ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រោម​ជំហរ​ជា​ធ្លុង​មួយ​ ជាមួយ​ប្រជាជន​កម្ពុជា ក្រុមហ៊ុន Smart Axiata បង្កើត​នូវ​មូលនិធិ 1,000,000 ដុល្លារ ដើម្បី​គាំទ្រ និង​សម្រួល​បន្ទុក

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី 01 ខែសីហា ឆ្នាំ 2025 ​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះពាល់ និង​តម្រូវការ​ជា​ចាំបាច់​របស់​ប្រជាជន​កម្ពុជា​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ក្រុមហ៊ុន…

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី 01 ខែសីហា ឆ្នាំ 2025 ​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះពាល់ និង​តម្រូវការ​ជា​ចាំបាច់​របស់​ប្រជាជន​កម្ពុជា​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ក្រុមហ៊ុន Smart Axiata បាន​ប្រកាស​បង្កើត​នូវ​មូលនិធិ 1,000,000 ដុល្លារ ដើម្បី​គាំទ្រ និង​សម្រួល​បន្ទុក​ប្រជាជន​កម្ពុជា និង​ផ្ដល់​ស្ថិរភាព​ដល់​ប្រជាជន​ខ្មែរ ដែល​ជា​ជនភាសសឹក កងកម្លាំង​វីរជន​យោធា​ជួរ​មុខ និង​ក្រុម​គ្រួសារ​ ។

ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​របស់​ក្រុមហ៊ុន​ចំពោះ “​ការ​លើកកម្ពស់​ប្រជាជន និង​សហគមន៍​” ដែល​ជា​សសរស្តម្ភ​ចីរភាព​ស្នូល​មួយ​របស់​ខ្លួន ក្រុមហ៊ុន Smart នៅ​តែ​បន្ត​ចូលរួម​យ៉ាង​សកម្ម ដើម្បី​ផ្តល់​ជំនួយ​ជា​បន្ទាន់ ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​ជម្លោះ​នេះ​មក​ម្ល៉េះ ​។

លោក Ziad Shatara នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា «Smart Axiata​ ក្នុង​នាម​ជា​ក្រុមហ៊ុន​វិនិយោគ​ម៉ា​ឡេ​ស៊ី​ដែល​បាន​បង្កើត​ឡើង​យូរហើយ​នៅ​កម្ពុជា Smart Axiata តែងតែ​រក្សា​ជំហរ រួម​គ្នា​តែ​មួយ​ជាមួយ​ប្រជាជន​កម្ពុជា​ក្នុង​គ្រា​លំបាក ​។ មូលនិធិ​នេះ​មិនមែន​គ្រាន់តែ​ជា​ការ​រួមចំណែក​ផ្នែក​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ វា​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជឿជាក់​របស់​យើង ទៅ​លើ​ការ​តាំងចិត្ត និង​ស្មារតី​ដ៏​មុតមាំ​បស់​ប្រទេស​កម្ពុជា ​។ នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ជួយ​ស្តារ​នូវ​ជីវភាព​របស់​ប្រជាជន​ខ្មែរ​ឡើង​វិញ និង​ផ្ដល់​ក្តី​សង្ឃឹម​ដល់​បងប្អូន​ប្រជាជន​ខ្មែរ​ទាំងឡាយ​ដែល​បាន​រង​នូវ​ផល​ប៉ះពាល់ ​។​»

លោក​បាន​បន្ត​ថា ​៖ «​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​សម្រាប់​ការ​សម្របសម្រួល និង​ការ​គាំទ្រ​ឥត​ស្រាកស្រាន្ត​ក្នុង​គ្រា​លំបាក​នេះ​ ។ ពួក​យើង​ក៏​សូម​សម្ដែង​ការ​គោរព និង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​ប្រជាជន​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ជម្លោះ​នេះ​ ។ ហើយ​យើង​សូម​គោរព​ចំពោះ​វីវ​ភាព និង​ការ​លះបង់​របស់​កងកម្លាំង​ជួរ​មុខ ព្រមទាំង​ក្រុម​គ្រួសារ ដែល​បាន​ឈរជើង​យ៉ាង​រឹង​មាំ​ដើម្បី​ការពារ​ប្រទេស​កម្ពុជា​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​មួយ​ដែល​តែងតែ​បម្រើ​ដល់​ប្រជាជន​កម្ពុជា យើង​មិន​ត្រឹមតែ​ភ្ជាប់​ទំនាក់ទំនង​របស់​ពួក​គាត់​ប៉ុណ្ណោះ​ទេ យើង​ក៏​បាន​យកចិត្តទុកដាក់​លើ​កិច្ចការ​សង្គម ដើម្បី​ឆ្ពោះទៅ​មុខ​រួម​គ្នា​ជាមួយ​ប្រទេស​កម្ពុជា ​។​»

