រាជធានីភ្នំពេញ ៖ វាមិនមានបញ្ហាទេថា តើក្មេងជំទង់របស់អ្នកឆ្លាត ឬឆោតប៉ុនណា ឬពួកគេទទួលបានពិន្ទុខ្ពស់ប៉ុនណានោះទេ ខួរក្បាលរបស់ក្មេងជំទង់មិនត្រូវបានអភិវឌ្ឍពេញលេញទេ រហូតដល់អាយុ ២៥ ឆ្នាំទេ ។ នៅក្នុងខួរក្បាលរបស់ក្មេងជំទង់ ទំនាក់ទំនងរវាងផ្នែកអារម្មណ៍នៃខួរក្បាល និងមជ្ឈមណ្ឌលធ្វើការសម្រេចចិត្តនៅតែកំពុងអភិវឌ្ឍ និងមិនមែនតែងតែមានអត្រាដូចគ្នានោះទេ ។ នោះហើយជាមូលហេតុ ពួកគេមិនអាចពន្យល់ពីអ្វីដែលពួកគេកំពុងគិត ឬសម្រេចចិត្តបាននោះទេ ។ ពួកគេមិនគិតច្រើន ដូចដែលពួកគេកំពុងមានអារម្មណ៍នោះទេ ។
តើឪពុកម្ដាយត្រូវធ្វើអ្វី ?
១. អ្នកគឺជាគំរូដ៏សំខាន់បំផុត ដែលកូនរបស់អ្នកមាន ។ ប្រាកដណាស់ មិត្តភ័ក្តិមានសារៈសំខាន់ចំពោះកូនរបស់អ្នក ប៉ុន្តែរបៀបដែលអ្នកប្រព្រឹត្ត និងបំពេញទំនួលខុសត្រូវរបស់អ្នកនឹងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងយូរអង្វែងដល់កូនរបស់អ្នក ។
២. ការជជែកពិភាក្សាអំពីផលវិបាកនៃសកម្មភាពរបស់ពួកគេអាចជួយក្មេងវ័យជំទង់ភ្ជាប់ការគិតដោយអន្ទះអន្ទែងជាមួយនឹងការពិត ។
៣. រំលឹកក្មេងជំទង់របស់អ្នកថា ពួកគេមានភាពធន់ និងមានសមត្ថភាព ។ ដោយសារតែពួកគេផ្តោតអារម្មណ៍ខ្លាំងនៅពេលនេះ ក្មេងជំទង់ជាច្រើនតែងមើលឃើញខ្លួនឯងថា ខ្លួនឯងមានបញ្ហា និងធ្វើរឿងជាច្រើនមិនបានល្អ ។ សូមលើកទឹកចិត្តកូន ហើយរំលឹកពួកគេថា អតីតកាលបានកន្លងផុតហើយ អ្វីដែលសំខាន់ គឺជំហានបន្ទាប់របស់ពួកគេ ដើម្បីប្រែក្លាយជារឿងដ៏ល្អបំផុត ។
៤. ស្វែងយល់ និងចូលរូមនូវអ្វីដែលសំខាន់ចំពោះកូនរបស់អ្នក ។ វាមិនមានន័យថា អ្នកត្រូវតែចូលចិត្តតន្ត្រីហ៊ីបហបតាមកូននោះទេ ប៉ុន្តែការបង្ហាញចំណាប់អារម្មណ៍លើអ្វីដែលពួកគេចូលរួមបង្ហាញថា ពួកគេមានសារៈសំខាន់សម្រាប់អ្នក ។
៥. ពេលកូនមានបញ្ហា សូមសួរក្មេងពួកគេថា តើពួកគេចង់ឱ្យអ្នកផ្តល់យោបល់ ឬគ្រាន់តែស្តាប់ពួកគេនិយាយ ។
៦. ខួរក្បាលយុវវ័យត្រូវការការគេងច្រើនជាងមនុស្សពេញវ័យ ដូច្នេះសូមព្យាយាមណែនាំឱ្យកូនរបស់អ្នកមានទម្លាប់គេងល្អ ។
ឪពុកម្តាយភាគច្រើនចូលចិត្តឱ្យដំបូន្មាន ឬស្តីបន្ទោសពេលមានបញ្ហាកើតឡើង ។ ប៉ុន្តែការធ្វើបែបនេះអាចធ្វើឱ្យក្មេងជំទង់មិនសូវបើកចំហជាមួយឪពុកម្តាយនាពេលអនាគត ។ សញ្ញានៃបញ្ហា វាជារឿងធម្មតាទេ ដែលក្មេងជំទង់មានអារម្មណ៍មិនល្អ មិនចង់និយាយស្តីពីរបីថ្ងៃ ។ ប៉ុន្តែប្រសិនបើអ្នកឃើញអារម្មណ៍ ឬការផ្លាស់ប្តូរអាកប្បកិរិយាខុសប្លែកខ្លាំងលើសពី ២ សប្តាហ៍ វាអាចមានន័យថា មានរឿងផ្សេងទៀតកំពុងកើតឡើង ដូចជាជំងឺធ្លាក់ទឹកចិត្តជាដើម ។ បញ្ហាសុខភាពផ្លូវចិត្តជាច្រើនអាចកើតមានឡើងក្នុងវ័យជំទង់ ។
ប្រសិនបើអ្នកគិតថា កូនរបស់អ្នកអាចធ្លាក់ទឹកចិត្ដ សូមប្រញាប់ស្វែងរកការព្យាបាលប្រកបដោយវិជ្ជាជីវៈសម្រាប់កូនរបស់អ្នក ។ ជំងឺធ្លាក់ទឹកចិត្ត គឺធ្ងន់ធ្ងរ ហើយប្រសិនបើមិនបានព្យាបាលទេ វាអាចគំរាមកំហែងដល់អាយុជីវិតកូនរបស់អ្នក ។ កូនពិតជាត្រូវការការណែនាំរបស់ឪពុកម្តាយ ទោះបីជាពួកគេប្រហែលជាគិតថា ពួកគេមិនធ្វើតាមក៏ដោយ ។ ដូច្នេះសូមនៅក្បែរកូន និងផ្តល់ភាពកក់ក្តៅដល់កូន ពេលពួកគេត្រូវការ ៕ ប្រភព ៖ urmc
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនមានកម្មវិធីអប់រំ និងថែទាំកុមារតូច មតេ្តយ្យ ភាសាអង់គ្លេសសម្រាប់កុមារ ភាសាអង់គ្លេសសម្រាប់សិស្សធំ ភាសាចិន និងចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សេវាកម្មគាំទ្រ និងកម្មវិធីសិក្សាបន្ថែមសម្បូរបែបសម្របតាមបំណិនសតវត្សរ៍ទី ២១ ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀនរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