ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ  អំពាវនាវសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀតលើប្រទេសថៃ 

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នាយកគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្កោលទោសកងកម្លាំងសមត្ថកិច្ចថៃ ដែលបានឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា កាលពីព្រឹកថ្ងៃទី…

រាជធានីភ្នំពេញ ៖ នាយកគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្កោលទោសកងកម្លាំងសមត្ថកិច្ចថៃ ដែលបានឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀតលើប្រទេសថៃ ។ 

លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) លើកឡើងថា សកម្មភាពកងកម្លាំងសមត្ថកិច្ចថៃ កាលពីថ្ងៃម្សិលមិញ គឺបានបង្ហាញឱ្យសហគមន៍អន្តរជាតិឃើញថា ជាទង្វើស្មោកគ្រោក និងថោកទាបបំផុត ។ ក្នុងនាមជានាយកវិទ្យាស្ថានមួយរូប លោកថ្កោលទោសចំពោះសកម្មភាពនេះ ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀត លើប្រទេសថៃ ។  លោក តាន់ កុសល បានថ្លែងថា «ទីមួយគឺចង់ឱ្យអន្តរជាតិមើលឃើញពីទង្វើថោកទាបរបស់ថៃ ទីពីរចង់ឱ្យអន្តរជាតិដាក់ទណ្ឌកម្មឱ្យបានច្រើន ឱ្យគាត់យល់ថា ស្អីជាអន្តរជាតិ ស្អីជាជាតិ ធម្មតាជាតិនិយម មិនមែនស្រលាញ់តែគាត់ទេ គេគ្រប់ប្រទេស គេស្រលាញ់ដូចគ្នា ប៉ុន្តែគេមិនធ្វើថោកទាបទៅលើប្រទេសគេផ្សេងៗទេ» ។ 

ចំណែកឯលោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងសមត្ថកិច្ចថៃ ដែលបានធ្វើសកម្មភាពឈូសឆាយដីបំពានដែនអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ កាលពីថ្ងៃទី ១០ ខែតុលាកន្លងទៅនេះ ។ លោកក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការណាមួយ ជំរុញឱ្យថៃវិលទៅគោរពបទឈប់បា.ញ់ និងគោរពអធិបតេយ្យភាពកម្ពុជា ។  លោក ជិន តារ៉ា អំពាវនាវបែបនេះថា «ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន អូស្រ្ដាលី ជប៉ុន កូរ៉េ និងសមាជិកអាស៊ាន សូមជួយរកយុត្តិធម៌ជូនកម្ពុជា និងជំរុញឱ្យថៃវិលទៅគោរពបទឈប់បា.ញ់ និងអធិបតេយ្យភាពកម្ពុជាវិញជាបន្ទាន់» ។ 

រីឯលោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក៏បានថ្កោលទោស និងចាត់ទុកសកម្មភាពកងកម្លាំងសមត្ថកិច្ចថៃ កាលពីថ្ងៃម្សិលមិញ ថា ជាអំពើដ៏អមនុស្សធម៌ និងអសីលធម៌ជាទីបំផុត ព្រមទាំងរំលោ.ភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។ លោកបន្ថែមថា «យើងគិតថា ពីមុនប្រជាជនថៃ បញ្ញវន្តថៃ ពោរពេញដោយការអប់រំបានខ្ពស់ តែនៅទីបំផុតយើងទើបតែដឹងថា ប្រជាជនថៃ ប្រជាជនសៀមនេះ គឺប្រៀបបានដូចជាមនុស្សអវិជ្ជា មនុស្សគ្មានការអប់រំ ដែលមិនមានសីលធម៌នៅក្នុងខ្លួន សម្រាប់អ្នករស់នៅជុំវិញខ្លួនរបស់ពួកគាត់» ។ 

ដូចគ្នាដែរលោក យ៉ោក សុទ្ធី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ដែលមានដូចជា សហរដ្ឋអាមេរិក ចិន បារាំង អង់គ្លេស ជប៉ុន កូរ៉េ និងសមាគមអាស៊ាន សូមជួយរកយុត្តិធម៌ជូនប្រជាជនកម្ពុជា និងជំរុញឱ្យថៃវិលទៅគោរពបទឈប់បា.ញ់ ៕ អត្ថបទសហការ