ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកឯកទេស​ផ្នែក​បេះដូង និង​តារា​សម្ដែង សិ​ទ្ធី នីកា បើក​បង្ហាញ​គន្លឹះ​ពិសេស​ក្នុង​ការ​ថែទាំបេះដូង​ឱ្យមាន​សុខភាព​ល្អ (វីដេអូ)

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ផ្អែក​តាម​ចំនួន​អ្នក​ស្លា.ប់​ច្រើន​នៅ​កម្ពុជា (​យោង​តាម WHO)​ ។ ទោះបីជា​យ៉ាងនេះ​ក្តី មិន​មាន​មនុស្ស​ជា​ច្រើន​ដឹង​ទេ​ថា ត្រឹមតែ​ការ​ផ្លាស់​ប្តូរ​តិចតួច​ក្នុង​របៀប​រស់នៅ និង​អាហារូបត្ថម្ភ…

រាជធានីភ្នំពេញ ៖ ផ្អែក​តាម​ចំនួន​អ្នក​ស្លា.ប់​ច្រើន​នៅ​កម្ពុជា (​យោង​តាម WHO)​ ។ ទោះបីជា​យ៉ាងនេះ​ក្តី មិន​មាន​មនុស្ស​ជា​ច្រើន​ដឹង​ទេ​ថា ត្រឹមតែ​ការ​ផ្លាស់​ប្តូរ​តិចតួច​ក្នុង​របៀប​រស់នៅ និង​អាហារូបត្ថម្ភ ក៏​អាច​ជួយ​ឲ្យ​បេះដូង​រឹង​មាំ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺនេះ​បាន​ដែរ​ ។

ដើម្បី​ថែទាំ​សុខភាព​បេះដូង​ល្អ​ត្រូវ​ចាប់ផ្តើម​ពី​ការ​យល់​ដឹង​អំពី​បេះដូង ៖ មនុស្ស​ជា​ច្រើន​នៅ​តែ​មានការ​យល់​ច្រឡំ​ថា ជំងឺបេះដូង​តែងតែ​កើតឡើង​ចំពោះ​មនុស្ស​ចាស់ អ្នក​លើស​ទម្ងន់ ឬ​ជំងឺ​តំណពូជ ​។ ក្នុង​របាយការណ៍​តាម​ទូរទស្សន៍ «ការ​យល់​ច្រឡំ​ដ៏​ស្ងៀមស្ងាត់​ដែល​កំពុង​មាន​គ្រោះថ្នាក់​ដល់​បេះដូង​» ដែល​ទើបតែ​ចាក់​ផ្សាយ​ក្នុង​កម្មវិធី​ព័ត៌មាន​របស់​ប៉ុស្តិ៍​ទូរទស្សន៍ CTN, Bayon និង HMTV ដែល​ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត យូ​ដា​លី​ន ជា​ប្រធាន​ផ្នែក​បេះដូង​ និង​សរសៃឈាម​នៃ​មន្ទីរពេទ្យ កាល់​ម៉ែ​ត​បាន​បង្ហាញ​ពី​ការ​ព្រមាន​ច្បាស់លាស់​ចំពោះ​ការ​គិត​បែប​នេះ ​។

