
ឯកឧត្ដម ងុយ រិទ្ធ ជួបសំណេះសំណាលជាមួយបងប្អូនប្រធានសហព័ន្ធសហជីព ប្រចាំខែតុលា
រាជធានីភ្នំពេញ ៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ១៧ ខែតុលា…
រាជធានីភ្នំពេញ ៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ១៧ ខែតុលា…
រាជធានីភ្នំពេញ ៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនថ្នាក់ដឹកនាំសហព័ន្ធសហជីព នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ជំនួបនេះរៀបចំឡើងជាប្រចាំ ដើម្បីបង្កើនភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហជីពក្នុងការពិនិត្យដោះស្រាយរាល់បញ្ហារបស់បងប្អូនកម្មករនិយោជិត ក្ដាប់បាននូវបញ្ហាប្រឈមនានា ជាពិសេសបញ្ហាវិវាទការងារ និងបាតុភាពផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ នៅកន្លែងធ្វើការងារ ។
ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះបងប្អូនសហជីព ដែលកន្លងមកបានរួមចំណែកក្នុងការចូលរួមគ្រប់សកម្មភាព ទាំងការងារដែលជាសកម្មភាពសហជីព និងការងារសង្គម ក្នុងស្មារតីរួមគ្នាជួយអភិវឌ្ឍជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជំរុញឱ្យប្រធានសហព័ន្ធសហជីព ត្រូវខិតខំពង្រឹងតួនាទី និងធ្វើការឱ្យបានជិតស្និទ្ធជាមួយសហជីពមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យរាយការណ៍អំពីបញ្ហាវិវាទការងារ និងបញ្ហាប្រឈមនានា នៅតាមបណ្ដារោងចក្រ សហគ្រាស ដើម្បីក្រសួងអាចជួយអន្តរាគមន៍ដោះស្រាយទាន់ពេលវេលា ជូនបងប្អូនកម្មករនិយោជិត ។
ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើឱ្យបងប្អូនប្រធានសហព័ន្ធសហជីព ត្រូវបន្តពង្រឹងសមត្ថភាពសហជីពមូលដ្ឋាន ឱ្យមានការជឿទុកចិត្តពីកម្មករនិយោជិតដែលជាសមាជិក ដើម្បីធ្វើជាតំណាងបងប្អូនដោះស្រាយបញ្ហា ដែលក្រសួងបានខិតខំផ្តល់គ្រប់មធ្យោយបាយ ទំនាក់ទំនងគ្រប់ប្រភេទសម្រាប់ផ្តល់ព័ត៌មានមកក្រសួង មានទាំងលេខទូរសព្ទមន្ត្រី ប្រអប់បណ្តឹងអនាមិក ប្រព័ន្ធតេឡេក្រាម លេខ Hotline ១២៨៦ សម្រាប់ជួយអន្តរាគមន៍សម្របសម្រួលដោះស្រាយ ដោយមន្ត្រីអធិការកិច្ចការងារ ជាមួយតំណាងម្ចាស់រោងចក្រ សហគ្រាស ដើម្បីចៀសវាងឱ្យបានពេលមានបញ្ហាកើតឡើង ទុកឱ្យបងប្អូនកម្មករផ្ទុះការតវ៉ាដោយខុសនីតិវិធី ហើយករណីខ្លះឈានទៅបិទផ្លូវសាធារណៈ ដែលជាអំពើល្មើសច្បាប់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