ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

BYD M9 និង Seal 5 សម្ពោធ​ក្នុង​ពេល​តែ​មួយ​ កសាង​ទម្រង់​ថ្មី​នៃ​រថយន្ត​ថាមពល​ថ្មី​នៅ​កម្ពុជា !

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កាលពីរសៀលថ្ងៃ​ទី ១២ ខែតុលា ឆ្នាំ ២០២៥ រថយន្ត BYD Seal…

រាជធានី​ភ្នំពេញ ៖ កាលពីរសៀលថ្ងៃ​ទី ១២ ខែតុលា ឆ្នាំ ២០២៥ រថយន្ត BYD Seal 5 Super Hybrid និង BYD M9 បាន​មក​ដល់​កម្ពុជា​ជា​ផ្លូវការ​ហើយ ​។ ព្រឹត្តិការណ៍​សម្ពោធ​នេះ មិន​ត្រឹមតែ​ជា​ពិធី​បង្ហាញ​ផលិតផល​ថ្មី​ប៉ុណ្ណោះ​ទេ តែ​ជា​ចំណុច​សំខាន់​មួយទៀត​នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​យានយន្ត​ថាមពល​ថ្មី​របស់​ក្រុមហ៊ុន BYD នៅ​កម្ពុជា​ ។

Seal 5 នាំ​យានយន្ត​អគ្គិសនី​ចូល​ក្នុង​គ្រួសារ​កម្ពុជា ៖
ក្នុង​ចំណោម​ម៉ូ​ដែល​ថ្មី​ទាំង​ពីរ​, រថយន្ត BYD Seal 5 Super Hybrid ប្រាកដជា​ទាក់ទាញ​ចំណាប់អារម្មណ៍​ជាងគេ​ ។ តម្លៃ​ផ្លូវការ​ទទួល​បានការ​ឧបត្ថម្ភ ៖ $19,900 ។ វា​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា Super Hybrid របស់ BYD ដែល​បញ្ចូល​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​រវាង​សាំង​ និង​អគ្គិសនី ​។ គ្រាន់តែ​ចាក់​សាំង​ពេញ​ និង​សាក​ថ្ម​ពេញ​ម្ដង វា​អាច​បើកបរ​បានលើស​ពី 2,000 គីឡូម៉ែត្រ ដោយ​រួម​បញ្ចូល​គ្នា​នូវ​ប្រសិទ្ធភាព​សន្សំ​សំចៃ ប្រសិទ្ធភាព​នៃ​ដំណើរការ និង​បទ​ពិសោធន៍​បើកបរ​ប្រកបដោយ​ផាសុកភាព​ ។

សម្រាប់​ទីផ្សារ​កម្ពុជា ដែល​ភាគច្រើន​នៅ​តែ​ប្រើប្រាស់​រថយន្ត​ប្រើប្រាស់​ប្រេងឥន្ធនៈ​, ការ​មក​ដល់​របស់ Seal 5 Super Hybrid មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ​។ វា​ធ្វើ​ឱ្យ​យានយន្ត​ថាមពល​ថ្មី​លែង​ជា​ជម្រើស​សម្រាប់​តែ​មនុស្ស​មួយ​ចំនួន​តូច​ទៀត​ហើយ តែ​បាន​ក្លាយជា​ជម្រើស​ដែល​អាច​សម្រេច​បាន​សម្រាប់​គ្រួសារ​កាន់តែ​ច្រើន ​។ ការ​បង្ហាញខ្លួន​របស់​វា​ក៏​ធ្វើ​ឲ្យ​ការ​សន្សំ​សំចៃ​ថាមពល និង​ការ​ការពារ​បរិស្ថាន ពី​ពាក្យស្លោក​ក្លាយជា​ការ​ពិត ក៏​ដូច​ជា​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​បៃតង​ក្លាយជា​ទម្រង់​ជីវិត​ប្រចាំ​ថ្ងៃ ​។ BYD ប្រើប្រាស់​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​ជាក់ស្ដែង ដើម្បី​ធ្វើ​ឲ្យ​គ្រួសារ​កម្ពុជា​កាន់តែ​ច្រើន​ទទួល​បាន​អារម្មណ៍​ជា​លើក​ដំបូង​ថា​ ៖ ការ​ធ្វើ​ដំណើរ​បៃតង គឺ​មាន​ភាពងាយស្រួល​, ទំនុកចិត្ត និង​សន្សំ​សំចៃខ្លាំង​ណាស់ ។

