ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួង ស្រេង និង ឯកឧត្តម ម៉ប់ សារិន ផ្ញើលិខិតជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ឆ្នាំសកល ២០២៥

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការក្រោមឱរាទទាំងអស់ សូមផ្ញើលិខិត​ជូនពរ ​គោរព​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត ​!

ក្នុង​នាម​ក្រុមប្រឹក្សា គណៈ​អភិបាល ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ និង​ក្នុង​នាម​ខ្ញុំបាទ​ផ្ទាល់ យើងខ្ញុំ​ទាំងអស់​គ្នា សូម​សម្តែង​នូវ​អំណរ​សាទរ និង​សូម​ចូលរួម​ជូន​នូវ​សព្ទសាធុការពរ​ជ័យ គោរព​ជូន​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​អបអរសាទរ​ឆ្នាំ​ថ្មី គ្រិស្តសករាជ ២០២៥ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ​។

សូម សម្តេច​តេ​ជោ​ប្រធាន​ព្រឹទ្ធសភា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មេត្តា​ទទួល​នូវ​ភក្ដីភាព​ដ៏​ស្មោះស្ម័គ្រ និងអភិ​វ​ន្ទន​កិច្ច​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​យើងខ្ញុំ​ទាំងអស់​គ្នា ​៕ អត្ថបទសហការ