រាជធានីភ្នំពេញ ៖ ថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូន TECNO បានប្រកាសជាផ្លូវការនូវការនូវស្មាតហ្វូនថ្មីរបស់ខ្លួន គឺ TECNO SPARK Slim ដែលជាស្មាតហ្វូនអេក្រង់កោងស្តើងបំផុតលើពិភពលោក ដោយវាមានកម្រាស់ត្រឹមតែ 5.93mm ប៉ុណ្ណោះ ។ ទោះជាកម្រាស់ 5.93mm តែ SPARK Slim នូវរក្សាទំហំថាមពលថ្មដ៏ធំ 5160mAh ជាមួយនឹងរូបរាងរឹងមាំបំផុតដែលបានឆ្លងកាត់ការបញ្ជាក់វិញ្ញាបនប័ត្រ ការពារធ្លាក់ និងធន់កម្រិតយោធាដើម្បីធានានូវភាពធន់ ។
ស្មាតហ្វូននេះនៅតែបន្តជាមួយនឹងលក្ខណៈពិសេសធ្វើឡើងសម្រាប់យុវវ័យដែលអ្នកគាំទ្រសេរ៊ី SPARK ។ ខ្នងក្រោយធ្វើឡើងពី Fiber Glass លំដាប់អវកាស (aerospace-grade fiberglass) ដែលធ្វើឱ្យស្មាតហ្វូននេះកាន់តែស្តើង និងរឹងមាំខ្លាំង ជាមួយនឹងកញ្ចក់កោង 3D ដ៏ប្រណីត និងតួខ្លួនទម្ងន់ស្រាលធានានូវអារម្មណ៍ងាយស្រួលកាន់ក្នុងដៃ ។ ចំណុតពិសេមានការរចនាដ៏ទាក់ទាញជាមួយភ្លើងជូនដំណឹង Mood light បង្ហាញពីអារម្មណ៍នៅផ្នែកកាមេរ៉ា ប្រដូចទៅនឹងភ្នែកតុក្កតាបែបអនាគត ។ ខណៈដែលជម្រើសពណ៌រស់រវើកបានគូសបញ្ជាក់បន្ថែមពីភាពលេចធ្លោរបស់ស្មាតហ្វូនេះ ។ ជាមួយនឹងរូបរាងស្តើង ភាពទាន់សម័យ របស់ស្មាតហ្វូនថ្មីនេះ SPARK Slim ផ្តល់នូវបទពិសោធន៍ថ្មីដ៏អស្ចារ្យប្លែកដែលលើសពីការរំពឹងទុកក្នុងចំណោមស្មាតហ្វូនទាំងអស់ ។
ស្តើងតែមានថាមពលថ្មខ្លាំង ៖ ការរចនាស្តើងបំផុត និងដំណើរការប្រើប្រាស់បានយូរបំផុត
TECNO SPARK Slim បានបង្ហាញខ្លួនជាស្មាតហ្វូនអេក្រង់កោងដែលស្តើងបំផុតលលើពិភពលោក ដែលមានកម្រាស់ត្រឹមតែ 5.93mm ។ ស្មាតហ្វូនថ្មីគឺស្នាដៃដ៏អស្ចារ្យដែលរបស់ TECNO ដែលសម្រេចបាន ដែលបចេ្ចកវិទ្យា Honeycomb space stacking ដែលអនុញ្ញាតិឲ្យ TECNO អាចញាត់ប្រព័ន្ធបន្សាបកម្តៅ ថ្មធំ និង Mainboard និងគ្រឿងបង្គុំប្រាំបីផ្សេងទៀត ចូលទៅក្នុងទំហំស្មាតហ្វូនដ៏ស្តើងនេះបាន ។
ទោះបីជារូបរាងស្តើងខ្លាំងក៏ដោយ SPARK Slim បានដាក់បញ្ចូលថ្ម Lithium Cobalt Oxide ដែលមានដង់ស៊ីតេខ្ពស់ 5160mAh ដែលផ្តល់នូវការប្រើប្រាស់បានយូររហូតដល់ 24.8 ម៉ោង ក្នុងមួយថ្ងៃ ។ វាក៏គាំទ្របច្ចេកវិទ្យាសាកថ្មលឿន 45W ការសាកថ្មReverse charge 10W និង bypass charging ដំណោះស្រាយថ្មដ៏ពិសេសនេះទប់ទល់នឹងការខូចថ្ម បន្ទាប់ពីប្រើប្រាស់បានយូរដែលបញ្ជាក់ថាស្មាតហ្វូនស្តើងតែមានសមត្ថភាពថ្មដ៏អស្ចារ្យ ។
