ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វីតាល់ ទទួលបានសិទ្ធិផ្លូវការតែមួយគត់ប្រចាំប្រទេសកម្ពុជា ពីខ្សែភាពយន្តហូលីវូដ «មនុស្សពីងពាង ៖ ថ្ងៃថ្មីសន្លាង ឬ Spider-Man: Brand New Day»

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានប្រកាសជាផ្លូវការនូវភាពជាដៃគូសហការប្រចាំប្រទេសកម្ពុជា ជាមួយខ្សែភាពយន្តលំដាប់ពិភពលោក «មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង Spider-Man: Brand New Day» ក្នុងនាមជាដៃគូសហការផ្លូវការប្រចាំប្រទេសកម្ពុជា ។ ការប្រកាសនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំនៅរោងភាពយន្ត លេជេន អូឡាំព្យា ដោយមានការចូលរួមពីប្រធានធុរកិច្ចនៃក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់), តំណាងផលិតកម្មហូលីវូដ Sony Pictures ប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន វេស្ទិចមេឌាលីមីតធីត (WML), ថ្នាក់ដឹកនាំ, ដៃគូសហការ, អ្នកសារព័ត៌មាន, អ្នកបង្កើតមាតិកា និងភ្ញៀវកិត្តិយសជាច្រើនរូប ។

នេះជាកិច្ចសហការលើកទី ៣ រវាង វីតាល់ និងផលិតកម្មហូលីវូដ Sony Pictures ដែលលើកដំបូងនៅឆ្នាំ ២០១៩ ជាមួយខ្សែភាពយន្ត «មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ ឬ Spider-Man: Far from Home» និងលើកទី ២ នៅឆ្នាំ ២០២១ ជាមួយស្រឡាយបន្តនៃខ្សែភាពយន្តនេះគឺ «មនុស្សពីងពាង៖ មកផ្ទះលែងកើត ឬ Spider-Man: No Way Home» ដែលទទួលបានការ  គាំទ្រយ៉ាងខ្លាំងកុះករពីសំណាក់អ្នកប្រើប្រាស់វីតាល់ និងអ្នកនិយមទស្សនាកុន ទូទាំងប្រទេសកម្ពុជា ។

លោក ហុង សុវណ្ណ ប្រធានធុរកិច្ចក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានមានប្រសាសន៍ថា ៖ «វីតាល់មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានបន្តកិច្ចសហការជាមួយ Sony Pictures ជាលើកទី ៣ តាមរយៈខ្សែភាពយន្ត Spider-Man: Brand New Day ។ កិច្ចសហការនេះ មិនត្រឹមតែជាការចាប់ដៃគូផ្នែកទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែជាការនាំយកបទពិសោធន៍ថ្មី ប្រកបដោយភាពច្នៃប្រឌិត និងភាពរំភើបជូនដល់អ្នកប្រើប្រាស់នៅកម្ពុជា» ។ លោកបានបន្តថា ៖ «ថ្ងៃនេះគឺជាសក្ខីភាពថ្មីមួយ ដែលបង្ហាញពីការជឿជាក់ និងទំនុកចិត្តលើ វីតាល់ ក្នុងនាមជាផលិតផលជាតិខ្មែរ និងជាម៉ាកទឹកពិសាឈានមុខមួយនៅកម្ពុជា ។ ក្នុងន័យនេះ កិច្ចសហការជាមួយខ្សែភាពយន្ត «មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង» មិនមែនគ្រាន់តែជាការចាប់ដៃគូផ្នែកទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែជាការរួមបញ្ចូលគ្នារវាងម៉ាកទឹកពិសាដែលមានគុណភាព និងស្តង់ដារអន្តរជាតិ ជាមួយនឹងខ្សែភាពយន្តលំដាប់ពិភពលោក ។

វីតាល់ ជឿជាក់ថា មិនត្រឹមតែផ្តល់ជូន អតិថិជននូវទឹកពិសា ដែលមានគុណភាពខ្ពស់នោះទេ តែយើងបត់បែនខ្លួនជាមួយនិន្នាការសង្គម និងនវានុវត្តន៍ផលិតផល ដោយបន្តបង្កើតនូវបទពិសោធន៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតជាទីចាប់អារម្មណ៍ ដើម្បីភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអ្នកប្រើប្រាស់ ឆ្លើយតបទៅនឹងតម្រូវការ និងបរិបទសង្គមស្របតាម សកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន ។ ផ្សាភ្ជាប់នឹងសកម្មភាពថ្មីៗនេះ ដែល វីតាល់ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃផលិតខ្មែរ ដែលទឹកពិសា វីតាល់ ត្រូវបានទទួលស្គាល់ជាសកល ជាផលិតផលគុណភាពខ្ពស់ មានគុណភាព និងសុវត្ថិភាពចំណីអាហារពិសោធន៍ដោយស្ថាប័ន NSF ពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ។

