ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នាំ​យក​ឱកាស​ការងារ​ជិត ៧​ពាន់​កន្លែង សម្រាប់​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក ​ពី​ប្រទេស​ថៃ នៅ​ក្នុង​ខេត្តកំពង់ធំ

1 ថ្ងៃ មុន

ខេត្តកំពង់ធំ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៥​នេះ…

ខេត្តកំពង់ធំ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៥​នេះ អម​ដោយ​ឯកឧត្តម លី វេ​ត អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ មន្ត្រី​នៃ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ខេត្តកំពង់ធំ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​អញ្ជើញ​បើក​កម្មវិធី «​វេទិកា​ការងារ​» របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ឃុំ​កំពង់​ចិន​ត្បូង និង​ឃុំ​រុងរឿង ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ ដើម្បី​ផ្តល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ជា​ពិសេស​បងប្អូន​ពលករ​ខ្មែរ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ឱ្យ​ទទួល​បានការ​ងារ​ភ្លាម​ៗ​ពី​ក្រុមហ៊ុន​ធំ​ៗ​ចំនួន ១០ ដែល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ជិត ៧​ពាន់​កន្លែង​ ៕ អត្ថបទសហការ