ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ព្រះ​នាង នរោត្តម ចេ​ណ្ណា ក្លាយជា​ទូត​សុច្ឆន្ទៈ​ផ្លូវការ​របស់ KUN ទឹកដោះគោ​ស្រស់ ១០០% ដែល​ជា​ជំហាន​ថ្មី​ សម្រាប់​ទឹកដោះគោ​ស្រស់​នៅ​កម្ពុជា

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ២៤ ខែកក្កដា ក្រុមហ៊ុន​ទឹកដោះគោ International Dairy Product Joint…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ២៤ ខែកក្កដា ក្រុមហ៊ុន​ទឹកដោះគោ International Dairy Product Joint Stock Company (LOF) បាន​ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដើម្បី​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​ឡាយព្រះហស្ដលេខា​របស់​ព្រះ​នាង​នរោត្តម ចេ​ណ្ណា ជា​ទូត​សុច្ឆន្ទៈ​នៃ KUN ទឹកដោះគោ​ស្រស់ ១០០%​។ ពិធី​ចុះ​ហស្ដ​លេខា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល សែន​សុខ (​អ៊ី​អន​ទី​២) ដែល​បង្ហាញ​ភាព​ជា​ដៃគូ​ដ៏​សំខាន់​មួយ ដើម្បី​លើកកម្ពស់​សុខុមាលភាព​កុមារ​នៅ​កម្ពុជា និង​ពង្រឹង​ជំហរ​របស់ KUN ក្នុង​នាម​ជា​អ្នក​ផ្គត់ផ្គង់​ទឹកដោះគោ​ស្រស់​ដែល​មានគុណ​ភាព​ខ្ពស់ ​។

ព្រះ​នាង នរោត្តម ចេ​ណ្ណា ដែល​ជា​តារាចម្រៀង​វ័យក្មេង​មានសំនៀង​ដ៏​ពីរោះ​ស្រទន់​រូប​នេះ ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​សង្គម​ដើម្បី​អភិវឌ្ឍ​យុវជន​កម្ពុជា និង​បាន​ក្លាយជា​គំរូ​ដ៏​ល្អ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​របស់​កម្ពុជា​ផង​ដែរ​។ ភាព​ជា​ដៃគូ​នេះ គឺ​ផ្អែក​លើ​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​របស់​ព្រះ​នាង​នរោត្តម ចេ​ណ្ណា ជាមួយនឹង KUN ក្នុង​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​កុមារ​លើក​ដំបូង​បង្អស់​របស់​កម្ពុជា​កាលពីដើម​ឆ្នាំ​កន្លង​មកនេះ​។ ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ ព្រះ​នាង​នឹង​យាង​ទៅ​ទស្សនៈកិច្ច​កសិដ្ឋាន និង​រោងចក្រ​ផលិតកម្ម​របស់ KUN ដោយ​ផ្ទាល់ ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ KUN ទៅ​លើ​គុណភាព និង​ស្តង់ដារ​ទីផ្សារ​ទំនើប ដែល​ជា​ការ​ពង្រឹង​ទំនុកចិត្ត​អតិថិជន​ចំពោះ KUN ទឹកដោះគោ​ស្រស់ ១០០%​។

ក្នុងអំឡុងពេល​ពិធី​នោះ​ផង​ដែរ ព្រះ​នាង នរោត្តម ចេ​ណ្ណា ក៏​បាន​បង្ហាញ​នូវ​ព្រះ​ហឫទ័យ ដោយ​មាន​ព្រះ​បន្ទូល​ថា​៖ « ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ ចំពោះ LOF និង​ម៉ាក​ប្រេ​ន​ដ៍ Kun ដែល​បាន​នាំ​យក​ផលិតផល​ដ៏​មានគុណ​ភាព​មក​កាន់​ប្រទេស​កម្ពុជា​។ មិន​ត្រឹមតែ​ផ្ដល់​ជូន​នូវ​ផលិតផល​ប៉ុណ្ណោះ​ទេ KUN ក៏​បាន​ផ្ដល់​នូវ​បទ​ពិសោធន៍​ថ្មី​ប្លែក​ដ៏​រីករាយ និង​កន្លែង​លេង​កម្សាន្ត​សម្រាប់​កុមារ​ផង​ដែរ​។
កាន់តែ​ពិសេស​ទៀត​នោះ ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ LOF បាន​នាំ​មក​នូវ Kun ទឹកដោះគោ​ស្រស់ 100% ដែល​ជា​ផលិតផល​ចម្រាញ់​ចេញពី​ទឹកដោះគោ​ស្រស់​សុទ្ធ​របស់​មេគោ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ដោយ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ និង​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម ជាមួយនឹង​រសជាតិ​ដ៏​ស្រស់​ឈ្ងុយ​ឆ្ងាញ់​។ ខ្ញុំ​ជឿជាក់​ថា ផលិតផល​មួយ​នេះ​នឹង​ទទួល​បានការ​ពេញចិត្ត​ពី​មាតា​គ្រប់​រូប​សម្រាប់​កូន​ៗ និង​ក្លាយជា​ជម្រើស​ដ៏​ពេញ​និយម​សម្រាប់​គ្រប់​ក្រុម​គ្រួសារ​។ »

