ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ត​ផ្សព្វផ្សាយ​ឱកាស​ការងារ ​ជាង​ ២៥​ ម៉ឺន​កន្លែង​ ជូន​ប្រជាពលរដ្ឋ​ ក្នុង​ខេត្តព្រៃវែង​ជា​ពិសេស​បងប្អូន​ ដែល​ទើប​មក​ពី​ថៃ

2 ថ្ងៃ មុន

​ខេត្តព្រៃវែង​ ៖ ឯកឧត្តម ហែម ហឿ​ន អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅ​តាម​គ្រប់មុខ​សញ្ញា បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​នៃ​ក្រសួង​ការងារ…

​ខេត្តព្រៃវែង​ ៖ ឯកឧត្តម ហែម ហឿ​ន អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅ​តាម​គ្រប់មុខ​សញ្ញា បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ផ្សព្វផ្សាយ​ឱកាស​ការងារ​ជាង ​២៥​ម៉ឺន​កន្លែង និង​បង្កើន​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​កម្មវិធី TVET ១,៥​លាន​នាក់ ជូន​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៩៤០​នាក់ ក្នុង​ឃុំ​ចំនួន​ ៤ នៃ​ស្រុក​កំចាយមារ ខេត្តព្រៃវែង​ ។

ថ្លែង​ក្នុង​វេទិកា​ផ្សព្វផ្សាយ​នោះ ឯកឧត្តម ហែម ហឿ​ន បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយ​:​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: បាន​យកចិត្តទុកដាក់​ចំពោះ​ពលករ​ខ្មែរ ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​គ្រប់​រូប​តាម​រយៈ​ការ​ផ្តល់​ឱកាស​ការងារ ការ​ផ្តល់​ការ​បណ្តុះបណ្តាល និង​ការ​មើលថែ​ទាំ​ដោយ​ផ្តល់​សេវា​គាំពារ​សង្គម​ផ្សេង​ៗ​ ។

ជាមួយ​គ្នា​នោះ ឯកឧត្តម ហែម ហឿ​ន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ណែនាំ​ដល់​សាច់ញាតិ​ដែល​កំពុង​នៅ​ប្រទេស​ថៃ​ឱ្យ​ត្រឡប់​មក​មាតុភូមិ​វិញ ព្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការងារ​សម្បូរ​បែប ហើយ​មាន​អត្ថប្រយោជន៍​ច្រើន​ដែល​ប្រទេស​ថៃ​មិន​មាន ​។

សូម​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ជាង ២៥​ម៉ឺន​កន្លែង​នេះ​ធ្វើ​ឡើង​នៅ​ឃុំ​ចំនួន​ ៤ ​រួម​មាន ឃុំ​ដូន​កឹង ឃុំ​ត្របែក ឃុំ​ស្មោង​ខាងជើង និង​ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​ ៕ អត្ថបទសហការ