ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

យុគសម័យ​ថ្មី​ដ៏​ក្លាហាន​ សម្រាប់​ហ៊ី​ប​ហប​កម្ពុជា​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ “The Next Level: RapStar”

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​ ៨ ខែតុលា ឆ្នាំ ​២០២៥ បន្ទាប់​ពី​បាន​កំណត់​ស្ដង់ដារ​ថ្មីសម្រាប់​ឆាក​ហ៊ី​ប​ហប​កម្ពុជា​តាម​រយៈ កម្មវិធី​ទូរទស្សន៍ ដែល​ទទួល​បានការ​គាំទ្រ​ដ៏​លើសលប់​កន្លង​មក…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​ ៨ ខែតុលា ឆ្នាំ ​២០២៥ បន្ទាប់​ពី​បាន​កំណត់​ស្ដង់ដារ​ថ្មីសម្រាប់​ឆាក​ហ៊ី​ប​ហប​កម្ពុជា​តាម​រយៈ កម្មវិធី​ទូរទស្សន៍ ដែល​ទទួល​បានការ​គាំទ្រ​ដ៏​លើសលប់​កន្លង​មក ផលិតកម្ម​បារមី និង​ភ្លើង​គប់​មាន​មោទនភាព​ក្នុង​ការ​ប្រកាស​អំពី​កម្មវិធី​ប្រកួតប្រជែង​ថ្មី​មួយ គឺ​កម្មវិធី The Next Level: RapStar ដែល​ជា​សមិទ្ធផល​នៃ​ការ​ច្នៃប្រឌិត​សិល្បៈ​ដ៏​ក្លាហាន និង​ឈានមុខ​គេ​មួយ ដើម្បី​ជំរុញទៅ​មុខ​នូវ​ចលនា​តន្ត្រី សិល្បៈ​នៃ​ភាព​ច្នៃប្រឌិត និង​សិល្បៈ វប្បធម៌​ខ្មែរ​ដ៏​សម្បូរ​បែប​ ។

ផលិតកម្ម​បារមី និង​ភ្លើង​គប់ បាន​ចូលរួម​សហការ​ផលិត​នូវ​ទម្រង់​កម្មវិធី​ទូរទស្សន៍​ដ៏​ថ្មីសន្លាង​មួយ​ដែល​ប្រតិដ្ឋ​ឡើង​ស្រប​ទៅ​នឹង​មូលដ្ឋាន​គ្រឹះ​នៃ​វប្បធម៌​ខ្មែរ ដែល​ត្បាញ​បញ្ចូល​ជាមួយនឹង​ស្ដង់ដារ​សិល្បៈ​ច្នៃប្រឌិត ដែល​មាន​គោលដៅ បង្វឹក​បង្ហាត់​បេក្ខភាព​ឱ្យ​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​បង្ហាញខ្លួន​លើ​ឆាក និង​ទីផ្សារ​អន្តរជាតិ​ ។ The Next Level: RapStar មិនមែន​ត្រឹមតែ​ជា​ការ​ប្រកួតប្រជែង​សមត្ថភាព​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​វា​គឺជា​ចលនា​វប្បធម៌​មួយ​ដែល​គោរព ផ្ដល់​តម្លៃ និង​អបអរសាទរ​ដល់​អត្តសញ្ញាណ​នៃ​ភាព​ជា​ខ្មែរ ការ​ទទួល​បានការ​បង្ហាត់បង្ហាញ​ណែនាំ​ពី​រៀមច្បង និង​ការ​បណ្ដុះ​ស្តង់ដារ​គំនិត​និង​សិល្បៈ​ច្នៃប្រឌិត ក្រោម​ការ​គាំទ្រ​ពី​ម៉ាក​សញ្ញា​ផលិតផល​ធំ​ៗ​ដែល​ជឿជាក់​វ​លើ​ឌ្ឍ​នភា​ព និង​ឧត្តមភាព នៃ​សិល្បៈ​ខ្មែរ ​។

