ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្ទះ​ថ្មី ក្តី​សង្ឃឹម​ថ្មី – ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ចាប់ផ្ដើម​ជំនួយ​ ដល់​ក្រុម​គ្រួសារ​រង​ផល​ប៉ះពាល់​ ដោយសារ​ជម្លោះព្រំដែន ដោយ​ផ្តល់​ផ្ទះ​ចំនួន ១០០ ខ្នង និង​រៀបចំ​យុទ្ធនាការ​ ប្រមូល​មូលនិធិ​ជា​បន្ត

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ជនភៀសសឹក​ ដែល​រង​ផល​ប៉ះពាល់​នៅ​តំបន់​ព្រំដែន ក្រុមហ៊ុន ​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ចាប់ផ្ដើម​យុទ្ធនាការ​ជំនួយ​សង្គ្រោះ​សំខាន់​មួយ ដោយ​ផ្តល់​នូវ​ជំនួយ​ជា​ផ្ទះ​ចល័ត​ថ្មី ចំនួន ៥០…

រាជធានីភ្នំពេញ៖ ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ជនភៀសសឹក​ ដែល​រង​ផល​ប៉ះពាល់​នៅ​តំបន់​ព្រំដែន ក្រុមហ៊ុន ​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ចាប់ផ្ដើម​យុទ្ធនាការ​ជំនួយ​សង្គ្រោះ​សំខាន់​មួយ ដោយ​ផ្តល់​នូវ​ជំនួយ​ជា​ផ្ទះ​ចល័ត​ថ្មី ចំនួន ៥០ ខ្នង និង​ជួសជុលផ្ទះ​ដែល​រង​ការ​ខូចខាត​ធ្ងន់​ចំនួន ៥០ ខ្នង​ទៀត​ ទៅ​គ្រួសារ​ដែល​បាន​ជួប​ប្រទះ​ការ​បាត់បង់​ទីលំនៅ ​។ ការ​ចាប់ផ្ដើម​នេះ​ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ធំ​មួយ ​ដែល​នឹង​មាន​បន្ត​ទៀត រួម​មានការ​ប្រមូល​មូលនិធិ ដើម្បី​ផ្តល់​ការ​គាំទ្រ​យ៉ាង​យូរអង្វែង និង​ស្ថេ​រ​ភាព​ទៅ​សហគមន៍​ ដែល​រង​ផល​ប៉ះពាល់ ​។

ផ្ទះ​ចល័ត​ទាំងនេះ ត្រូវ​បាន​រចនា​ឡើង​អោយ​មាន ស្ថេ​រ​ភាព និង​ងាយស្រួល​ក្នុង​ការ​រស់នៅ ដើម្បី​ជា​ទីស្នាក់អាស្រ័យ​ភ្លាម​ៗ​ ដល់​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់ ​។ យុទ្ធនាការ​មួយ​នេះ​ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​យ៉ាង​រឹង​មាំ ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ចំពោះ​ប្រទេស​ជាតិ និង​ប្រជាជន​ខ្មែរ ស្រប​តាម​យុទ្ធសាស្ត្រ “​ការ​ធ្វើ​អោយ​ពិភពលោក​កាន់តែ​ប្រសើរ​” របស់​ក្រុមហ៊ុន​នៅ​ទូ​ទាំងពិភពលោក ​។