ជំនួយ​មនុស្សធម៌​ជា​បន្តបន្ទាប់
រហូត​មក​ទល់​បច្ចុប្បន្ន ក្រុមហ៊ុន Smart Axiata បាន​ចែក​កញ្ចប់​ស្បៀង​ចំនួន​ជាង 13,000 កញ្ចប់ នៅ​តាម​បណ្ដា​ខេត្ត​ដែល​រង​ផល​ប៉ះពាល់ និង​ទៅ​ដល់​កងកម្លាំង​ជួរ​មុខ និង​ក្រុម​គ្រួសារ​យោធិន​ផង​ដែរ​។ សកម្មភាព​នៃ​ការ​ចែក​ជួន​រួម​មាន​ ៖

  • ស្បៀង 6000 កញ្ចប់ សម្រាប់​ប្រជា​ជនភាសសឹក និង​ស្បៀង 2500 កញ្ចប់ សម្រាប់​កងកម្លាំង​យោធា​ជួរ​មុខ ព្រមទាំង​ក្រុម​គ្រួសារ​យោធិន ក្នុង​ខេត្តព្រះវិហារ
  • ស្បៀង 3000 កញ្ចប់ សម្រាប់​ជនភាសសឹក​ក្នុង​ខេត្តឧត្តរមានជ័យ ហើយ​ស្បៀង​ចំនួន 1,500 កញ្ចប់​ទៀត​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តឧត្ដរមានជ័យ​ដូច​គ្នា​ ។

កញ្ចប់​នីមួយ​ៗ​មាន​ស្បៀងអាហារ​សំខាន់​ៗ​ដើម្បី​បំពេញ​នូវ​តម្រូវការ​អាហារ​រូប​ត្ថ​ម្ភ​របស់​បងប្អូន​ខ្មែរ​ក្នុង​គ្រា​លំបាក​នេះ​។ ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវការ​បន្ទាន់​នេះ ក្រុមហ៊ុន Smart បាន​កៀងគរ​បុគ្គលិក​ស្ម័គ្រចិត្ត ដើម្បី​ទិញ​ទំនិញ វេច​ខ្ចប់ និង​ដឹក​ជញ្ជូន​កញ្ចប់​ស្បៀង​ទាំងនេះ​ទៅ​ដល់​តំបន់​ដែល​មាន​តម្រូវការ​បំផុត ​។

ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង «​ដា​តា​ជាមួយ​អ្នក​»
គិត​ត្រឹម​ថ្ងៃ​ទី 1 ខែសីហា​នេះ អ្នក​ប្រើប្រាស់​អុី​ន​ធឺ​ណិ​តរបស់ ក្រុមហ៊ុន Smart ទាំងអស់ (​ទាំង Prepaid និង Postpaid) នឹង​ទទួល​បាន​ទិន្នន័យ​ដា​តា 3,333 MB សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ ដើម្បី​តាមដាន​ព័ត៌មាន​ថ្មី​ៗ និង​ដើម្បី​ចូលរួម​គ្នា​កសាង​ប្រទេស​ជាតិ​ឡើង​វិញ ​។

កញ្ចប់ «​ដា​តា​ជាមួយ​អ្នក​» គឺ​សម្រាប់​អតិថិជន​ស្មា​ត​ទាំង 25 ខេត្ត​ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​សេវា​គ្របដណ្ដប់​ជាមួយនឹង​អង់​តែ​ន​សេវា​ច្រើន​ជាង 4200 នៅ​ទូ​ទាំង​ប្រទេស​ ។

អំពី​មូលនិធិ 1,000,000 ដុល្លារ ដើម្បី​គាំទ្រ និង​សម្រួល​បន្ទុក​ប្រជាជន​កម្ពុជា
មូលនិធិ 1,000,000 ដុល្លារ ដើម្បី​គាំទ្រ និង​សម្រួល​បន្ទុក​ប្រជាជន​កម្ពុជា​នេះ ជា​ជំហាន​បន្ទាប់​ដើម្បី​បន្ថែម​លើ​ការ​គាំទ្រ​បច្ចុប្បន្ន ដោយ​ផ្តោត​លើ​តម្រូវការ​បន្ទាន់​ផង និង​តម្រូវការ​រយៈពេល​វែង​ផង​។ មូ​និ​ធិ​នេះ​ប្រកាន់ខ្ជាប់​នូវ​អភិបាលកិច្ច​ល្អ និង​តម្លាភាព​ជា​គោល ហើយ​រាល់​ការ​ឧបត្ថម្ភ​ទាំងអស់​ត្រូវ​បាន​ឆ្លងកាត់​គណៈកម្មការ​បរ​ធន​បាល​កិច្ច ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​និង​តម្លាភាព ​។