នៅ​ក្រោម​ការ​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន Tiger Beer និង​សហការ​ឧបត្ថម្ភ​ដោយ ក្រុមហ៊ុន Cellcard និង​ក្រុមហ៊ុន Peace Petroleum Cambodia កម្មវិធី​នេះ​មាន​គោលបំណង​ស្វែងរក និង​លើកកម្ពស់​តារា​រ៉េ​ប ជំនាន់​ថ្មី​របស់​កម្ពុជា ដែល​ត្រៀមខ្លួន​ដើម្បី​តំណាង​ឲ្យ​ហ៊ី​ប​ហប​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ ​។

តាម​រយៈ​ដៃគូ​សហការ​អន្តរជាតិ​របស់​កម្មវិធី គឺ​ក្រុមហ៊ុន EMPIRE Distribution (​សហរដ្ឋអាមេរិក​) កម្មវិធី​នេះ នឹងផ្សា​ភ្ជាប់​សមត្ថភាព និង​ទេព​កោសល្យ​ក្នុងស្រុក ជាមួយនឹង​ឱកាស​អភិវឌ្ឍ​អាជីព​នៅ​លើ ឆាក​អន្តរជាតិ ដើម្បី​ជំរុញ​តន្ត្រី កម្ពុជា​ឲ្យ​ឈាន​ដល់​កម្រិត​ថ្មី​មួយ​ ។

បេក្ខភាព​ចូលរួម​ប្រកួត នឹង​ត្រូវ​ទទួល​បានការ​វិនិច្ឆ័យ ដោយ​គណៈកម្មការ (Judges) ជំនាញ​ខាង​ផ្នែក​តន្ត្រី​ហ៊ី​ប​ហប ដែល​ពួក​គាត់​តំណាង​ឲ្យ​សមត្ថភាព ជំនាញ និង​ទេព​កោសល្យ​កំពូល​ដ៏​ពិតប្រាកដ និង​ជា​ដួង​ព្រលឹង​នៃ​តន្ត្រី​ហ៊ី​ប​ហប​ខ្មែរ​។​
​គណៈកម្មការ (Judges) រួម​មាន ​៖
•​ ​ ​ ​លោក VannDa គឺជា​តារា​រ៉ែ​ប​ដ៏​ល្បី​កំពូល និង​ជាតា​រា​ឈានមុខ​នៅ​លើ ឆាក​អន្តរជាតិ
•​ ​ ​ ​លោក Norith គឺជា​សិល្បករ​ដ៏​មានបទពិសោធន៍ និង​មាន​ប្រវត្តិ​ជា​គ្រូបង្វឹក​ជ័យ​លា​ភី
•​ ​ ​ ​លោក DJ Kdep គឺជា​រៀមច្បង​ដែល​ត្រួសត្រាយ​ផ្លូវ​ហ៊ី​ប​ហប​ខ្មែរ និង​ជា​អ្នកតំណាង​នៃ​មរតក​ស្នាដៃ​ហ៊ី​ប​ហប ។

