ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ប្រ៊ី​ដ និងក្រុមហ៊ុន​សៃ​សាន់ សហការដើម្បី​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អាជីវករ លើ​ការ​ទិញម៉ាក​យីហោ (Franchise) emart24 និង Mega MGC Coffee

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ធនាគារ ប្រ៊ី​ដ ដែល​ជា​ធនាគារ​ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន សៃ​សាន់ ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធ​ផ្តាច់មុខ​ម៉ាក​យីហោ emart24 និង​ថ្មី​ៗ​នេះ​ទើបតែ​ទទួល​បាន​សិទ្ធ​ផ្តាច់មុខ​ម៉ាក​សញ្ញា…

រាជធានីភ្នំពេញ​ ៖ ធនាគារ ប្រ៊ី​ដ ដែល​ជា​ធនាគារ​ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន សៃ​សាន់ ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធ​ផ្តាច់មុខ​ម៉ាក​យីហោ emart24 និង​ថ្មី​ៗ​នេះ​ទើបតែ​ទទួល​បាន​សិទ្ធ​ផ្តាច់មុខ​ម៉ាក​សញ្ញា Mega MGC Coffee ដែល​ជា​ម៉ាក​យីហោ​ដ៏​ល្បី​នៅ​ប្រទេស​កូរ៉េ បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តី​ពី​កា​ផ្តល់​ឥណទាន​ដល់​អាជីវករ​ដែល​ចង់​ទិញ​ម៉ាក​យីហោ (Franchise) emart24 និង Mega MGC Coffee ពី​ក្រុមហ៊ុន សៃ​សាន់ ​។ កម្មវិធី​នេះ​ធ្វើ​ឡើង​ក្រោម​ការ​ចូលរួម​ពី​គណៈ​គ្រប់គ្រង​ពី​ស្ថាប័ន​ទាំង​ពីរ និង​អាជីវករ ដែល​បាន​ទិញ​ម៉ាក​យីហោរ​ ។

ភាព​ជា​ដៃគូ​នេះ​គឺជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ទៅ​ដល់​អាជីវករ ដើម្បី​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរ​បែប​ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អតិថិជន​គ្រប់​រូប ដោយ​រួម​មាន​ទាំង​ ៖ សហគ្រាស​ខ្នាត​តូច និង​មធ្យម និង​អតិថិជន​ដែល​មាន​ចំណូល​ខ្ពស់​ជាដើម​ក្នុង​ការ​ទិញ​ម៉ាក​យីហោ emart24 និង Mega MGC Coffee ​។

លោក Dr.Goh Swee Keong នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​សៃ​សាន់​បាន​លើក​ឡើង​ថា ​៖ “ការ​ចាប់ដៃ​គូរ​សហការ​ជាមួយ​ធនាគារ ប្រ៊ី​ដ នា​ពេល​នេះ​នឹង​អនុញ្ញាត​ឱ្យ​យើងខ្ញុំ​នាំ​យក​មក​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដើម្បី​បំពេញតម្រូវការ​ដល់​ដៃគូ sub franchise របស់​យើង គោលដៅ​របស់​យើង​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ចាប់ផ្ដើម​អាជីវកម្ម​មាន​ភាព​ងាយស្រួល​និង​ប្រកបដោយ​ប្រសិទ្ធភាព ភាព​ជា​ដៃគូ​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​សេដ្ឋកិច្ចជាតិ​ ។​”

លោក Dr.Goh Swee Keong បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​សៃ​សាន់​បាន​នាំ​យក​ម៉ាក​យីហោ emart24 ចូល​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០២៣ ដែល​រហូត​មក​ដល់​ឆ្នាំ ២០២៥ នេះ​បាន​ពង្រីក​សាខា​រហូត​ដល់ ៧ សាខា និង​គ្រោង​បើក​ជា​បន្តបន្ទាប់​។ emart24 ជា​ផ្សារ​លក់ទំនិញ​រាយ​ដែល​បើក​ដំណើរការ ២៤​ម៉ោង ចាប់តាំងពី​កាហ្វេ​ពេល​ព្រឹក​រហូត​ដល់​អាហារ​សម្រន់​ពេល​យប់ រួម​ទាំង Mega MGC Coffee ជា​ម៉ាក​យីហោ​ហាង​កាហ្វេ​ដែល​ល្បី​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​ទទួលស្គាល់​ពី​តម្លៃ​សមរម្យ និង​ភាព​សំបូរ​បែប និង​គុណភាព​ខ្ពស់​នៃ​ភេសជ្ជៈ​ដែល​បច្ចុប្បន្ន​ហាង​កាហ្វេ​នេះ​មាន​រហូត​ដល់ 3900 សាខា​ទូ​ទាំង​ប្រទេស​កូរ៉េ​ត្រូវ​បាន​ក្រុមហ៊ុន​សៃ​សាន់​ទទួល​បាន​សិទ្ធ​លើ Master Franchise នៅ​ប្រទេស​កម្ពុជា​ ។

