ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នាំ​យក​ឱកាស​ការងារ​ជាង ៥ ពាន់​កន្លែង​ សម្រាប់​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ ​ក្នុង​ខេត្តពោធិ៍សាត់ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ

1 ថ្ងៃ មុន

ខេត្តពោធិ៍សាត់​ ៖ នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៥​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

ខេត្តពោធិ៍សាត់​ ៖ នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៥​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​មាន​កិច្ចសហការ​ជាមួយនឹង​វិស័យ​ឯកជន បាន​នាំ​យក​ឱកាស​ការងារ​សរុប​ចំនួន ៥ ៣៣៥​កន្លែង និង​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ជា​ពិសេស បងប្អូន​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​។

វេទិកា​ការងារ​ដែល​រៀបចំ​ឡើង​ដោយ​សហការ​ជាមួយ​រដ្ឋបាល​ឃុំ​អូរ​តា​ប៉ោង បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ជំទាវ ឃុន ណៃ​ហៀ​ក អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អាជ្ញាធរ​មូលដ្ឋាន ​។

ក្នុង​វេទិកា​ការងារ​នេះ បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស បងប្អូន​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ដែល​ចាប់អារម្មណ៍​ដាក់​ពាក្យ បាន​ទទួល​ការ​សម្ភាស​ការងារ​ភ្លាម​ៗ​តែ​ម្តង​ជាមួយ​ក្រុមហ៊ុន សហគ្រាស និង​រោងចក្រ​ដែល​បាន​ចុះ​មក​ផ្ទាល់ ​៕ អត្ថបទសហការ