បេក្ខភាព​ចូលរួម​ប្រកួត ក៏​នឹង​ទទួល​បានការ​ណែនាំ​ពី​គ្រូបង្វឹក (Captains) ដែល​ជា​អ្នក​ជួយ​តម្រង់ផ្លូវ​ខាង​ផ្នែក​បច្ចេកទេស​សិល្បៈ​នៃ​តន្ត្រី​ហ៊ី​ប​ហប ​។ ពួក​គាត់ នឹង​ដឹកនាំ​ក្រុម​របស់​ខ្លួន​ប្រកបដោយ​យុទ្ធសាស្ត្រ គំនិត​ច្នៃប្រឌិត និង​ថាមពល ដើម្បី​ជួយ​បេក្ខភាព​ឲ្យ​ឆ្លងកាត់​វគ្គ​ផ្សេង​ៗ​នៃ​ការ​ប្រកួត និង​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ទៅ​មុខ ​។​
​គ្រូបង្វឹក (Captains) រួម​មាន ​៖
•​ ​ ​ ​លោក Vin Vitou គឺជា​តារា​រ៉េ​ប​ដែល​មានបទពិសោធន៍​ជ្រៅជ្រះ​លើ​វិស័យ​ហ៊ី​ប​ហប ត្រូវ​បាន ទស្សនិកជន​សម្គាល់​ដោយ​ប៉ា​រ៉ូ​ល​ចម្រៀង​មុត​ស្រួច​របស់​គាត់
•​ ​ ​ ​លោក YuuHai គឺជា​តារា​រ៉េ​ប​ជំនាន់​ថ្មី មានបទពិសោធន៍​ក្នុង​ការ​នាំ​យកជ័យ​លា​ភី ពោរពេញ​ដោយ ទេព​កោសល្យ​សិល្បៈ គំនិត​ច្នៃប្រឌិត និង​ថាមពល​ក្លាហាន
•​ ​ ​ ​លោក VITO គឺជា​ផលិតករ​តន្ត្រី​ដ៏​ល្បី មាន​ថាមពល ជាមួយនឹង​ស្តាយ៍​ដែល​ខុស​ប្លែក​ពី​គេ ដែល​បាន​ផលិត​បទ​ភ្លេង ​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង ពី​អ្នក​ស្ដាប់ ។

កម្មវិធី​នេះ​នឹង​ដឹកនាំ ព្រមទាំង​សម្របសម្រួល​ដោយ​ពិធីករ​ពិធីការនី​ដ៏​ល្បី​គឺ កញ្ញា វ៉ា​ន់​នី​ឡា និង លោក ជា វ​ណ្ណា​រិ​ទ្ធិ គឺជាម្ចាស់​សំឡេងដែល​ទស្សនិកជន​ជា​ច្រើន​ធ្លាប់​បានលឺ និង​ស្គាល់​យ៉ាង​ច្បាស់ ដែល​ពួក​គាត់ នឹង​ញ៉ាំង​ឲ្យ​មាន​ចំណាប់អារម្មណ៍ប្លែក​ៗ និង​ភាព​សប្បាយ​រីករាយ​គ្រប់​វគ្គ​នៃ​កម្មវិធី ​។
បេក្ខភាព​ចូលរួម​ប្រកួត នឹង​ត្រូវ​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង បី​ (៣)​ កម្រិត​ធំ​ៗ គឺ កម្រិត Represent កម្រិត Rise និងកម្រិត Reach ដោយ​បេក្ខភាព​ត្រូវ​ឆ្លងកាត់​នូវ​បញ្ហា​ប្រឈម​គ្រប់​ផ្នែក​នៃ​សិល្បៈ​តន្ត្រី​របស់​ពួក​គេ ដែល​រាប់​ចាប់ពី​សមត្ថភាព ក្នុង​ការ​ប្រកួត ហ្វ្រី​ស្តាយ៍ (freestyle) ការ​សម្ដែង​ផ្ទាល់ ការ​ផលិត​វី​ដេ​អូ​តន្ត្រី ការ​ត្បាញ​បញ្ចូល​នូវ​អត្តសញ្ញាណ និង​វប្បធម៌ ព្រមទាំង​ការ​រៀបចំ​គោលដៅ​វិជ្ជាជីវៈ​អាជីព​ជា​សិល្បករ​របស់​ពួក​គេ​ ។

