ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ភាគទុនិក ធនាគារ ហត្ថា ម.ក ប្តេជ្ញា​បន្តវិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា ក្នុង​ជំនួប​ជាមួយ​ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ ធនាគារ ហត្ថា…

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ ធនាគារ ហត្ថា ម​.​ក ដឹកនាំ​ដោយ​លោក Kenichi Yamato តំណាង​ភាគ​ទុ​និក ធនាគារ ហត្ថា ម​.​ក ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃ​ទី​ ១៧ ខែតុលា ឆ្នាំ​២០២៥ នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​វត្ត​ភ្នំ ​។

ក្ន​ង​ជំនួប​នេះ លោក Kenichi បាន​ជម្រាប​ជូន​ពី​វឌ្ឍនភាព​ប្រតិបត្តិការ​របស់​ធនាគារ ហត្ថា ម​.​ក ដែល​ជា​សមាជិក​មួយ​របស់​ធនាគារ Mitsubishi UFJ Financial Group (MUFG) នៃ​ប្រទេស​ជប៉ុន និង​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​របស់​ភាគ​ទុ​និក ក្នុង​ការ​គាំទ្រ និង​បន្ត​វិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា​ ។ បន្ថែម​លើ​នេះ លោក​ក៏​បាន​លើក​ឡើង​ពី​ការ​ខិតខំ​អនុវត្ត​តាម​ក្រប​ខណ្ឌ​បទ​ប្បញ្ញត្តិ​នានា​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ពង្រឹង​ភាព​ធន់​របស់​ធនាគារ ​។

ជា​ការ​ឆ្លើយ​តប លោក​ជំទាវ​ទេសាភិបាល បាន​ថ្លែងអំណរគុណ​លោក​តំណាង​ភាគ​ទុ​និក ចំពោះ​ការ​ជឿជាក់​ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា ក៏​ដូច​ជា​ឆន្ទ​:​ក្នុង​ការ​ជួយ​ពង្រឹង​ភាព​ធន​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​។ ទន្ទឹម​នេះ លោក​ជំទាវ​ក៏​បាន​ស្នើ​ធនាគារ​បន្ត​គាំទ្រ​ដល់​វិស័យ​ធនាគារ តាម​រយៈ​ការ​បន្ត​បង្កើត​ផលិតផល​ហិរញ្ញវត្ថុ​ថ្មី​ដោយ​ប្រើប្រាស់​ឌី​ជី​ថ​ល និង​ចូលរួម​ផ្តល់​ធាតុ​ចូល​នានា ដើម្បី​ពង្រឹង​ការ​អនុវត្ត​ក្រប​ខណ្ឌ​បទ​ប្បញ្ញត្តិ សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ​៕ អត្ថបទសហការ