ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ ចុះ​ផ្សព្វផ្សាយ​ឱកាស​ការងារ​ជូនពលរដ្ឋ​តាម​មណ្ឌល​ភៀ​សឹក នៅ​ខេត្តឧត្តរមានជ័យ

2 ថ្ងៃ មុន

ខេត្តឧត្តរមានជ័យ ៖ ក្រុមការងារ​ចល័ត​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ​(NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​ ៣១ ខែកក្កដា…

ខេត្តឧត្តរមានជ័យ ៖ ក្រុមការងារ​ចល័ត​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ​(NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​ ៣១ ខែកក្កដា ឆ្នាំ​ ២០២៥ បាន​ចុះ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ឱកាស​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ជនភៀសសឹក​ពី​តំបន់​មាន​ជម្លោះព្រំដែន​ប្រទេស​កម្ពុជា និង​ថៃ​នៅ​គោលដៅ​រួម​មាន វត្ត​ឧត្តរ​គិរី​ទួល​អណ្តែត ភូមិ​ថ្នល់​បែក ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ​, វត្ត​ពោធិ៍​កែវ​មាន​ជ័យ ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​, វត្ត​ពើង​ព្រះ​គោ ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​, វត្ត​ពើង​នាគ ភូមិ​សេដ្ឋកិច្ច ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​, វត្ត​ពើង​អង្ក​កាម​(​បាក់​កាំ​) ភូមិ​បាក់​កាំ ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ និង​វត្ត​ភ្នំ​កំបោរ ភូមិ​ពោធិ៍​ចាស់ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ​ ៕អត្ថបទសហការ