ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គណៈប្រតិភូ Danone គ្រុប ដែល​ជា​ក្រុមហ៊ុនអាហារូបត្ថម្ភ​ឈានមុខ​គេ​ពី​បារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ ដើម្បី​បញ្ជាក់​អំពី​គោល​ជំហរ​ក្នុង​ការ​បន្ត​រួមចំណែកអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ជាតិ​កម្ពុជា

7 ម៉ោង មុន

រាជធានីភ្នំពេញ៖ អស់​រយៈពេល​ ៣០​ឆ្នាំ​មកនេះ Danone ដែល​ជា​ក្រុមហ៊ុន​លំដាប់ថ្នាក់​អន្តរជាតិ​ឈានមុខ​គេ​ផ្នែក​អាហារូបត្ថម្ភ​ពី​ប្រទេស​បារាំង បាន​ក្លាយជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ក្រុម​គ្រួសារ​កម្ពុជា តាម​រយៈ​ការ​នាំ​មក​នូវ​អាហារូបត្ថម្ភ​ដែល​មានគុណ​ភាព​ខ្ពស់ ជា​ច្រើន​ជម្រើស រួម​មាន​ទឹកដោះគោ DUMEX…

រាជធានីភ្នំពេញ៖ អស់​រយៈពេល​ ៣០​ឆ្នាំ​មកនេះ Danone ដែល​ជា​ក្រុមហ៊ុន​លំដាប់ថ្នាក់​អន្តរជាតិ​ឈានមុខ​គេ​ផ្នែក​អាហារូបត្ថម្ភ​ពី​ប្រទេស​បារាំង បាន​ក្លាយជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ក្រុម​គ្រួសារ​កម្ពុជា តាម​រយៈ​ការ​នាំ​មក​នូវ​អាហារូបត្ថម្ភ​ដែល​មានគុណ​ភាព​ខ្ពស់ ជា​ច្រើន​ជម្រើស រួម​មាន​ទឹកដោះគោ DUMEX Dugro, DUMEX Super Gold Kid, Aptamil Kid និង Hi-Q​ ។

ក្នុង​ជំនួប​សម្តែង​ការ​គួរសម​រវាង លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​គណៈប្រតិភូ Danone គ្រុប ដែល​ដឹកនាំ​ដោយ លោក Christian STAMMKOETTER, នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី មជ្ឈិមបូព៌ា និង​អាហ្វ្រិក ​។ លោក Christian STAMMKOETTER បាន​គូសបញ្ជាក់​បន្ថែម អំពី​ភាព​ជា​ដៃគូ​ដ៏​យូរអង្វែង និង​គោល​ជំហរ​ជាក់លាក់របស់ក្រុមហ៊ុនក្នុង​ការ​បន្ត​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ជាតិ​កម្ពុជា​ ។ កិច្ច​ពិភាក្សា​នេះ​ផ្តោត​ទៅ​លើកិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព​កុមារ​កម្ពុជា ការ​ធ្វើ​ទីផ្សារ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ និង​រួមចំណែក​អភិវឌ្ឍសង្គម​ជាតិ កម្ពុជា​តាម​រយៈ​អាហារូបត្ថម្ភ​ដែល​មានគុណ​ភាព និង​សុវត្ថិភាព​ខ្ពស់ ​។

លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានឱ្យ​ដឹង​ថា “​ក្រសួង​ស្វាគមន៍​ចំពោះ​ការ​បន្ត​វិនិយោគរបស់​ក្រុមហ៊ុន Danone ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ជាតិ​នៅ​កម្ពុជា ​។ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ លើក​ស្ទួយ​ការ​អនុវត្តទីផ្សារ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ ការ​ផ្តល់​ជូន​នូវ​អាហារូបត្ថម្ភ ក៏​ដូច​ជា​ការ​សហការ​លើ​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​ស្រប​តាមចក្ខុវិស័យសម្រាប់​កំណើនសេដ្ឋកិច្ចប្រកបដោយ​ចីរភាព និង​បន្ត​ការពារ​អ្នក​ប្រើប្រាស់​”​ ។

