ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នក​នាង សិ​ទ្ធី នី​កា និង​លោក​ សុ ធា​រិ​ទ្ធិ ផ្សព្វផ្សាយ​សារ​រស់នៅ​ប្រកបដោយ​សុខភាព ដើម្បី​​បេះដូង​​មាន​សុខភាព​ល្អ​ជាង​មុន ! (វីដេអូ)

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្នុង​នាម​ជា​បុគ្គល​គំរូ​វ័យក្មេង​ដែល​បំផុស​គំនិតល្អ​ក្នុង​សង្គម​របស់​គាត់ លោក ​សុ ធា​រិ​ទ្ធិ និង​តារា​សម្តែង សិ​ទ្ធី នី​កា កំពុង​ផ្សព្វផ្សាយ​នូវ​ទម្លាប់​រស់នៅ​មាន​សុខភាព​ល្អ…

រាជធានីភ្នំពេញ ៖ ក្នុង​នាម​ជា​បុគ្គល​គំរូ​វ័យក្មេង​ដែល​បំផុស​គំនិតល្អ​ក្នុង​សង្គម​របស់​គាត់ លោក ​សុ ធា​រិ​ទ្ធិ និង​តារា​សម្តែង សិ​ទ្ធី នី​កា កំពុង​ផ្សព្វផ្សាយ​នូវ​ទម្លាប់​រស់នៅ​មាន​សុខភាព​ល្អ ដោយ​ជំរុញ​ឲ្យ​មានការ​យល់​ដឹង​អំពី​សុខភាព​បេះដូង​ ។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ជំងឺ​បេះដូង ​គឺ​មូលហេតុ​ចម្បង​មួយ​ក្នុង​ចំណោម​មូលហេតុ​ ២​ ដ៏​សំខាន់​នៃ​ការ​ស្លា.ប់​នៅ​កម្ពុជា ​។ ស្ថានភាព​នេះ​បាន​ធ្វើ​ឲ្យ​មានការ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​ការ​ចាំបាច់​ក្នុង​ការ​ថែរក្សា​សុខភាព​បេះដូង ដែល​ចាប់ផ្ដើម​ពី​ការ​ផ្លាស់​ប្តូរ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​តូច​ៗ ដូច​ជា ការ​គេង​ឲ្យ​បាន​លឿន​ជាង​មុន ដើរ​ហាត់ប្រាណ​រៀងរាល់ថ្ងៃ ឬ​ជ្រើសរើស​គ្រឿងផ្សំ​ម្ហូបអាហារ​ដោយ​យកចិត្តទុកដាក់ ​។

ក្នុង​ដំណើរ​ទៅ​រក​ជីវិត​មាន​សុខភាព​បេះដូង​ល្អ លោក​ សុ ធា​រិ​ទ្ធិ និង​តារា​សម្តែង សិ​ទ្ធី នី​កា បាន​ក្លាយជា​គំរូ​ដ៏​ល្អ​សម្រាប់​តម្រាប់​តាម ​។ អ្នក​ទាំង​ពីរ​រូប​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​របស់​ខ្លួន ជា​ពិសេស​ក្នុង​ការ​លើកទឹកចិត្ត​ដល់​សាធារណជន​អំពី​សារសំខាន់​នៃ​អាហារ​ប្រកបដោយ​តុល្យភាព និង​ទម្លាប់​រស់នៅ​មាន​សុខភាព​ល្អ​រៀងរាល់ថ្ងៃ ​។

អាហារូបត្ថម្ ភ​គឺជា​ជម្រើស​ដំបូង​ក្នុង​ការ​ការពារ​សុខភាព​បេះដូង ៖
លោក សុ ធា​រិ​ទ្ធិ ​៖ “​អាហារូបត្ថម្ភ​ គឺជា​របាំង​ការពារ​ដំបូង​សម្រាប់​បេះដូង​” ជា​ចុងភៅ​ម្នាក់ លោក សុ ធា​រិ​ទ្ធិ យល់​ថា គ្រឿងផ្សំ​នីមួយ​ៗ មិន​ត្រឹមតែ​សំខាន់​ក្នុង​ការ​កំណត់​រសជាតិ​ទេ ប៉ុន្តែ​វា​ក៏​មាន​ឥទ្ធិពល​ផ្ទាល់​ទៅ​លើ​សុខភាព​ផង​ដែរ​ ។ គេ​តែង​តំណាល​ថា “​ជំងឺកើតមក​ពី​ការ​ញ៉ាំ​” បាន​ក្លាយជា​អត្ថន័យ​ដ៏​សំខាន់​របស់​គាត់ ជា​ពិសេស​នៅ​ពេល​គាត់​បានឃើញ​មិត្ត​រួមការ​ងារ និង​មិត្តភក្តិ​ជា​ច្រើន ជួប​ប្រទះ​បញ្ហា​បេះដូង នៅ​វ័យក្មេង ​។