បន្ទាប់​មក​ទៀត​ជា ការ​ប្រគល់​រថយន្ត Seal 5 Super Hybrid ដល់​ម្ចាស់​រថយន្ត​ទី​មួយ ។ លោក យៀ​ក ឆឹង​ហ៊ុយ (Ye Chenghui) អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន BYD Cambodia Co., Ltd. និង​លោក យ៉ាង ឆាវ (Yang Chao) ប្រធាន​តំណាង​អាជីវកម្ម​របស់ Harmony BYD Cambodia ធ្វើការ​ប្រគល់​កូនសោរ​រថយន្ត និងកាដូ​អនុស្សាវរីយ៍ ជូន​ម្ចាស់​រថយន្ត​ដំបូង ដែល​ជា​ការ​សម្គាល់ថា រថយន្ត BYD SEAL5 Super Hybrid បាន​ឈាន​ចូល​ដំណាក់កាល​នៃ​ការ​ប្រគល់​ជូន​អតិថិជន​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​សម្រេច​បាន​នូវ​បទ​ពិសោធន៍​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ «ការ​ដាក់​លក់ និង​ប្រគល់​រថយន្ត» ។

ការ​ដាក់​បង្ហាញ BYD Seal 5 Super Hybrid បង្ហាញ​ថា ការ​រីក​ចម្រើន​នៃ​រថយន្ត​ថាមពល​ថ្មី​នៅ​កម្ពុជា​បាន​ឈាន​ចូល​ដល់​ដំណាក់កាល​ថ្មី ក៏​ដូច​ជា​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កាន់តែ​ច្រើន​ពិតជា​យល់​ថា «ការ​ជ្រើសរើស BYD គឺ​ស្មើនឹង​ការ​ជ្រើសរើស​អនាគត​»។

BYD M9 Super Hybrid កំណត់​និយម​ន័យ​ថ្មី​នៃ​ការ​ធ្វើ​ដំណើរ​ប្រណិត​ដោយ​ថាមពល​ថ្មី ៖
រថយន្ត​ប្រណីត​ប្រភេទ MPV ដែល​ត្រូវ​បាន​រចនា​ឡើងជា​ពិសេស​សម្រាប់​ទីផ្សារ​ក្រៅប្រទេស ក៏​បានបង្ហាញខ្លួន​ជាមួយ BYD Seal 5 Super Hybrid ដែរ​គឺ BYD M9 Super Hybrid ។

BYD M9 Advanced :$58,800;BYD M9 Premium: $66,800;
BYD M9 Super Hybrid ផ្ដោត​លើបច្ចេកវិទ្យា​, សុវត្ថិភាព និង​ផាសុកភាព ដែល​ស័ក្តិសម​ទាំង​សម្រាប់​គ្រួសារ និង​អាជីវកម្ម ដោយ​នាំ​មក​នូវ​បទ​ពិសោធន៍​ធ្វើ​ដំណើរ​ប្រណិត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដល់​អ្នក​ប្រើប្រាស់​កម្រិត​ខ្ពស់​នៅ​កម្ពុជា​ ។ ការ​បង្ហាញខ្លួន​របស់ M9 បង្ហាញ​ថា BYD កំពុង​បន្ត​ពង្រីក​ប្រភេទ​ផលិតផល​របស់​ខ្លួន​ឆ្ពោះទៅ​រក​ការ​ប្រើប្រាស់​ដ៏​សម្បូរ​បែប​ ។

រោងចក្រ​ខេត្ត​ព្រះ​សីហ​នុ​ត្រៀម​នឹង​សម្ពោធ​ជា​ផ្លូវការ​ ៖ ទំនុកចិត្ត​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់ BYD ចំពោះ​កម្ពុជា ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ រោងចក្រ BYD នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​ឈាន​ចូល​ដល់​ដំណាក់កាល​បញ្ចប់​ហើយ ហើយ​ត្រៀម​នឹង​ចាប់ផ្តើម​ដំណើរការ​ផលិត​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ។ នៅ​ពេល​អនាគត​, ម៉ូ​ដែល​សំខាន់​ៗ​ដែល BYD លក់​នៅ​កម្ពុជា​នឹង​ត្រូវ​បានផលិត ​និង​ដំឡើង​ក្នុងស្រុក ​។ នេះ​មិន​ត្រឹមតែ​មាន​ន័យ​ថា ការ​ផ្គត់ផ្គង់​មាន​ប្រសិទ្ធភាព និង​ការ​ចែកចាយ​កាន់តែ​លឿន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នឹង​បង្កើតឱកាស​ការងារជា​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​ជំរុញ​កំណើនសេដ្ឋកិច្ច​តំបន់ ​។