ជាមួយ​វត្តមាន​អាជីវកម្ម​ជាង​ ៣០​ឆ្នាំ ក្រុមហ៊ុន Danone បាន​បង្កើត​ឱកាស​ការងារ​ដោយ​ផ្ទាល់ និង​ប្រយោល​ប្រមាណ ៣០០​កន្លែង ដែល​មាន​ ៩៥% នៃ​និយោជិត​របស់​យើង​ជា​ជនជាតិ​ខ្មែរ​ ។ ក្រុមហ៊ុន ក៏​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ​៣៦ ក្នុង​ចំណោម​សហគ្រាស​ដែល​បាន​បង់ពន្ធ​ច្រើន​ជាងគេ និង​ទទួល​បាន​វិញ្ញាបនបត្រ អនុលោម​ភាព​សារពើពន្ធ​ប្រភេទ​មាស ក្នុង​បួន​ឆ្នាំជាប់​ៗ​គ្នា ​។

លោក Christian STAMMKOETTER ក៏​បាន​លើក​ឡើង​ទៀត​ថា “​ប្រទេស​កម្ពុជា គឺជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់ Danone ​គ្រុប ដែល​ជា​ក្រុមហ៊ុន FMCG ដំបូង​គេដែល​សម្រេច​បាន​វិញ្ញាបនបត្រ B-Corp™ កាលពី​ឆ្នាំ​២០២៣ ដោយ​អនុលោម​តាម​ស្តង់ដារ​ខ្ពស់​បំផុត​នៃ​ការ​អនុវត្ត​ផ្នែក​សង្គម និង​បរិស្ថាន ​។ យោង​ទៅ​តាម​គំនិត​ផ្តួចផ្តើម​ដែល​មាន​គោលដៅរួម​ពីរ សង្គម និង​សេដ្ឋកិច្ច បាន​ជំរុញ​ឱ្យ​យើង​ទទួល​ជោគជ័យ​ក្នុង​អាជីវកម្មស្រប​ជាមួយនឹង​ការ​ចូលរួម​ចំណែក​ផ្នែក​សង្គម ជា​ពិសេស​លើ​ផ្នែក​សុខភាព​”​ ។

ក្នុង​ឆ្នាំ​ ២០២៥ ក្រុមហ៊ុន​បាន​រួមចំណែក​ថវិកា​សរុប​រហូត​ដល់ ៥៦០០០០ ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាពស្លេកស្លាំង​ដោយសារ​កង្វះ​ជាតិ​ដែក​លើ​កុមារ​ក្រោម​ ៥​ឆ្នាំ និង​តាម​រយៈ និង​អង្គការ​ដៃគូ​ផ្សេង​ៗ ក្នុង​ការ​គាំទ្រ​ដល់​ក្រុម​គ្រួសារ​ភៀស​សឹក​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​បញ្ហា​ព្រំដែន ​។

ក្រុមហ៊ុន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​នូវ​កិច្ច​ពិភាក្សា ផ្សេង​ៗ​ទាក់ទង​នឹង​កា​រប​ង្តើ​ត​នូវ​បទ​ប្បញ្ញត្តិ​ដោយ​ប្រកបដោយ​ភាព​យុត្តិធម៌ និង​តម្លាភាព ជាមួយ​អគ្គនាយកដ្ឋាន ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម ដើម្បី​លើកកម្ពស់​ការ​អនុវត្ត​ទីផ្សារ​ប្រកបដោយ​អនុលោម​ភាព​ ។ Danone នៅ​តែ​បន្ត​ធ្វើការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​ដៃគូ​ពាក់ព័ន្ធ​នានា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ជាតិ​នៅ​កម្ពុជា ​៕ អត្ថបទសហការ