រាជធានីភ្នំពេញ ៖ បដិសណ្ឋារកិច្ចថ្នាក់ខ្ពស់លំដាប់ថ្នាក់ជប៉ុន និងបទពិសោធន៍ដ៏ល្អឥតខ្ចោះដែល ឡិចស៊ឺស (Lexus) តែងតែផ្ដល់ជូនទៅកាន់ឧត្ដមបុគ្គលគ្រប់រូបនៅជុំវិញសាកលលោក ដែលអ្នកស្រលាញ់រថយន្តប្រណីតតែងតែប្រាថ្នាចង់ទទួលបាននៅថ្ងែណាមួយ ។
ពេលនេះលោកអ្នកនឹងលែងពិបាកទៀតហើយសម្រាប់ការទទួលបានបទពិសោធន៍ដ៏ពិសេសនេះ ដោយ ឡិចស៊ឺស ខេមបូឌា នឹងរៀបចំការដាក់តាំងបង្ហាញរថយន្ដស៊េរីចុងក្រោយរបស់ខ្លួននៅផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី ដែលនឹងធ្វើឡើងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ ។
គោលបំណងនៃការដាក់តាំងបង្ហាញនេះ គឺផ្ដល់ឱកាសដ៏អស្ចារ្យមួយសម្រាប់ឧត្ដមបុគ្គលគ្រប់រូបដែលគាំទ្រ និងស្រឡាញ់ ឡិចស៊ឺស ដើម្បីទទួលបាននូវបទពិសោធន៍ដ៏ប្រណីតមួយ និងការឈ្វេងយល់បន្ថែមពីបច្ចេកវិទ្យាថ្មីៗ និងរចនាប័ទ្មដ៏ប្រណីតភាពរបស់រថយន្ត ឡិចស៊ឺស ដែលជាម៉ាករថយន្ដឈានមុខគេបង្អស់ក្នុងផ្នែកបច្ចេកទេស រចនាប័ទ្ម និងប្រណីតភាពលំដាប់ពិភពលោក ។ ក្នុងការដាក់បង្ហាញនេះ ឡិចស៊ឺស ខេមបូឌា នឹងតាំងនូវរថយន្តស៊េរីចុងក្រោយជាច្រើនប្រភេទ ដើម្បីអនុញ្ញាតឱ្យឧត្ដមបុគ្គលគ្រប់រូបមកទស្សនាផ្ទាល់ និងសាកសួរនូវព័ត៍មានលម្អិតពីរថយន្ត និងសេវាកម្មថែទាំផ្សេងៗ បូករួមជាមួយនឹងឱកាសក្នុងការបើកបរសាកល្បងផ្ទាល់ជាមួយនឹងរថយន្ត ឡិចស៊ឺស ។
ក្នុងឱកាសពិសេសនេះដែរ រាល់អតិថិជនដែលជាម្ចាស់រថយន្ត Lexus Model ណាមួយក៏បាន ទិញនៅទីណាក៏បាន លោកអ្នកនឹងទទួលបានសេវាកម្មពិនិត្យរថយន្តដោយឥតគិតថ្លៃពីក្រុមជាងបច្ចេកទេសដែលទទួលបានវិញ្ញាបត្របញ្ញាវិជ្ជាជីវៈផ្ទាល់របស់ ឡិចស៊ឺស ខេមបូឌា ។ ការផ្ដល់ជូននេះមិនត្រឹមតែសបញ្ជាក់ពីការយកចិត្តទុកដាក់ទៅលើគុណភាពនៃរថយន្តនោះទេ ថែមទាំងបទពិសោធន៍ និងទំនុកចិត្តដែល ឡិចស៊ឺស ខេមបូឌា នឹងផ្ដល់ទៅកាន់អតិថិជនមិនខុសពីការទទួលស្វាគមន៍រាក់ទាក់នៅអគារតាំងបង្ហាញនោះទេ ។
អំពី ឡិចស៊ឺស
ឡិចស៊ឺស បានដំណើរការដំបូងនៅក្នុងឆ្នាំ ១៩៨៩ ជាមួយរថយន្ត Sedan ដែលបានជួយកែប្រែប្រណីតភាពក្នុងឧស្សាហកម្មយានយន្ត ។ ក្នុងតំណែងជាម៉ាករថយន្តប្រណីតលំដាប់សកលលោក ជាមួយការប្ដេជ្ញាដ៏មុះមុតលើភាពអង់អាច ការរចនាប័ទ្មដ៏លេចធ្លោ គុណភាពខ្ពស់ និងសមត្ថភាពដ៏ខ្លាំងក្លា ក្រុមហ៊ុន ឡិចស៊ឺស បានអភិវឌ្ឍន៍សែស្រឡាយរថយន្តរបស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការនៃអតិថិជនប្រណីតជំនាន់ថ្មីលើសកលលោក ហើយបច្ចុប្បន្នកំពុងតែមានវត្តមាននៅក្នុងប្រទេស និងតំបន់ជាង ៩០ ទូទាំងពិភពលោក ។ ក្រុមការងារ ឡិចស៊ឺស នៅជុំវិញពិភពលោក មានការប្ដេជ្ញាខ្ពស់លើការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យដែលមានតែនៅ ឡិចស៊ឺស ហើយពិតជារំភើបរីករាយក្នុងការចូលរួមផ្លាស់ប្ដូរពិភពលោក ។
សម្រាប់ពត័មានលម្អិត ឬ កក់ការបើកបរសាកល្បងដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ៖ 017 888 727 ឬតាមតាមរយៈវេបសាយ ៖ www.lexus.com.kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