ការ​រៀបចំ​នេះបង្ហាញ​យ៉ាង​ពេញលេញ​នូវទំនុកចិត្ត​រយៈពេល​វែងរបស់ BYD ចំពោះ​ទីផ្សារ​កម្ពុជា ព្រមទាំង​បង្ហាញ​ពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ក្នុង​ការ «អភិវឌ្ឍន៍​មូលដ្ឋាន និង​បង្កើត​អនាគត​ឈ្នះ​-​ឈ្នះ​» ។
BYD មិន​ត្រឹមតែ​នាំ​យក​ផលិតផល​ទំនើប​ៗ​មក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នាំ​មក​នូវ សមត្ថភាព​ផលិត​, ទស្សនៈ​បច្ចេកវិទ្យា និង​ខ្សែ​សង្វា​ក់​ឧស្សាហកម្ម​បៃតង ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ទៀត​ផង​ ។
នៅ​ពេល​អនាគត​, អ្នក​ប្រើប្រាស់​កម្ពុជា​នឹង​ទទួល​បាន​នូវ «យុគសម័យ​យានយន្ត​ថាមពល​ថ្មី​ដែល​ផលិត​នៅ​ក្នុងស្រុក​» យ៉ាង​ពិតប្រាកដ ​។

ការ​ពង្រីក​បណ្តាញ​ចែកចាយ និង​ការ​ធានា​សេវាកម្ម​ ៖ ធ្វើ​ឲ្យ​ទំនុកចិត្ត​កាន់តែ​កក់ក្ដៅ ទាក់ទង​នឹង​ការ​ពង្រីក​បណ្តាញ​ចែកចាយ​, ហាង​ធំ (Flagship Store) របស់ BYD នៅ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បើក​ជា​ផ្លូវការ​នៅ​ខែវិច្ឆិកា​ ។ សាខា​នៅ ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ក៏​នឹង​បើក​ដំណើរការ​ជា​បន្តបន្ទាប់ ​។ នៅ​ពេល​នោះ​បណ្តាញ​លក់​ និង​សេវាកម្ម​ក្រោយ​ពេល​លក់​របស់ BYD នឹង​គ្របដណ្ដប់​ខេត្ត​ក្រុង​សំខាន់​ៗ​របស់​កម្ពុជា ដើម្បី​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​បទ​ពិសោធន៍​សេវាកម្ម​កាន់តែ​ងាយស្រួល និង​មាន​ប្រសិទ្ធភាព ​។

ចំពោះ​សេវាកម្ម​ក្រោយ​ពេល​លក់​ តំបន់​រាជធានី​ភ្នំពេញ គ្រោង​នឹង​បន្ថែម​មជ្ឈមណ្ឌល​សេវាកម្ម​ក្រោយ​ពេល​លក់​ចំនួន​ពីរ​ទៀត ដែល​នឹង​នាំ​ឲ្យ​មជ្ឈមណ្ឌល​សេវាកម្ម​ក្រោយ​ពេល​លក់​សរុប​នៅ​ភ្នំពេញ​កើន​ដល់ ៤ កន្លែង​ ។ BYD យល់​យ៉ាង​ច្បាស់​ថា កម្លាំង​របស់​ម៉ាក​យីហោ​ គឺ​កើត​ចេញពី​ការ​ទុកចិត្ត​ ហើយ​ការ​ទុកចិត្ត​ គឺ​កើត​ចេញពី​សេវាកម្ម​ល្អ​អស់ពី​ចិត្ត គ្រប់ពេលវេលា ​។