​សម្រាប់​គាត់ ការ​ទទួលទាន​អាហារ​តាម​វិទ្យាសាស្ត្រ​ គឺជា​របាំង​ការពារ​ដំបូង​សម្រាប់​បេះដូង ព្រោះ​គ្រឿងផ្សំ​នីមួយ​ៗ​ដែល​យើង​ជ្រើសរើស​ថ្ងៃនេះ នឹង​ប៉ះពាល់​ដល់​សុខភាព​នៅ​ថ្ងៃស្អែក ​។ ដោយ​មានការ​យល់​ដឹង​ពី​ការ​ការពារ​សុខភាព​បេះដូង​តាំងពី​ដំបូង លោក ធា​រិ​ទ្ធិ បាន​សកម្ម​ក្នុង​ការ​បង្កើត​របប​អាហារ​សមរម្យ ហើយ​ជ្រើសរើស​គ្រឿងផ្សំ​បែប​សុខភាព​ដែល​អាច​ក្លាយជា​គោលការណ៍​ដ៏​សំខាន់​នៅ​ពេល​ចំអិនម្ហូប​ផង​ដែរ​ ។ ឧទាហរណ៍ ចំពោះ​ជាតិ​ខ្លាញ់ ដែល​ជា​សារធាតុចិញ្ចឹម​ចាំបាច់​មួយ​ក្នុង​ចំណោម​ក្រុម​អាហារ​ទាំង ​៤ ​ប្រភេទ​ដែល​រាង​កាយ​ត្រូវការ​រៀងរាល់ថ្ងៃ គាត់​ជឿជាក់​ក្នុង​ការ​ប្រើប្រាស់​ប្រេង​បន្លែ​សុទ្ធ ដូច​ជា ប្រេង​សណ្តែកសៀង ប្រេង​អង្ករសម្រូប និង​ប្រេង​ផ្កាឈូករ័ត្ន​ដែល​មាន​សារធាតុចិញ្ចឹម​មាន​ប្រយោជន៍​សម្រាប់​បេះដូង ជំនួស​ឱ្យ​ខ្លាញ់​សត្វ​ ។ គាត់​ញ៉ាំ​បន្ថែមបន្លែ​បៃតង​ច្រើន និង​កាត់​បន្ថយ​អាហារ​ដែល​មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ ​។

ទម្លាប់​តូច​ៗ​ទាំងនេះ ចាប់ផ្តើម​ពី​ផ្ទះបាយ បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​វិជ្ជមាន​សម្រាប់​សុខភាព​ខ្លួនឯង ហើយ​ក៏​បាន​បន្ត​ចែករំលែក​ទៅ​គ្រួសារ មិត្តភក្តិ និង​អ្នកគាំទ្រ​ដែល​ស្រលាញ់​ការ​ចម្អិនម្ហូប​របស់​គាត់​ផង​ដែរ​ ។ លើស​ពី​នេះ​ទៅ​ទៀត លោក ធា​រិ​ទ្ធិ ក៏​បាន​និយាយ​ថា គាត់​តែងតែ​ខិតខំ​រក​ពេលវេលា ដើម្បី​បង្កើត​ទម្លាប់​រស់នៅ​មាន​សុខភាព​ល្អ ដោយ​ហាត់ប្រាណ​រៀងរាល់ថ្ងៃ កាត់​បន្ថយ​ការ​គេង​យប់​ជ្រៅ ការ​ផឹកស្រា និង​មិន​ជក់បារី ព្រោះ​វា​ជា​កត្តា​ដែល​ប៉ះពាល់​អាក្រក់​ដល់​បេះដូង​ផង​ដែរ​ ។

របប​អាហារ​ល្អ​សម្រាប់​បេះដូង​ជាមួយ​ប្រេង​បន្លែ​ដែល​ផ្តល់​ជាតិ​ខ្លាញ់​ល្អ គឺជា​ចំណុច​សំខាន់​នៅ​ពីក្រោយ​ការ​ចម្អិន​អាហារ​សម្រាប់​សុខភាព​បេះដូង​រឹង​មាំ​របស់​លោក សុ ធា​រិ​ទ្ធិ​ ។