លោក​បាន​បញ្ជាក់​ថា ជំងឺ​បេះដូង​មិន​លើកលែង​នរណា​ម្នាក់​ឡើយ ហើយ​បាន​អះអាង​ថា នេះ​គឺជា​ការ​យល់​ច្រឡំ​គួរ​ឲ្យ​កង្វល់ និង​មាន​គ្រោះថ្នាក់ ។ ដោយសារ​តែ​ការ​យល់​ខុស​នាំ​ឲ្យ​មាន​របៀប​រស់នៅ និង​របប​អាហារ​ដែល​មិន​មាន​សុខភាព​ល្អ​ហើយ​អាច​បង្ក​ការ​ខូចខាត​ដល់​បេះដូង​ដែល​យើង​មិនដឹង​ខ្លួន​ ។ តាម​ពិត​ទៅ មូលហេតុ​សំខាន់​នៃ​បញ្ហា​បេះដូង​ គឺ​ការ​កង្វះ​ការ​មាន​ចលនា និង​របប​អាហារ​មិន​សម​ស្រប ដែល​បរិភោគ​កូ​ឡេ​ស្តេ​រ៉ូ​ល​ច្រើន ​។ ដើម្បី​បំភ្លឺ​ច្បាស់​អំពី​របប​អាហារ​បែប​វិទ្យាសាស្ត្រ​ដែល​ល្អ​សម្រាប់​បេះដូង លោក​វេជ្ជបណ្ឌិត យូ​ដា​លី​ន បាន​ផ្តោត​លើ​ប្រភព​ជាតិ​ខ្លាញ់​ដែល​មាន​ប្រយោជន៍ ជាមួយនឹង​ចំណុច​សំខាន់ ៣ ដែល​ដើរតួ​នាទី​ដូច «កូនសោ​សំខាន់​» ក្នុង​ការ​ការពារ និង​កាត់​បន្ថយ​ជំងឺ​បេះដូង​ ។

តារា​សម្តែង សិ​ទ្ធី នី​កា​ ៖ «បេះដូង​មាន​សុខភាព​ល្អ ចាប់ផ្តើម​ពី​ជម្រើស​ល្អ​សម្រាប់​បេះដូង​» ៖ ដោយ​ឃើញ​មនុស្ស​ជា​ច្រើន​ជុំវិញ​ខ្លួន​ត្រូវ​ប្រឈម​មុខ​នឹង​ជំងឺបេះដូង​នៅ​វ័យក្មេង តារា​សម្តែង សិ​ទ្ធី នី​កា បាន​ធ្វើការ​កែប្រែ​ជីវិត​របស់​ខ្លួន​តាំងពី​ដើម​មក​ដើម្បី​ទទួលខុសត្រូវ​ក្នុង​ការ​ការពារ និង​ថែទាំ​សុខភាព​បេះដូង​របស់​ខ្លួន និង​គ្រួសារ មុន​ពេល​ជួប​ប្រទះ​ហានិភ័យ​នៃ​ជំងឺនេះ​ ។ ក្នុង​វប្បធម៌​កម្ពុជា បេះដូង ​(​ចិត្ត​) មិន​ត្រឹមតែ​ជា​អង្គធាតុ​រក្សា​ជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាទី​កំណើត​នៃ​មេត្តាករុណា ឥរិយា​បទ និង​អត្តសញ្ញាណ​របស់​មនុស្ស​ម្នាក់​ៗ ​។ សម្រាប់ សិ​ទ្ធី នី​កា ទស្សនវិជ្ជា​នេះ ​គឺជា​មគ្គុទេសក៍​ក្នុង​ជីវិត​របស់​នាង ​៖ ​បេះដូង​មាន​សុខភាព​មិន​ត្រឹមតែ​ជួយ​ឲ្យ​នាង​អាច​បន្ត​ដេញ​តាម​ក្តី​ស្រមៃ​ក្នុង​វិស័យ​សិល្បៈ​ដោយ​មិន​ធុញទ្រាន់​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​មូលដ្ឋាន​រឹង​មាំ ដើម្បី​ឲ្យ​នាង​អាច​បន្ត​ផ្សព្វផ្សាយ​សេចក្តី​ស្រឡាញ់ ដល់​មនុស្ស​ដែល​កំពុង​ប្រឈម​នឹង​ការ​លំបាក ​។

