ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​៖ រាជធានី​ភ្នំពេញ​មានឱកាស​ការងារ​ជិត ៤ ម៉ឺន​កន្លែង (​មាន​លេខ​ទូរ​សព្ទ និង​ទីតាំង​រោងចក្រ​)

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ដើម្បី​ជួយ​បងប្អូន​ប្រជា​ពលករ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៥​នេះ បាន​ចេញ​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​នៅ​តាម​រាជធានី​ខេត្ត​ទូ​ទាំង​ប្រទេស​ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​ក្រុមហ៊ុន រោងចក្រ…

រាជធានីភ្នំពេញ​ ៖ ដើម្បី​ជួយ​បងប្អូន​ប្រជា​ពលករ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៥​នេះ បាន​ចេញ​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​នៅ​តាម​រាជធានី​ខេត្ត​ទូ​ទាំង​ប្រទេស​ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ចំនួន ៣៦៨ បាន​ផ្តល់​ឱកាស​ការងារ​ជិត ៤ ម៉ឺន​កន្លែង​ដែល​ភាគច្រើន​គឺជា​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​ ។

ក្នុង​ការ​ផ្សព្វផ្សាយ​ក្រសួង​ក៏​បាន​លំអិត​ប្រភេទ​ឱកាស​ការងារ ទីតាំង​រោងចក្រ​សហគ្រាស និង​លេខ​ទំនាក់ទំនង​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទាក់ទង​ដើម្បី​បាន​ឱកាស​ការងារ​ភ្លាម​ៗ​ ។

ជាមួយ​គ្នា​នេះ​ក្រសួង​ក៏​សូម​អំពាវនាវ ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​និង​ពលករ ដែល​មាន​បំណង​ស្វែងរក​ការងារ សូម​ទាក់ទង​មក​លេខ ១២៩៧ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ភ្លាម​ៗ ៕ អត្ថបទសហការ