រាជធានីភ្នំពេញ ៖ ក្រុមសហជីពនៅកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពកងកម្លាំងសមត្ថកិច្ចថៃ ដែលបានឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលជាអំពើដ៏អាក្រក់ និងឃោរឃៅបំផុត ។ កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ កងកម្លាំងសមត្ថកិច្ចថៃ ប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើនបានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានន័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លើនបំផុត តាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា សង្កេតឃើញថា យោថៃបានរំលោ.ភបទឈប់បា.ញ់ម្ដងហើយម្ដងទៀតជាមួយកម្ពុជា ហើយមិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ យោធាថៃបានបន្តឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លើនថែមទៀត ។ លោកចាត់ទុកទង្វើចូលមកទន្ទ្រាន និងឈូសឆាយមកលើទឹកដីកម្ពុជា គឺជាអំពើដ៏អាក្រក់ និងឃោរឃៅបំផុត ហើយក៏ជាការរំលោ.ភទាំងសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ថែមទៀត ។
លោក សំ សឿន បានថ្លែងថា «យើងខ្ញុំសូមថ្កោលយ៉ាងខ្លាំង ចំពោះទង្វើដ៏អាក្រក់របស់យោធាថៃ ដែលបានមករំលោ.ភបំពានម្ដងហើយម្ដងទៀត មកលើទឹកដីកម្ពុជាជាពិសេសគឺនៅក្នុងតំបន់ភូមិជោគជ័យ និងព្រៃចាន់ ដែលជាលំនៅឋានរបស់ប្រជាពលរដ្ឋកម្ពុជារស់នៅអាស្រ័យផល រាប់ទសវត្សមកហើយ» ។
លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានកត់សម្គាល់ដែរថា ភាគីថៃតែងតែយកលេសឈ្លានពានមកលើទឹកដីរបស់កម្ពុជាម្ដងហើយម្ដងទៀត ជាពិសេសសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដី នៅភូមិព្រៃចាន់ កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ដែលនេះជាការរំលោ.ភកិច្ចព្រមព្រៀងបទឈប់បា.ញ់ជាមួយកម្ពុជា ។ លោកថ្កោលទោសចំពោះសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃនេះ ហើយចាត់ទុកថា ជាទង្វើសាហា.វព្រៃ.ផ្សៃបំផុត ។
លោក គឹម ចាន់សំណាង បានថ្លែងថា «យើងឃើញថា សម្រាប់ភាគីថៃតែងតែយកអាត្រាក់យកមកឈូសឆាយ ហើយមានការបំពងសំឡេងរំខានដល់ប្រជាពលរដ្ឋ ក៏ដូចជាក្មេងតូចៗដែលមិនអាចបានសម្រាកនៅពេលយប់ ហើយនេះជាទង្វើមួយសាហា.វព្រៃ.ផ្សៃបំផុត ដែលភាគីថៃតែងតែអនុវត្តមកលើកម្ពុជា» ។
គួរឱ្យដឹងថា សកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃ គឺជាការរំលោ.ភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកិច្ចព្រមព្រៀងបទឈប់បា.ញ់, រំលោ.ភលើស្មារតីនៃកិច្ចប្រជុំ GBC និង RBC, រំលោ.ភលើអនុស្សរៈនៃការយោគយល់គ្នា ត្រង់ចំណុចទី ២ មាត្រា ៤ នៃ MoU ឆ្នាំ ២០០០ និងរំលោ.ភលើគោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