ការធ្វើចលនាតិចតួចរាល់ថ្ងៃជួយឲ្យនាងរក្សាទាំងក្តីរីករាយ និងភាពកក់ក្ដៅក្នុងបេះដូង

ដើម្បី​ឲ្យ​បេះដូង​ពោរពេញ​ទៅ​ដោយ​ថាមពល នាង​ផ្តោ​ទ​លើ​ទម្លាប់​សាមញ្ញ​ ៖ រក្សា​ការ​ធ្វើ​ចលនា​ស្រាល​ៗ​ជា​រៀងរាល់ថ្ងៃ គេង​ឲ្យ​គ្រប់គ្រាន់ គិត​អោយ​វិជ្ជមាន និង​រក្សា​ទម្លាប់​ញញឹម​ជា​និច្ច​ ។ ក្រៅពី​នេះ សិ​ទ្ធី នី​កា ជឿជាក់​ថា បេះដូង​មាន​សុខភាព​ល្អ មិនមែន​កើតឡើង​ត្រឹមតែ​ពី​ការ​ហាត់ប្រាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ជឿជាក់​ថា​បេះដូង​មាន​សុខភាព​ល្អ​មក​ពី​ការ​ចម្អិនម្ហូប​នៅផ្ទះ​បាយ​ផង​ដែរ​ ។

ដោយហេតុ​នេះ នាង​បាន​ផ្តោត​លើ​ការ​ជ្រើសរើស​ម្ហូបអាហារ និង​គ្រឿងផ្សំ​សម្រាប់​ចម្អិន ត្រូវ​តែ​មាន​សារធាតុ​ដែល​ល្អ​សម្រាប់​បេះដូង ​។ ឧទាហរណ៍ ចំពោះ​ប្រេង​ចម្អិន​អាហារ ដែល​សិ​ទ្ធី នី​កា ផ្តល់​អាទិភាព​ដល់​ប្រេង​អង្ករសម្រូប ប្រេង​សណ្តែកសៀង និង​ប្រេង​ផ្កាឈូករ័ត្ន ព្រោះ​ប្រេង​ចម្អិន​ទាំងនេះ​មាន​សារធាតុចិញ្ចឹម​ល្អ​សម្រាប់​បេះដូង​ ។ រាល់ថ្ងៃ នាង​តែងតែ​រំលឹក​ខ្លួនឯង​ថា ការ​ថែរក្សា​បេះដូង គួរ​ត្រូវធ្វើ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ ដូច​ជា​របៀប​ដែល​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​អ្នកជា​ទីស្រឡាញ់​របស់​យើង​ ។

សិ​ទ្ធី នី​កា ជ្រើសរើស​ថែរក្សា​បេះដូង​តាម​រយៈ​អាហារ​ដែល​មាន​សុខភាព​ល្អ ជាមួយ​ប្រេងឆា Simply

ផ្ញើរ​សររ​ទៅ​កាន់​បងប្អូន​ទាំងអស់​គ្នា សិ​ទ្ធី នី​កា បាន​ចែករំលែក​ថា​ ៖ ​«ការ​ថែរក្សា​បេះដូង មិន​ត្រូវការ​ដំណើរការ​ធំធេង​អ្វី​ឡើយ​ ។ សូម​ចាប់ផ្តើម​ពី​ការ​ផ្លាស់​ប្តូរ​តូច​ៗ​ក្នុង​របប​អាហារ​និង​ក្នុង​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​» ។

Simply ផលិតផល​គុណភាព​ខ្ពស់​របស់​ក្រុមហ៊ុន Wilmar Group (Singapore) ដែល​ត្រូវ​បាន​តារា​ឈានមុខ និង​គ្រួសារ​ជា​ច្រើន​នៅ​កម្ពុជា ជឿជាក់​ជ្រើសរើស​ប្រើប្រាស់ ​។ ជា​ប្រេងឆា​សុទ្ធ 100% ដែល​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ល្អ​សម្រាប់​បេះដូង Simply ផ្តល់​ជម្រើស​ជា​ច្រើន​ដូច​ជា ប្រេង​សណ្តែកសៀង ប្រេង​អង្ករសម្រូប​ និង​ប្រេង​ផ្កាឈូករ័ត្ន​ដែល​រួមចំណែក​ថែរក្សា​សុខភាព​បេះដូង តាម​រយៈ​អាហារ​រៀងរាល់ថ្ងៃ​ ៕ អត្ថបទសហការ