ដើម្បីធានានូវដំណើរការរលូន ក្នុងអំឡុងពេលប្រើប្រាស់ធ្ងន់ និងលេងហ្គេមយូរ SPARK Slim បានបំពាក់នូវបច្ចេកវិទ្យា ltra-thin vapor chamber ទំហំ 0.3mm និងស្រទាប់ High-Conductivity Graphite ដែលមានប្រសិទ្ធភាពកម្ដៅ 1800W/m·K រួមគ្នាបង្កើតបានជាប្រព័ន្ធត្រជាក់ទំហំ 24,532mm² ។ នេះអាចឱ្យការសាកថ្ម និងការលេងហ្គេមមានស្ថេរភាពខណៈពេលដែលរក្សាឧបករណ៍ឱ្យត្រជាក់នៅក្នុងតួខ្លួនស្តើងពិសេសបែបនេះ ។
មិនត្រឹមតែមានរូបរាងស្តើងស្អាតនឹងរាំងមាំ ថាមពលថ្មធំ និងប្រព័ន្ធបន្សាបកម្តៅល្អប៉ុណ្នោះទេ SPARK Slim ត្រូវបានបំពាក់ដោយបន្ទះឈីប MediaTek Helio G200 ជាឈីបថ្មី ។ វាត្រូវបានរចនាឡើងជាជាបន្ទះឈីបដែលប្រើប្រាស់ថាមពលថ្មតិច ប្រសិទ្ធភាព និងដំណើរការល្អដោយធានាការប្រើប្រាស់ប្រចាំថ្ងៃដោយរលូន ហើយភ្ជាប់មកជាមួយនឹងភាពរលូនដែលបានបញ្ជាក់ដោយ TÜV រហូតដល់ 5ឆ្នាំ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់បានយូរ និងមានទំនុកចិត្ត ។
ស្តើងតែធន់ ៖ វិញ្ញាបនប័ត្រ ការពារធ្លាក់ និងធន់កម្រិតយោធា
មិនត្រឹមតែជាស្មាតហ្វូនស្តើងខ្លាំងនោះទេ TECNO SPARK Slim វាដ៏ជានស្មាតហ្វូនដែលធន់បំផុតរបស់TECNOដែរ ។ ព្រោះខ្នងក្រោយធ្វើពី Fiber Glass ដ៏រាំងមាំ ទំហំ 0.36mm របស់វាគឺស្តើងជាងស្មាតហ្វូនធម្មតា 0.19mm តែបង្កើនភាពរឹងមាំ 300% និងភាពងាយស្រួលក្នុងដាក់តាមខ្លួនឬចាប់កាន់ក្នុងដៃ ។ អេក្រង់ត្រូវបានការពារដោយកញ្ចក់ Corning Gorilla Glass 7i និមានកម្រិត IP64 ដែលអាចទប់ទល់នឹងធូលី និងទឹក ធានានូវភាពធន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ។
រូបរាងថ្មី ៖ ភ្លើងជូនដំណឹងបង្ហាញពីអារម្មណ៍នៅខាងក្រោយដ៏ទាក់ទាញនៅផ្នែកកាមេរ៉ា
SPARK Slim មកជាមួយពណ៌ដ៏លេចធ្លោពីរគឺ ៖ Slim White និង Cool Black ដែលនាំមកនូវរូបរាងស្មាតហ្វូនស្តើងបែបអនាគត ។ ជាមួយនឹងទម្ងន់ប្រហែល 156g និងមានតួស្តើងបំផុតជាមួយនឹងស៊ុកោងដ៏ប្រណីតឧបករណ៍នេះផ្តល់ភាពងាយស្រួលចាប់កាន់ ដាក់ក្នុងហោប៉ៅយ៉ាងងាយស្រួល ដាក់ក្នុងកាបូប កាន់លេងហ្គេម កាន់ខល ។
