាន​បង្ហាញ​នូវ​ទស្សនីយភាព​ដ៏​អស្ចារ្យ និង​ការ​សម្តែង​ពិសេស​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ជាមួយ​ពិធី​ទូងស្គរ​ជ័យ ដែល​ជា​និមិត្តរូប​នៃ​ការ​រីក​ចម្រើន ភាពរឹងមាំ និង​ការ​បន្ត​ឆ្ពោះទៅ​មុខ​របស់​ក្រុមហ៊ុន ជីប ម៉ុង​។

ក្រៅពី​កម្មវិធី​កម្សាន្ត និង​ការ​ជួបជុំ​បង្កើន​ទំនាក់ទំនង​រវាង​ដៃគូ​ពាណិជ្ជកម្ម ក្រុមហ៊ុន​ក៏​បាន​ផ្ដល់​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ជា​ការ​លើកទឹកចិត្ត និង​ថ្លែងអំណរគុណ​ចំពោះ​ដៃគូ​ពាណិជ្ជកម្ម​ដែល​តែងតែ​គាំទ្រ និង​រីក​ចម្រើន​ជាមួយ​ក្រុមហ៊ុន​។

វេទិកា​ដៃគូ​ពាណិជ្ជកម្ម​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ ជីប ម៉ុង ក្នុង​ការ​កសាង​ទំនាក់ទំនង​យូរអង្វែង និង​បង្កើត​ភាព​រីក​ចម្រើន​រួម​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់ ដែល​ជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ការ​ពង្រីក​អាជីវកម្ម និង​ផ្តល់​តម្លៃ​ជូន​អតិថិជន​ទូ​ទាំង​ប្រទេស​។

គួរ​បញ្ជាក់​ថា ជីប ម៉ុង មិន​ត្រឹមតែ​ផ្តោត​លើ​ការ​អភិវឌ្ឍ​អាជីវកម្ម និង​ការ​រួមចំណែក​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្តល់​សារៈសំខាន់​យ៉ាង​ខ្លាំង​ដល់​ការ​រីក​ចម្រើន​របស់​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អ្នក​លក់ដុំ និង​អ្នក​លក់រាយ​ផង​ដែរ​។ ទស្សនវិស័យ​នៃ​ការ​រីក​ចម្រើន​ជាមួយ​គ្នា​នេះ គឺជា​មូលដ្ឋាន​ដ៏​រឹង​មាំ​ដែល​ធ្វើ​ឱ្យ ជីប ម៉ុង ទទួល​បានការ​ជឿ​ទុកចិត្ត និង​គាំទ្រ​ពី​ដៃគូ​ពាណិជ្ជកម្ម និង​អតិថិជន​ជា​បន្តបន្ទាប់​អស់​រយៈពេល​ជាង ៤ ទសវត្សរ៍​ ៕ អត្ថបទ ៖ សហការ