ការ​រួម​បញ្ចូល​ជាមួយ​ទម្លាប់​រស់នៅ​មាន​សុខភាព​ល្អ គឺជា​គន្លឹះ​ក្នុង​ការ​ថែរក្សា​បេះដូង​ឲ្យ​រឹង​មាំ ៖
អ្នក​នាង ​សិ​ទ្ធី នី​កា ជឿជាក់​ថា បេះដូង​មាន​សុខភាព​ល្អ​ គឺជា​មូលដ្ឋាន​សម្រាប់​សុខភាព​រាង​កាយ និង​សុខភាព​ផ្លូវចិត្ត​ផង​ដែរ ដោយ​ជួយ​ឲ្យ​នាង​អាច​ចែករំលែក​សេចក្ដី​ស្រលាញ់ និង​វិជ្ជមាន​ជាមួយ​អ្នក​នៅ​ជុំវិញ​ខ្លួន​ ។ ក្នុង​នាម​ជា​តារា​សម្តែង​ដ៏​ល្បីល្បាញ​ម្នាក់ នាង​យល់​ច្បាស់​ពី​ឥទ្ធិពល​របស់​ខ្លួន​លើ​សង្គម ជា​ពិសេស​ក្នុង​បរិបទ​ដែល​មនុស្ស​ជា​ច្រើន​នៅ​កម្ពុជា​នៅ​មានការ​យល់​ច្រឡំ​ថា ជំងឺបេះដូង​មក​ពី​តំណពូជ វ័យ​ចំណាស់ ឬ​អ្នក​លើស​ទម្ងន់​ ។ ការ​យល់​ដឹង​នេះ​បាន​ជំរុញ​ឲ្យ​នាង​ដើរតួ​នាទី​សកម្ម​ក្នុង​ការ​ជ្រើសរើស​ទម្លាប់​រស់នៅ​ល្អ​និង​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​អ្នក​ដទៃ​ក្នុង​ការ​ថែរក្សា​បេះដូង​។ សម្រាប់​សិ​ទ្ធី នី​កា សុខភាព​បេះដូង​ល្អ​កើត​ចេញពី​បី​ចំណុច​សំខាន់​ៗ​ដែល​រួម​បញ្ចូល​គ្នា គឺ​ ៖ អាហារូបត្ថម្ភ ទម្លាប់​រស់នៅ និង​ការ​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ​ ។

អ្នក​នាង សិ​ទ្ធី នី​កា ធ្វើ​លំ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ថែរក្សា​សុខភាព​បេះដូង

សម្រាប់​នាង បេះដូង​មាន​សុខភាព​ល្អ​ចាប់ផ្ដើម​ពី​ទម្លាប់​រស់នៅ​បែប​សកម្ម​ ។ នាង​ចំណាយពេល​យ៉ាង​ហោច​ណាស់ 15 នាទី​ក្នុង​មួយ​ថ្ងៃ សម្រាប់​អនុវត្ត​យូ​ហ្កា ភី​ឡា​តេស ដើរ ឬ ធ្វើ​ចលនា​តិច​ៗ​ ។ ជា​ពិសេស​នាង​ក៏​ខិតខំ​រំលឹក​ខ្លួនឯង​ឲ្យ​ញញឹម​ឱ្យ​បាន​ច្រើន និង​រក្សា​ផ្នត់គំនិត​វិជ្ជមាន ដោយ​ដឹង​ថា ស្ត្រេ​ស គឺជា​សត្រូវ​ស្ងៀមស្ងាត់​នៃ​បេះដូង ​។

