ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួង ស្រេង និង ឯកឧត្តម ម៉ប់ សារិន ផ្ញើលិខិតជូនពរ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ ម៉ា​ណែ​ត ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ឆ្នាំសកល ២០២៥

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការក្រោមឱរាទទាំងអស់ សូមផ្ញើលិខិត​ជូនពរ ​គោរព​ជូន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ ម៉ា​ណែ​ត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត ​!

ក្នុង​នាម​ក្រុមប្រឹក្សា គណៈ​អភិបាល ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ និង​ក្នុង​នាម​ខ្ញុំបាទ​ផ្ទាល់ យើងខ្ញុំ​ទាំងអស់​គ្នា សូម​សម្តែង​នូវ​អំណរ​សាទរ និង​សូម​ចូលរួម​ជូន​នូវ​សព្ទសាធុការពរ​ជ័យ គោរព​ជូន​ចំពោះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ ម៉ា​ណែ​ត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ក្នុង​ឱកាស​អបអរសាទរ​ឆ្នាំ​ថ្មី​គ្រិស្តសករាជ ២០២៥ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​ ។

សូម សម្តេចមហាបវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត មេត្តា​ទទួល​នូវ​ភក្ដីភាព​ដ៏​ស្មោះស្ម័គ្រ និង​អភិវន្ទន​កិច្ច​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​យើងខ្ញុំ​ទាំងអស់​គ្នា​ ៕ អត្ថបទសហការ