
ក្រសួងការងារ ៖ ខេត្តកណ្តាល មានឱកាសការងារជិត ២ ម៉ឺនកន្លែង
រាជធានីភ្នំពេញ ៖ ដើម្បីជួយបងប្អូនប្រជាពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥…
រាជធានីភ្នំពេញ ៖ ដើម្បីជួយបងប្អូនប្រជាពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥…
រាជធានីភ្នំពេញ ៖ ដើម្បីជួយបងប្អូនប្រជាពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ នេះ បានចេញផ្សព្វផ្សាយពីឱកាសការងារនៅតាមរាជធានីខេត្តទូទាំងប្រទេសក្នុងនោះ ខេត្តកណ្តាល មានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន ៨០ បានផ្តល់ឱកាសការងារជិត ២ម៉ឺនកន្លែងដែលភាគច្រើនគឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម ។
ក្នុងការផ្សព្វផ្សាយក្រសួងក៏បានលម្អិតប្រភេទឱកាសការងារ ទីតាំងរោងចក្រសហគ្រាស និងលេខទំនាក់ទំនងដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទាក់ទងដើម្បីបានឱកាសការងារភ្លាមៗ ។ ជាមួយគ្នានេះក្រសួងក៏សូមអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋនិងពលករ ដែលមានបំណងស្វែងរកការងារ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាមៗ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