ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទ្យា​ស្ថាន​ពហុបច្ចេកទេស ​ខេត្តកំពង់ស្ពឺ ផ្តល់​អាហារូបករណ៍ ២០២៥ ​កន្លែង លើ ៣២ ​មុខ​ជំនាញ និង​ប្រាក់​ឧបត្ថម្ភ ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ

13 ម៉ោង មុន

ខេត្ត​កំពង់ស្ពឺ​ ៖ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផ្តល់​អាហារូបករណ៍​ចំនួន ២០២៥​កន្លែង លើ ៣២​មុខ​ជំនាញ ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ…

ខេត្ត​កំពង់ស្ពឺ​ ៖ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផ្តល់​អាហារូបករណ៍​ចំនួន ២០២៥​កន្លែង លើ ៣២​មុខ​ជំនាញ ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ព្រមទាំង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ​ក្រោម​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន ​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ (TVET 1.5M)​ ។ សម្រាប់​ប្រជាពលរដ្ឋ និង​យុវជន ដែល​មិនមែន​ជា​ក្រុម​គោលដៅ ក៏​អាច​ស្នើ​ចុះ​ឈ្មោះ​ចូល​សិក្សា​បាន​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ប៉ុន្តែ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នោះ​ឡើយ​ ។

មុខ​ជំនាញ​ទាំង​៣២ នោះ រួម​មាន ការ​ផ្សារ​ធ្នូ (​ធូប​), ការ​ថែទាំ និង​ជួសជុល​ឧបករណ៍​ស្វ័យប្រវត្តិកម្ម​, ការ​ដំឡើង និង​ការ​ថែទាំ​ម៉ាស៊ីនត្រជាក់​ក្នុង​ឧស្សាហកម្ម​, សេវាកម្ម​បរិក្ខារ​ត្រជាក់​ពាណិជ្ជកម្ម​, ការ​បញ្ជា​ម៉ាស៊ីនបោះពុម្ព​, ការ​បញ្ជា​ខ្សែ​សង្វា​ក់​ផលិតកម្ម​, ការ​ដំឡើង និង​ថែទាំ​រ៉ូ​បូត​ឧ​ស្សហកម្ម​, ការ​បញ្ជា​ម៉ាស៊ីន​ក្រឡឹង​, ការ​បញ្ជា​ម៉ាស៊ីន​កាហ្វេ​ស្វ័យប្រវត្តិកម្ម​, ការងារ​កំបោរ​, ការ​ដំឡើង​សរសៃដែក​, ការ​ដំឡើង​បណ្តាញ​បំពង់​ទឹក​, ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ​, សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន​, ការងារ​បេតុង​, ការងារ​ការ៉ូ​, ការ​បោះពុម្ព​ដោយ​ម៉ាស៊ីន និង​ដោយ​ដៃ​, ការ​លក់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​, សេវាកម្ម​រដ្ឋបាល​, សេវាកម្ម​លក់​, សេវាកម្ម​អតិថិជន​, សេវាកម្ម​ធនធានមនុស្ស​, គណនេយ្យ​សម្រាប់​សេវាកម្ម​, ការ​ដំឡើង​ខ្សែកាប​ទូរគមនាគមន៍ (​ឌី​ធី​វី អ៊ីនធឺណិត ខ្សែ​ទូរ​សព្ទ​), សេវាកម្ម​កុំព្យូទ័រ​, ការ​កែ​ច្នៃ​បន្លែ និង​ផ្លែ​ឈើ​, ការ​កែ​ច្នៃ​សាច់​, ការ​ចិញ្ចឹមសត្វ​, បសុសត្វ​, ការ​ចម្អិនម្ហូប​, សេវាកម្ម​ភេសជ្ជៈ និង​ម្ហូបអាហារ​, និង​ការ​ផលិត​នំ ​។

ការ​សិក្សា​វគ្គ​ថ្មី​នឹង​ចាប់ផ្តើម​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៦ ​។ សម្រាប់​ព័ត៌មាន​អំពី​ការ​ចុះ​ឈ្មោះ​ចូល​រៀន សូម​ទាក់ទង​ទៅ​កាន់​ទូរ​សព្ទ​លេខ ០១២ ៩៩៥ ៩៥២/ ០៨១ ៩៩៥ ៩៥២ ឬ អញ្ជើញ​មក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ ដោយ​ផ្ទាល់​ដែល​មាន​អាសយដ្ឋាន​ នៅ​ភូមិ​ទំពូង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ​៕ អត្ថបទសហការ