លោក ហៃ ប៊ុនម៉េង ប្រធានតំណាងស្ទូឌីយោផលិតកម្ម Sony Pictures ប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន វេស្ទិចមេឌាលីមីតធីត (Westec Media Limited) បានចូលរួម ៖ «កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) ដែលតែងតែផ្តល់នូវទំនុកចិត្ត និងបន្តកិច្ចសហការដ៏ល្អជាមួយ ខ្សែភាពយន្តលំដាប់ពិភពលោក មនុស្សពីងពាង តាំងពីឆ្នាំ ២០១៩ មក» ។ លោកបន្តថា «អ្វីដែលធ្វើឱ្យលោកកាន់តែមានមោទនភាពទៀតនោះ គឺ វីតាល់ ជាក្រុមហ៊ុន និងផលិតផលខ្មែរ តែមួយគត់ ដែលបានសហការផ្សព្វផ្សាយដោយបោះពុម្ពការវេចខ្ចប់ផលិតផលទឹកពិសារបស់ខ្លួន ជាមួយនឹងរូបភាពនៃកំពូលខ្សែភាពយន្តហូលីវូដដ៏ល្បីល្បាញប្រចាំឆ្នាំ២០២៦ ប្រកបដោយភាពច្នៃប្រឌិត ជូនអ្នកប្រើប្រាស់» ។

ក្នុងឱកាសនេះ វីតាល់បានបង្ហាញជាផ្លូវការនូវ ផលិតផលទឹកពិសាវីតាល់ ចំណុះ ៥០០មល រូបរាងថ្មី ដែលមានការរចនាពិសេសជាមួយ និងខ្សែភាពយន្ត «មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង» ចំនួន ៦ តួអង្គ និងរចនាបថ ទាំងដប និងកេសទឹកពិសាវីតាល់។                វីតាល់ «មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង» នឹងចេញលក់ជាផ្លូវការលើទីផ្សារទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ នេះតទៅ ។ បន្ថែមលើសពីរចនាបថមនុស្សពីងពាង យើងបានដាក់ថែមបញ្ចូលវត្ថុអនុស្សាវរីយ៍ ចំនួនមានកំណត់ ដោយត្រូវចៃដន្យជាច្រើនសន្ធឹកសន្ធាប់នៅក្នុងកេសផ្សេងៗគ្នាអាចមាន ៖

  • កាតាបស្ពាយមនុស្សពីងពាង (Vital x SMBND Drawstring Bag)
  • កាបូបប៊ិចមនុស្សពីងពាង (Vital x SMBND Pencil Bag)
  • សៀវភៅផាត់ពណ៌ និងស្ទីគ័រមនុស្សពីងពាង (Vital x SMBND Coloring Book)

យុទ្ធនាការ Vital x Spider-Man: Brand New Day នឹងផ្តល់ជូននូវបទពិសោធន៍ថ្មី ភាពសប្បាយរីករាយ និងឱកាសប្រមូលរូបរចនាពិសេសរបស់ Spider-Man នៅគ្របដបរបស់វីតាល់ ជាពិសេសសម្រាប់អតិថិជន និងអ្នកប្រើប្រាស់ នៅទូទាំងប្រទេសគ្រប់ស្រទាប់វណ្ណៈ ជាពិសេស អ្នកនិយមគាំទ្រខ្សែភាពយន្តមនុស្សពីងពាង ។ បន្ថែមពីលើការចេញផ្សាយផលិតផលថ្មីនេះ វីតាល់នឹងរៀបចំសកម្មភាពផ្សព្វផ្សាយជាច្រើន នៅតាមរោងភាពយន្ត ទីតាំងផ្សព្វផ្សាយនានា និងតាមប្រព័ន្ធឌីជីថល ដើម្បីឱ្យអ្នកប្រើប្រាស់ទូទាំងប្រទេស អាចចូលរួម និងទទួលបានបទពិសោធន៍កាន់តែជិតស្និទ្ធជាមួយកិច្ចសហការរវាងវីតាល់ និង Spider-Man: Brand New Day ។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត «មនុស្សពីងពាង៖ ថ្ងៃថ្មីសន្លាង | Spider-Man: Brand New Day» គឺជាខ្សែភាពយន្តស៊ុបភើរហេរ៉ូដ៏ល្បីល្បាញរបស់ Sony Pictures និង Marvel ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនៅទូទាំង                   ពិភពលោក ។ ខ្សែភាពយន្ត Spider-Man: Brand New Day ដែលជាភាពយន្តមួយក្នុងចំណោមភាពយន្តដែលទស្សនិកជនទន្ទឹងរង់ចាំបំផុតប្រចាំឆ្នាំនេះ ដែលគ្រោងនឹងចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៦ តទៅ ។  វីតាល់ មោទនភាពផលិតផលជាតិ ! ៕ អត្ថបទសហការ