មូលនិធិ​នេះ នឹង​ផ្ដោត​លើ​ចំណុច​សំខាន់​ៗ​ដូច​ជា​ ៖

  • ជំនួយ​លើ​តម្រូវការ​បន្ទាន់ និង​ទីជម្រក
  • ការ​ស្តារ​ជីវភាព​រស់នៅ និង​ការ​គាំទ្រ​សហគ្រាស ធុន​មីក្រូ តូច និង​មធ្យម (MSME)
  • កា​រត​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​ឌី​ជី​ថ​ល និង ការ​អប់រំ
  • សុខភាព ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត

សកម្មភាព ព្រមទាំង​វឌ្ឍនភាព​ទាំងឡាយ​របស់​មូលនិធិ​នេះ នឹង​ត្រូវ​ប្រកាស​នៅ​លើ​វេទិកា​ឌី​ជី​ថ​ល​របស់​ក្រុមហ៊ុន Smart Axiata ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។ មូលនិធិ​នេះ​ត្រូវ​បាន​រចនា​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ រក្សា​តម្លាភាព និង​មាន​ភាព​បត់បែន​ក្នុង​ការ​ផ្លាស់​គោលដៅ​គាំទ្រ ប្រសិនបើ​ការ​ចំណាយ​ជាក់ស្តែង មាន​ចំនួន​ទាប​ជាង​ចំនួន​ដែល​បាន​កំណត់ ​។

ក្រុមហ៊ុន Smart Axiata នឹង​បន្ត​ធ្វើការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​តាម​សហគមន៍ ដើម្បី​ធានា​ថា ការ​គាំទ្រ និង​ការ​សម្រាល​បន្ទុក​ប្រជាជន​កម្ពុជា​នេះ ធ្វើ​ឡើង​ប្រកបដោយ​បរិ​យា​ប័ន្ន ប្រសិទ្ធភាព និង​មាន​អត្ថន័យ​ពិតប្រាកដ​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ ។

អំពី​ស្មា​ត
ក្រុមហ៊ុន Smart Axiata ផ្តល់​ជូន​នូវ​សេវាកម្ម​ទូរគមនាគមន៍ និង​ដំណោះស្រាយ ICT នៅ​ក្នុង​ប្រទេស​កម្ពុជា ទៅ​កាន់​អតិថិជន​ជាង 8 លាន​នាក់​។ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទៅ​ជា​ម៉ាក​យីហោ​បច្ចេកវិទ្យា​ទូរ​សព្ទ​ចល័ត និង​ឌី​ជី​ថ​ល​ដ៏​ទូលំទូលាយ ក្រុមហ៊ុន​កំពុង​ផ្លាស់​ប្ដូរ​ទិដ្ឋភាព​ឌី​ជី​ថ​ល​របស់​ប្រទេស ទាំង​នៅ​លើ​ការ​កម្សាន្ត របៀប​រស់នៅ និង​ផលិតភាព តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​នវានុវត្តន៍​ជា​ច្រើន ​។

ក្នុង​នាម​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Axiata Group Berhad ដែល​ជា​ក្រុម​ទូរគមនាគមន៍​ឈានមុខ​គេ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ក្រុមហ៊ុន Smart គឺជា​សហគ្រាស​ម៉ា​ឡេ​ស៊ី​ដ៏​សំខាន់​មួយ​ផ្នែក​ដែល​ទទួល​បាន​វិនិយោគទន់​មួយ​ភាគ​ធំ​ពី មូលនិធិ​ទ្រព្យសម្បត្តិ​អធិបតេយ្យភាព​របស់​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី ដែល​នេះ​ធ្វើ​ឱ្យ Smart ទទួល​បាន​អត្ថប្រយោជន៍​ពី​អ្នកជំនាញ​ក្នុង​តំបន់ និង​ស្តង់ដារ​ពិភពលោក​។ បង្អែក​ដ៏​រឹង​មាំ​នេះ​បញ្ជាក់​ពី​ជំហរ​ដ៏​រឹង​មាំ​របស់ Smart ក្នុង​ការ​ផ្តល់​សេវា​ស្តង់ដារ​ពិភពលោក ដោយ​រួមចំណែក​ជ្រោមជ្រែង​នូវ​បរិ​យា​ប័ន្ន​ឌី​ជី​ថ​ល និង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​នៅ​កម្ពុជា ​៕ អត្ថបទសហការ