បើក​ដំណើរការ​ពិព័រណ៍​បច្ចេកវិទ្យា ៖ ទទួលយក​អារម្មណ៍​ពី​ថាមពល​រថយន្ត​ថាមពល​ថ្មី​របស់​ប្រទេស​ចិន ។ ចាប់ពី​ថ្ងៃ​ទី ១៣ ខែតុលាតទៅ​ ពិព័រណ៍​បច្ចេកវិទ្យា BYD នឹង​បើក​សម្ពោធ​យ៉ាង​អធិកអធម​នៅផ្សារ​ទំនើប AEON Mall 2 ក្នុង​រាជធានី​ភ្នំពេញ ​។ សាធារណជន​អាច​ទទួល​បាន​បទ​ពិសោធន៍​ផ្ទាល់​ពី​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់ BYD ក្នុង​វិស័យ សុវត្ថិភាព​ថ្ម​, បច្ចេកវិទ្យា​បើកបរ​ដោយ​អគ្គិសនី​, កាប៊ី​ន​ឆ្លាត​វៃ និង​ការ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ ។ នេះ​មិន​ត្រឹមតែ​ជា​ការ​បង្ហាញ​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​បញ្ជូន​គំនិត​មួយ ​៖ BYD សង្ឃឹមថា នឹង​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ធ្វើ​ឱ្យ​មនុស្ស​កាន់តែ​ច្រើន​ជឿជាក់​ថា ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​អាច​បំពេញ​នូវ​សេចក្តី​ប្រាថ្នា​របស់​មនុស្ស​ឆ្ពោះទៅ​កាន់​ជីវិត​កាន់តែ​ល្អ​ប្រសើរ​ ។

ធ្វើ​ឲ្យ​បច្ចេកវិទ្យា​មាន​តម្លៃ​ ធ្វើ​ឲ្យ​អនាគត​កាន់តែ​ប្រសើរ
មិន​ថា​ការ​ច្នៃប្រឌិត​ផលិតផល​, ការ​សាងសង់​រោងចក្រ​ ឬ​ការ​ពង្រឹង​ប្រព័ន្ធ​សេវាកម្ម​នោះ​ទេ​ BYD តែងតែ​ប្រកាន់ខ្ជាប់​នូវ​បំណង​ដើម​មួយ​គឺ «ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​អោយ​ជីវិត​កាន់តែ​ប្រសើរ​» ។ នៅ​កម្ពុជា​ BYD មិន​ត្រឹមតែ​ជា​ម៉ាក​យីហោ​រថយន្ត​ប៉ុណ្ណោះ​ទេ តែ​ជា​កម្លាំង​មួយ​ដែល​ជំរុញ​ការ​អភិវឌ្ឍន៍​សង្គម​ប្រកបដោយ​ចីរភាព​ ។ ការ​សម្រេច​បាន​រោងចក្រ​រថយន្ត​ដឹក​អ្នកដំណើរ​នៅ​ខេត្ត​ព្រះ​សីហ​នុ​របស់ BYD ជា​និមិត្តរូប​នៃ​ការ​ចាប់ដៃ​គ្នារវាង BYD និង​កម្ពុជា ដើម្បី​បង្កើត​អនាគត​រួម​គ្នា ​។

BYD មិន​ត្រឹមតែ​ជា «អ្នក​ជំរុញ​» ការ​ធ្វើ​ដំណើរ​បៃតង​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា «​អ្នក​កសាង​» នូវ «ទំនាក់ទំនង​ភាព​ជា​ដៃគូ​បៃតង​» រវាង​ប្រទេស​ចិន និង​កម្ពុជា​ផង​ដែរ​ ។ នៅ​ពេល​អនាគត​ BYD នឹង​បន្ត​ចាប់ដៃ​ជាមួយ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​កង់​រថយន្ត​បៃតង​បើកបរ​លើ​គ្រប់​ដងផ្លូវ និង​ធ្វើ​ឲ្យ​ពន្លឺ​បច្ចេកវិទ្យា​បំភ្លឺ​គ្រប់​គ្រួសារ​ ។ ពីព្រោះ​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ៖ អនាគត​បៃតង មិនមែន​ជា សុ​បិ​ន្ត​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ តែ​ជា​ការ​ពិត​ដែល​កើត​ចេញពី​ការ​ចាប់ដៃ​គ្នា​រវាង​ចិន​-​កម្ពុជា ដោយ​ដើរទៅ​មុខ​មួយ​ជំហាន​ម្តង​ៗ ! ៕ អត្ថបទសហការ