លោក Richard Liew នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ប្រ៊ី​ដ បាន​ថ្លែង​ថា ​៖ “​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​ផ្តល់​ជូន​ដំណោះស្រាយ​សេវា​ធនាគារ​រ​ជា​ច្រើន​ដូច​ជា​ ៖ ប្រាក់​បញ្ញើ កម្ចី ការ​ផ្ទេរ​ប្រាក់ និង​ហិរញ្ញប្បទាន​អា​ជី​កម្ម​ជាដើម ដើម្បី​គាំទ្រ​អាជីវកម្ម​ទិញ​ម៉ាក​យីហោ emart24 និង Mega MGC coffee​។ ការ​ផ្តោត​សំខាន់​គឺ​ការ​គាំទ្រ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​របស់​កម្ពុជា​។ អតិថិជន​អាច​ធ្វើការ​កម្ចី​បានជា​មួយ​ទំហំ​កម្ចី​ធំ អាស្រ័យ​តាម​តម្លៃ​សរុប​ក្នុង​ទិញ​ម៉ាក​យីហោ ក្នុង​អត្រា​ការ​ប្រាក់​ទាប ជាមួយនឹង​រយៈពេល​កម្ចី​រហូត​ដល់ ១៥​ឆ្នាំ​ ។ យើង​ជា​ធនាគារ​នៅ​ទី​នេះ​ដើម្បី​ជួយ​សម្រួល​នូវ​លក្ខខណ្ឌ​ឥណទាន​ពិសេស​សម្រាប់​បុគ្គល​ដែល​មាន​ទីតាំង​ប៉ុន្តែ​មិន​មាន​ដើមទុន​គ្រប់គ្រាន់ ឬ​បុគ្គល​ដែល​មាន​បំណង​ចង់​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន តាម​រយៈ​ការ​សិក្សា​កម្ចី​ពី​ធនាគារ​ប្រ៊ី​ដ​។ យើង​ជឿជាក់​ថា​ភាព​ជា​ដៃគូ​នេះ​នឹង​រួមចំណែក​ជំរុញ​វិស័យ​សហគ្រិនភាព និង​ជួយ​ឲ្យ​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ទទួល​បាន​មូលធន​ចាំបាច់​សម្រាប់​ការ​ពង្រីក​ខ្លួន​ ។​”

លោក Dr.Goh Swee Keong បាន​គូស​បញ្ចា​ក់​ថែម​ទៀត​ថា អតិថិជន​ដែល​មាន​បំណង​ចង់​ទិញ sub franchise របស់ emart24 និង Mega MGC Coffee អាច​ទំនាក់ទំនង​មក​កាន់​លេខ​ទូរ​សព្ទ +855 78 222 710 ឬ​តាម​គេហទំព័រ Facebook Mega MGC Coffee​ ។

គួរ​រំលឹក​ផង​ដែរ​ថា ក្រុមហ៊ុន Saisons Brother Holding Co.,Ltd ជា​សាជីវកម្ម​ល្បីល្បាញ​ទៅ​លើ​វិស័យ​ជា​ច្រើន​ដូច​ជា វិស័យ​ម្ហូបអាហារ (Food & Beverage) វិស័យ​លក់រាយ (Retail) វិស័យ​បច្ចេកវិទ្យា (Technology) និង​វិស័យ​សំណង់ (Construction) វិស័យ​ឧបករណ៍​អេ​ឡិច​ត្រូ​និក (Electronic Appliances) និង​វិស័យ​កសិកម្ម (agriculture) ​។ ខណ​:​ពេល​ដែល ធនាគារ​ប្រ៊ី​ដ ជា​ធនាគារ​ផ្តល់​ជូន​សេវា​ធនាគារ​ជា​ច្រើន​ប្រភេទ ដូច​ជា​សេវា​ឥណទាន​គេហដ្ឋាន ឥណទាន​រថយន្ត ឥណទាន​ផ្ទាល់ខ្លួន និង​ឥណទាន​អាជីវកម្ម ក៏​ដូច​ជា សេវា​ប្រាក់​បញ្ញើ សេវា​បើកប្រាក់​បៀវត្សរ៍ និង​សេវា​ផ្ទេរ​ប្រាក់​ ។ ធនាគារ​ប្រ៊ី​ដ មាន​ចក្ខុវិស័យ និង​បេសកកម្ម ដើម្បី​ក្លាយជា សេវា​ហិរញ្ញវត្ថុ​ដែល​លោក​អ្នក​ពេញចិត្ត​បំផុត​ក្នុងថ្ងៃនេះ​និង​ថ្ងៃ​អនាគត និង​ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​ដែល​លោក​អ្នក​ជឿ​ទុកចិត្ត​បាន​តាម​រយៈ​ស្តង់ដា​សេវាកម្ម​សកល ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​សេវា​ធនាគារ​មាន​ភាព​ងាយស្រួល​នឹង​មាន​សុវត្ថិភាព ៕ អត្ថបទសហការ