ក្នុង​ជំហាន​ថែរក្សា​សុខភាព​បេះដូង សិ​ទ្ធី នី​កា ក៏​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការ​ជ្រើសរើស​គ្រឿងផ្សំ​នៃ​ម្ហូបអាហារ ដែល​ជា​ពិសេស​សំដៅលើ​ជាតិ​ខ្លាញ់ ​។ នាង​ជ្រើសរើស​ខ្លាញ់​ដែល​មាន​ប្រយោជន៍​ល្អជា​ចម្បង​ដូច​ជា ត្រី​សាល់​ម៉ុ​ន គ្រាប់​ធញ្ញជាតិ និង​អង្ករសម្រូប ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ។ នៅ​ពេល​និយាយ​ដល់​ប្រេង​បន្លែ​ចម្អិនម្ហូប នាង​ចែករំលែក​ស្រ​ដៀង​ជាមួយ​លោក សុ ធា​រិ​ទ្ធិ​ដែរ នាង​ជ្រើសរើស​ប្រេងឆា Simply ដែល​ជា​ប្រេង​ចម្អិនម្ហូប​គុណភាព​ខ្ពស់ ពី​ក្រុមហ៊ុន Wilmar Group (​សិង្ហ​បុរី​) ​។ Simply ផ្តល់​ជម្រើស​ប្រេង​សុទ្ធ​ជា​ច្រើន​ប្រភេទ ដូច​ជា ប្រេង​សណ្ដែកសៀង ប្រេង​អង្ករសម្រូប និង​ប្រេង​ផ្កាឈូករ័ត្ន ដែល​ប្រេង​ទាំង​អស់នេះ​ត្រូវ​បាន​បញ្ចា​ក់ដោយ​ផ្នែក​វិទ្យាសាស្ត្រ​ថា​ជួយ​ថែរក្សា​សុខភាព​បេះដូង​ ។

ដោយ​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ប្រេង​សណ្ដែកសៀង​សម្បូរ​ទៅ​ដោយ​អូ​មេ​ហ្គា 3-6-9, ប្រេង​សម្រូប​សម្បូរ​ទៅ​ដោយ Gamma Oryzanol និង​ប្រេង​ផ្កាឈូករ័ត្ន​ផ្តល់​វីតាមីន E ធម្មជាតិ​ខ្ពស់ ដែល​ទាំង​អស់នេះ​អាច​ជួយ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល និង​ការពារ​សុខភាព​បេះដូង ​។ “​ខ្ញុំ​បាន​ប្រើ​ប្រេងឆា Simply ជា​ប្រចាំ​ក្នុង​ម្ហូប​ប្រចាំ​ថ្ងៃ​របស់ខ្ញុំ​ជា​យូរ​ឆ្នាំ​មក​ហើយ​ដើម្បី​បន្ថែម​ខ្លាញ់​ល្អ​ក្នុង​របប​អាហារ​” នាង​បាន​ចែករំលែក ​។ សម្រាប់​នាង Simply មិនមែន​ត្រឹម​ជា​វត្ថុ​ចាំបាច់​ក្នុង​ផ្ទះបាយ​ទេ ប៉ុន្តែ​ជា​ជំនួយការ​ដ៏​គួរ​ឱ្យ​ជឿជាក់​បាន​ក្នុង​ការ​រួម​ដំណើរ​ថែរក្សា​សុខភាព​បេះដូង​ផង​ដែរ​ ។

តារា​សម្តែង​រូប​នេះ​ជ្រើសរើស​ប្រើ​ប្រេង​ចម្អិនម្ហូប Simply ពីព្រោះ​ជម្រើស​មាន​ច្រើន​ប្រភេទ ដែល​ទាំងអស់​សុទ្ធតែ​មាន​គ្រឿងផ្សំ​ល្អ​សម្រាប់​បេះដូង

រឿងរ៉ាវ​របស់​លោក ​សុ ធា​រិ​ទ្ធិ និង​តារា​សម្តែង សិ​ទ្ធី នី​កា គឺជា​ភស្តុ​តាង​បង្ហាញ​ថា ការ​ផ្លាស់​ប្តូរ​តូច​ៗ​អាច​នាំ​មក​នូវ​ភាព​ផ្លាស់​ប្តូរ​ធំ​ៗ​ក្នុង​ការ​ការពារ​សុខភាព​បេះដូង​បាន ​។ ដូចដែល​វេជ្ជបណ្ឌិត ដា​លី​ន ប្រធាន​ផ្នែក​ជំងឺបេះដូង ​និង​សរសៃឈាម​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​សង្កត់ធ្ងន់​ថា​ ៖ “​ការ​ផ្លាស់​ប្តូរ​ទម្លាប់​រស់នៅ ការ​ហាត់ប្រាណ​ឱ្យ​បាន​ច្រើន និង​អាហារ​តុល្យភាព ជា​ជំនួយ​ដ៏​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺបេះដូង​ដល់​ទៅ​ ៨០​ភាគរយ​”​ ។
ដំណើរ​សម្រាប់​ជីវិត​មាន​សុខភាព​ល្អ​របស់​ពួក​គេ បាន​ក្លាយជា​ប្រភព​ជំរុញ​ចិត្ត​ក្នុង​សង្គម​កម្ពុជា​ទាំងមូល​ ៕ អត្ថបទសហការ