រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះលោក ម៉េង សុងកេង ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន TODAY internet បានអញ្ញើញចូលរួមក្នុងកម្មវិធីសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរដ៏ធំបំផុតក្នុងប្រទេសកម្ពុជាដែល ហៅកាត់ថា CODE-C 2025។ វត្តមានរបស់លោកដែលចូលរួមនៅក្នុងព្រឹត្តិការណ៍សន្និសីទនេះ គឺក្នុងគោលបំណងចែករំលែកនូវចំណេះដឹងរួមជាមួយបទពិសោធន៍ជាង ២១ឆ្នាំអំពីផ្នែកព័ត៍មាន វិទ្យាក្នុងវិស័យអ៉ីនធឺណិតជូនដល់អ្នកដែលបានចូលរួមក្នុងកម្មវិធីនេះ ។
លោក ម៉េង សុងកេង បានគូសបញ្ជាក់ថា “តាំងពីក្រុមហ៊ុនបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១៦ រហូតមកដល់ពេលនេះមានអាយុកាលជិត ១០ឆ្នាំហើយ ។ ចំពោះការចាប់ផ្តើមនៃដំណើរ ការក្រុមហ៊ុននេះគឺកើតចេញពីការចូលចិត្ត និងមានជំនាញក្នុងវិស័យនេះស្រាប់ដែលធ្វើអោយ ក្រុមហ៊ុនមានភាពរឹងម៉ាំអាចឈរលើទីផ្សារក៏ដូចជាទទួលបានការទុកចិត្តពីអតិថិជនជាច្រើនរហូតមកដល់សព្វថ្ងៃ ។”
ក្នុងនាមជាស្ថាបនិកនៃក្រុមហ៊ុនអ៉ីនធឺណិតមួយរូបរួមផ្សំជាមួយបទពិសោធន៍ជាង ២១ឆ្នាំក្នុង វិស័យនេះស្រាប់លោក សុងកេង សង្ឃឹមថាការចែករំលែកក្នុងកម្មវិធីសន្និសីទអ្នកអភិវឌ្ឍ ន៍សុសវែរនេះជាផ្នែកមួយចូលរួមចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ទៅកាន់អ្នកចូល រួមទាំងអស់ ។
គូសបញ្ជាក់ថា កម្មវិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី ១០-១១ ខែតុលា ឆ្នាំ ២០២៥ ដែលធ្វើឡើងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT ដែលមានការ អញ្ញើញចូលរួមពីគណៈប្រតិភូ និងបណ្ដាក្រុមហ៊ុនផ្សេងៗទៀតជាពិសេសសិស្សនិស្សិតជាច្រើន កុះករផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