រាជធានីភ្នំពេញ ៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M) ។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ ។
មុខជំនាញទាំង១៦ នោះ រួមមាន ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, ការថែទាំ និងជួសជុលទោចក្រយានយន្ត, ការតោន និងបា.ញ់ថ្នាំ, ការថែទាំ និងជួសជុលរថយន្តអគ្គិសនី, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មបរិក្ខារផ្ទះបាយ, ការផ្សារអគ្គិសនី, ការបន្ស៊ីលោហៈ, ការផ្សារឧស្ម័ន, ការបោកអ៊ុតសម្លៀកបំពាក់, ការបញ្ជាម៉ាស៊ីនបោះពុម្ព , ការដេរសម្លៀកបំពាក់ និងការដំឡើង និងថែទាំជណ្តើរយន្ត ។
ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១៥ ៨២១ ៨២៧/ ០១៦ ៨២១ ៨២៧/ ០១៧ ៨២១ ៨២៧/ ០៦០ ៨២១ ៨២៧ ឬ អញ្ជើញមកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី (ច្រកចូលខាងកើតជាប់របងវត្តទឹកថ្លា) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