អ្នក​ឈ្នះ មិន​ត្រឹមតែ​ទទួល​បាន​តំណែង​ជ័យ​លា​ភី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ទទួល​បាន ឱកាស​ដ៏​ពិសេស ក្នុង​ការ​អភិវឌ្ឍ​អាជីព របស់​ពួក​គេ​ទៅ​កាន់​មួយ​កម្រិត​ទៀត​ផង​ដែរ​ ។ បេក្ខភាព​ជ័យ​លា​ភី នឹង​ទទួល​បាន​រង្វាន់ ជា​សាច់ប្រាក់​រួម​បញ្ចូល​ទាំង​ឱកាស ការងារ ដែល​មាន​តម្លៃ​សរុប​លើស ៨០,០០០,០០០ (​លាន​) រៀល ដែល​ឱកាស​ដ៏​ពិសេស​ទាំងនោះ​រួម​មាន ​៖
•​ ​ ​ ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់ EMPIRE Studios (​នៅ​សហរដ្ឋអាមេរិក​) ៖ ជា​ឱកាស​ទទួល​បានការ​បង្វឹក​ការងារ​តន្ត្រី ថត​ចម្រៀង​ជាមួយ​សិល្បករ និង​ផលិតករ​តន្ត្រី​ជំនាញ​លំដាប់​ពិភពលោក​នៅ​ក្នុង​ស្ទូ​ឌី​អូ​ប្រកបដោយ​ឧបករណ៍ និង​បច្ចេកវិទ្យា​ឈានមុខ​គេ
•​ ​ ​ ​កិច្ចសន្យា​ផលិត​ចម្រៀង និង​គ្រប់គ្រង​អាជីព​ជាមួយ​ផលិតកម្ម​បារមី
•​ ​ ​ ​ឱកាស​សហការ​ការងារ ជាមួយ​សិល្បករ​ឈានមុខ​គេ ទាំង​ក្នុងស្រុក និង​អន្តរជាតិ ។

The Next Level: RapStar មិនមែន​ត្រឹមតែ​ជា​កម្មវិធី​ដើម្បី​ស្វែងរក​តារា​រ៉េ​ប​ដែល​មាន​សមត្ថ​ភាត​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​គឺជា​កម្មវិធី​ដើម្បី​ស្វែងរក​តារា​រ៉េ​ប​ខ្មែរ​ជំនាន់​ថ្មី ដែល​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ឈាន​ជើង​ឈរ​នៅ​លើ​ឆាកអន្តរជាតិ​ ។

ព័ត៌មាន​លម្អិត​ អំពី​ការ​ចាក់​ផ្សាយ​កម្មវិធី ​​៖

ឈ្មោះ​កម្មវិធី​ ៖ The Next Level: RapStar


ក្រុមហ៊ុន​ផលិត​ ៖ ផលិតកម្ម​បារមី និងភ្លើង​គប់​


ម្ចាស់​ឧបត្ថម្ភ​ធំ​នៃ​កម្មវិធី ​៖ ក្រុមហ៊ុន Tiger Beer


ម្ចាស់​សហការ​ឧបត្ថម្ភ​កម្មវិធី​ ៖ ក្រុមហ៊ុន Cellcard និង ក្រុមហ៊ុន Peace Petroleum Cambodia
​ថ្ងៃ​ចាប

ផ្តើម​ចាក់​ផ្សាយ​កម្មវិធី​ ៖ ថ្ងៃ​ទី ៥ ខែធ្នូ ឆ្នាំ ២០២៥


កាលវិភាគ​ចាក់​ផ្សាយ​កម្មវិធី ​៖ រៀង​រាល់​ស​ប្ដា​ហ៍​នៅ​ល្ងាច​ថ្ងៃ​សុក្រ​


ប៉ុស្តិ៍​ចាក់​ផ្សាយ ​៖ ស្ថានីយ៍ទូរទស្សន៍​បាយ័ន (Bayon TV) និង​គេហទំព័រ Facebook ផ្លូវការ​របស់​កម្មវិធី The Next Level: RapStar, ផលិតកម្ម Baramey Production, PlerngKob, ក្រុមហ៊ុន Tiger Beer, Cellcard, Peace Petroleum Cambodia និង គេហទំព័រ Facebook ផ្លូវការ​របស់​ស្ថានីយ៍ទូរទស្សន៍ Bayon TV


ផ្សាយ​ផ្ទាល់​វគ្គ​បញ្ចប់​នៃ​កម្មវិធី​ ៖ ថ្ងៃ​ទី ១៣ ខែមីនា ឆ្នាំ ២០២៦

​ចំនួន​ភាគ ​៖ ១៣ ភាគ ៕ អត្ថបទសហការ