លោក Andy Hewson អគ្គនាយក​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​ប្រសាសន៍​ថា៖ «អស់​រយៈពេល​៣០​ឆ្នាំ​មក​ហើយ ដែល​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​វត្ត​មាននៅ​ទី​នេះ​ជាមួយ​ប្រជាជន​កម្ពុជា ដោយ​យើង​មិនមែន​គ្រាន់តែ​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ដៃគូ​ក្នុង​ការ​រីក​ចម្រើន​រួម​គ្នា​ ។ នៅ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​អោយ ​ពិភពលោក​កាន់តែ​ប្រសើរ ​របស់​គឺជា​យុទ្ធនាការ​នៃ​ដំណើរការ ​អាជីវកម្ម​របស់​យើង​ទាំងមូល ចាប់ពី​ការ​ថែរក្សា​បរិស្ថាន ​រហូត​ដល់​ការ​ទទួលខុសត្រូវ​សង្គម ​។ ការ​ផ្តល់​ជំនួយ​នេះ​ គឺជា​ការ​បន្ត​នូវ​គុណ​តម្លៃ​របស់​យើង ដោយ​មានការ​ចូលរួម​បន្ថែម​ ពី​បុគ្គលិក​របស់​ក្រុមហ៊ុន និង​ដៃគូ​សហការ​របស់​យើង​ផង​ដែរ ដើម្បី​ធានា​ថា​គ្រួសារ​ទាំងនេះ​ នឹង​ទទួល​បាន​ជំនួយ​សម​ស្រប​ ក្នុង​ការ​ចាប់ផ្ដើម និង​ជា​ក្តី​សង្ឃឹម​ថ្មី​មួយ» ​។​

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក៏​កំពុង​ចាប់ផ្ដើម​យុទ្ធនាការ​ប្រមូល​មូលនិធិ រួម​ជាមួយ​ថ្នាក់ដឹកនាំ​សហគមន៍ ដៃគូ​តំណាង​ចែកចាយ និង​ដៃគូ​ផ្គត់ផ្គង់​ផ្សេង​ទៀរ​។ យុទ្ធនាការ​នេះ​នឹង​រួម​មាន​សកម្មភាព​ប្រមូល​មូលនិធិ ព្រឹត្តិការណ៍​សប្បុរសធម៌ និង​កម្មវិធី​ស្ម័គ្រចិត្ត​ដែល​ចូលរួម​ដោយ​បុគ្គលិក​។ ថវិកា​ទាំងអស់​ដែល​ប្រមូល​បាន​នឹង​ត្រូវ​បាន​ឧបត្ថម្ភ​បន្ថែម​ទៀត ទៅ​លើ​លំនៅ​ស្ថាន សុខភាព និង​ការ​អប់រំ​សម្រាប់​សហគមន៍​នៅ​ជាយ​ព្រំដែន​ ។

ការ​ចាប់ផ្ដើម​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ជំហរ​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ដែល​ជឿជាក់​ថា​ភាព​ជោគជ័យ​របស់​យើង​គឺ​ត្រូវ​តែ​ដើរ​ដំណើរ​រួម​គ្នា​ជាមួយ​ផល​វិជ្ជមាន​ដល់​សង្គម​។

អំពី​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា
ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​ នៅ​លើ​ពិភពលោក ដែល​ជា​ក្រុមហ៊ុនស្រា​បៀរ និង​ក្រុមហ៊ុន​វិនិយោគ​ឈានមុខ ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៤​ ។ ជាមួយ​គោលបំណង​បង្កើត​ការ​រួបរួម​គ្នា ​ជា​ធ្លុង​មួយ ដើម្បី​ជម្រុញ​ពិភពលោក​មួយ​កាន់តែ​ប្រសើរ​រ ក្រុមហ៊ុន​ហ៊ិ​ន ​នី​គែន ខេ​ម​បូ​ឌា មាន​ម៉ាក​យីហោ​ស្រា​បៀរ​ចំនួន ៥ រួម​មាន ស្រា​បៀរ Heineken ® ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown​ ។ ក្រុមហ៊ុន​មាន​និយោជិត​ប្រមាណ ៧០០​នាក់ និង​ផ្តល់​ការងារ​ដោយ​ប្រយោល​ ជូន​ប្រជាជន​កម្ពុជា​ចំនួន ៦៦,០០០ ​នាក់​នៅ​ទូ​ទាំង​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន​ ។ តាម​រយៈ​យុទ្ធសាស្ដ្រ «​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​បរិស្ថាន និង ព្រមទាំង​សង្គម និង​ការ​ពិសា​ប្រកបដោយ​ការ​ទទួលខុសត្រូវ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​វេ​ប​សាយ heinekencambodia.com ៕ អត្ថបទសហការ