លោក Bui Hoang Sang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន LOF បាន​លើក​ឡើង​ថា​៖ «​ក្នុង​នាម​ជា​តំណាង​ក្រុមហ៊ុន ខ្ញុំម្ចាស់​សូម​ក្រាប​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​នាង នរោត្តម ចេ​ណ្ណា​។ ជាមួយនឹង​ព្រះ​បញ្ញាញាណ​ដ៏​វាងវៃ និង​គោលបំណង​របស់​ទ្រង់​ក្នុង​ការ​នាំ​នូវ​ស្មារតី​ដ៏​មាន​តម្លៃ​ប្រកបដោយ​អត្ថន័យ និង​ផលិតផល​អាហារូបត្ថម្ភ​ដែល​មានគុណ​ភាព​ខ្ពស់​ជូន​ដល់​កុមារ​កម្ពុជា ព្រះ​នាង នរោត្តម ចេ​ណ្ណា ក៏​បាន​យល់ព្រម​ដោយ​ក្ដី​មេត្តា​ដើម្បី​ក្លាយជា​ទូត​សុច្ឆន្ទៈ​របស់ KUN ទឹកដោះគោ​ស្រស់ ១០០%​។ នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​សម្រាប់ KUN នៅ​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​កត្ដា​មួយ​ដ៏​អស្ចារ្យ​ផង​ដែរ ក្នុង​ការ​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុមការងារ LOF ទាំងអស់ ខណៈ​ពេល​ដែល​យើង​ខិតខំ​ឆ្ពោះទៅ​មុខ​ដើម្បី​បង្កើត​សមិទ្ធផល​ដ៏​អស្ចារ្យ​កាន់តែ​ច្រើន​ជាង​នេះ​ទៅ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ផលិតផល​របស់ KUN នឹង​បន្ត​យកឈ្នះ​ចិត្ត និង​ទំនុកចិត្ត​របស់​អ្នក​ម៉ាក់ និង​កុមារ​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន LOF និង​ម៉ាក​ផលិតផល KUN សូម​ប្ដេជ្ញា​ក្នុង​ការ​ផ្ដល់​នូវ​ផលិតផល​ដ៏​ល្អ​ឥត​ខ្ចោះ​បំផុត​សម្រាប់​កុមារ​គ្រប់​រូប ព្រមទាំង​រក្សា​នូវ​ទស្សនៈវិស័យ​នៃ​អាជីវកម្ម​របស់​យើង​គឺ “​ការ​បង្កើត​តម្លៃ​ជាមួយ​ក្ដី​ស្រឡាញ់​”​។​»

LOF គឺជា​ក្រុមហ៊ុន​ទឹកដោះគោ ដែល​មានការ​គាំទ្រ​វិនិយោគទុន​ពី​ក្រុមហ៊ុន Daytona Investments ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ម៉ាក​ផលិតផល​ដែល​គួរ​ឱ្យ​ទុកចិត្ត​បំផុត​ទាំង ១០ នៅ​តំបន់​អាស៊ី ដោយ​ទទួល​បាន​ពានរង្វាន់ Asia Top Trusted Brand Awards 2024 ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ហ្សា​កា​តា​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ ផលិតផល​ដ៏​លេចធ្លោ​របស់ LOF គឺ KUN ទឹកដោះគោ​ស្រស់ ១០០% ផ្ដល់​នូវ​ភាព​ស្រស់​ពិត​ៗ​ពី​ធម្មជាតិ សម្រាប់​អតិថិជន​ដែល​ស្វែងរក​ទឹកដោះគោ​ស្រស់​ពិត​ៗ ដែល​មិន​ត្រូវ​បាន​លាយ​ផ្សំ​នូវ​សារធាតុ​ផ្សេង​ៗ (​មិន​ដូច​ទឹកដោះគោ​ម្សៅ​ដែល​លាយ​ជាមួយ​ទឹក​នោះ​ទេ​)​។ ផលិតផល​នេះ​ត្រូវ​បាន​ផលិត​ចេញពី​ទឹកដោះគោ​ស្រស់​សុទ្ធសាធ ដែល​ទទួល​បាន​ពី​មេគោ​ដែល​ចិញ្ចឹម​នៅ​ឯ​កសិដ្ឋាន​ស្តង់ដារ​លំដាប់​អន្តរជាតិ ដោយ​រក្សា​បាន​នូវ​ប្រូតេអ៊ីន​ពី​ធម្មជាតិ និង​មាន​ជាតិ​កាល់ស្យូម​ដ៏​សម​ស្រប ដែល​ធ្វើ​ឱ្យ KUN ទឹកដោះគោ​ស្រស់ ១០០% ក្លាយជា​ជម្រើស​ដ៏​ឆ្លាត​វៃ​សម្រាប់​ការ​លូតលាស់​របស់​កុមារ​ប្រកបដោយ​សុខភាព​ល្អ​ ។

ឥឡូវនេះ KUN ទឹកដោះគោ​ស្រស់ ១០០% មាន​លក់​នៅ​តាម​ផ្សារ​ទំនើប និង​ហាង​លក់ទំនិញ​នានា​ទូ​ទាំង​ប្រទេស​ ៕ អត្ថបទសហការ