បន្ថែមពីលើភាពស្រស់ស្អាតដ៏ស្តើងបំផុតរបស់វា SPARK Slim បាននាំមកនូវ Mood Light ភ្លើងជូនដំណឹងបង្ហាញពីអារម្មណ៍នៅខាងក្រោយដ៏ទាក់ទាញនៅផ្នែកកាមេរ៉ា ។ Mood Light នឹងបង្ហាញនៅពេល បើក/បិទ ការសាកថ្ម ការហៅទូរស័ព្ទ Ai assistance Ella និងការជូនដំណឹង ភ្នែកបង្ហាញចលនាភ្លើងដ៏ទាក់ទាញការបង្ហាញអារម្មណ៍ដូចជា រីករាយ មិនសប្បាយចិត្ត ឬភ្លឹបភ្លែតៗ សាកសមបំផុតសម្រាប់អ្នកប្រើប្រាស់ Gen Z ប្រើប្រាស់ប្រចាំថ្ងៃ ។ អេក្រង់កោងដែលមានកម្រិតភាពច្បាស់ 1.5K ផ្តល់នូវកម្រិតច្បាស់ ឈានដល់ពន្លឺកំពូល 4500 nits និង Refresh rate 144Hz ដែលធ្វើឲ្យការប៉ះបញ្ជាដំណើរបានយ៉ាងរលូន ធានានូវរូបភាពច្បាស់សូម្បីតែក្នុងស្ថានភាពនៅខាងក្រៅដែលមានពន្លឺភ្លឺខ្លាំងក៏ដោយ ។
បទពិសោធន៍ថ្មីជាមួយ TECNO AI ដ៏សម្បូរបែប
SPARK Slim បំពាក់នូវ TECNO AI ដែលផ្តល់នូវមុខងារសំខាន់ៗជាច្រើន ការបកប្រែ ការសង្ខេបឯកសារ និងការកែរូបថត AI ដែលផ្តលឲ្យអ្នកប្រើប្រាស់វ័យក្មេង ក្នុងការសិក្សាស្រាវជ្រាប បំពេញការងារ និងភាពបង្កើតច្នៃប្រឌិត ។ ជាមួយនឹងការបន្ថែមនៃ Touch Transfer អ្នកប្រើប្រាស់អាចចែករំលែករូបភាព វីដេអូ ឬឯកសារភ្លាមៗរវាងស្មាតហ្វូន TECNO ពីរដោយគ្រាន់តែប៉ះតាមរយៈ NFC ដែលផ្តល់នូវការតភ្ជាប់ដ៏រលូន ។ ស្មាតហ្វូនក៏បានបំពាក់បាសបំពងសំឡេង ២គ្រាប់ Dolby Stereo និងការគាំទ្រប្រព័ន្ធដំណើរការពីរ dual system ដែលផ្តល់នូវការកម្សាន្ត និងផលិតភាពការងារកាន់តែប្រសើរឡើង មុខងារ Freelink Call និង សារ SMS ឥតគិតថ្លៃ ចម្ងាយរហូតដល់ ២ គីឡូម៉ែត្រ ។
TECNO SPARK Slim ស្មាតហ្វូនដែលអេក្រង់កោងដែលស្តើងបំផុតក្នុងពិភពលោកតម្លៃខ្ទង់ 250 ដុល្លារ
ជម្រើសពណ៌ខ្មៅ និង ស
តម្លៃ ៖ TECNO SPARK Slim : $249 (រ៉េម 16GB* ទំហំផ្ទុក 256GB)
ជាមួយនឹងកាដូថែមមានដូចជា កាតាប TECNO backpack និង Giftbox ស្រោមការពារ និងស្គ្រីន ។
គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការជាង ៧០ប្រទេសលើសកលលោក ។ សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia]
ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួលព័ត៌មានថ្មី និងរង្វាន់ដ៏សន្ធឹកសន្ធាប់ពី TECNO ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