ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ត្រូវការ​ជំនួយ​ពេល​កុមារ​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត !

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កុមារ​អាច​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ដែល​រំខាន​ដល់​ការ​គិត អារម្មណ៍ និង​ទ​ង្វើ​របស់​ពួក​គេ ។ សុខភាព​ផ្លូវចិត្ត​របស់​កុមារ​មាន​សារៈសំខាន់​ដូច​សុខភាព​រាង​កាយ​របស់​ពួក​គេ ហើយ​កុមារ​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ត្រូវការ​ជំនួយ​ជា​ចាំបាច់ ពីព្រោះ​ជំងឺផ្លូវចិត្ត…

រាជធានី​ភ្នំពេញ ៖ កុមារ​អាច​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ដែល​រំខាន​ដល់​ការ​គិត អារម្មណ៍ និង​ទ​ង្វើ​របស់​ពួក​គេ ។ សុខភាព​ផ្លូវចិត្ត​របស់​កុមារ​មាន​សារៈសំខាន់​ដូច​សុខភាព​រាង​កាយ​របស់​ពួក​គេ ហើយ​កុមារ​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ត្រូវការ​ជំនួយ​ជា​ចាំបាច់ ពីព្រោះ​ជំងឺផ្លូវចិត្ត អាកប្បកិរិយា ឬ​អារម្មណ៍មិនល្អ​អាច​ប៉ះពាល់​ដល់​អនាគត​របស់​ពួក​គេ ។

តើ​យើង​ដឹង​ដោយ​របៀប​ណា ប្រសិនបើ​បញ្ហា​របស់​កូន​ខ្ញុំ​ធ្ងន់ធ្ងរ ? បញ្ហា​សម​នឹង​ទទួល​បានការ​យកចិត្តទុកដាក់ នៅ​ពេល​ដែល​វា​ធ្ងន់ធ្ងរ យូរអង្វែង ឬ​ប៉ះពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​កូន ។ សូម​ប្រញាប់​ទាក់ទង​ទៅ​គ្រូពេទ្យ​ជំនាញ ប្រសិនបើ​កូន​របស់​អ្នក ៖ ជា​ញឹកញាប់​សោកសៅ ព្រួយបារម្ភ ឬ​ភ័យ​ខ្លាច​, មានការ​ផ្លាស់​ប្តូរ​ចំណង់​អាហារ ឬ​ដំណេក​, ចំណាយពេល​ភាគច្រើន​នៅ​ម្នាក់ឯង ជា​ជាង​នៅ​ជាមួយ​មិត្តភក្តិ ឬ​ក្រុម​គ្រួសារ​, ចំណាក់​ថ្នាក់​សិក្សា​ចុះ​ទាប ឬ​មានការ​ចាប់អារម្មណ៍​តិច​ជាង​មុន​, មាន​សកម្មភាព​ច្រើន​ខុសធម្មតា ឆាប់​រំជួលចិត្ត ឬ​មាន​បញ្ហា​ក្នុង​ការ​ផ្តោតអារម្មណ៍​, ការ​បំផ្លាញ​ខ្លួនឯង ឬ​ធ្វើបាប​អ្នក​ដទៃ និង​ធ្វើ​ទារុណកម្ម ឬ​សម្លា.ប់សត្វ ។

តើ​គួរ​ទៅ​រក​ជំនួយ​នៅឯណា ? ជាដំបូង សូម​ឱ្យ​កូន​របស់​អ្នក​ទៅ​ជួប​គ្រូពេទ្យ​របស់​ក្រុម​គ្រួសារ​អ្នក ។ ប្រសិនបើ​រក​មិនឃើញ​បញ្ហា​ណាមួយ​ទេ ពួក​គេ​អាច​ណែនាំ​ឱ្យ​យក​កូន​របស់​អ្នក​ទៅ​រក​ជំនួយ​ពី​អ្នកជំនាញ អ្នក​ប្រឹក្សា ឬ​អ្នក​ចិត្តសាស្ត្រ ។

តើ​កុមារ​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ត្រូវ​បាន​ព្យាបាល​យ៉ាងដូចម្តេច ? ពេល​ខ្លះ ការ​ព្យាបាល​ចិត្តសាស្ត្រ យុទ្ធសាស្ត្រ​អាកប្បកិរិយា យុទ្ធសាស្ត្រ​ក្នុង​ថ្នាក់រៀន និង​ការ​គាំទ្រ​ពី​គ្រួសារ​អាច​ជា​តម្រូវការ​របស់​កុមារ​ទាំងអស់ ។ ក្នុង​ករណី​ផ្សេង​ទៀត ថ្នាំ និង​ការ​ព្យាបាល​ដោយ​គ្រួសារ គឺ​តម្រូវការ​ចាំបាច់ ។ កូន​របស់​អ្នក​គួរតែ​ត្រូវ​បាន​មើល និង​វាយតម្លៃ​ជា​ទៀងទាត់ ប្រសិនបើ​គ្រូពេទ្យ​ចេញ​ថ្នាំ​ឱ្យ​ប្រើប្រាស់ ។ ប្រសិនបើ​មិន​បាន​ព្យាបាល ជំងឺផ្លូវចិត្ត​អាច​នាំ​ទៅ​ដល់​ការ​បរាជ័យ​នៅ​សាលារៀន ការ​ប្រើប្រាស់​គ្រឿងញៀ.ន អំពើ​ហិ.ង្សា និង​សូ​ម្បី​តែ​ការ​ធ្វើ​អត្តឃា.ត ។ កុមារ​ភាគច្រើន​ដែល​បាន​ទទួល​បានការ​ព្យាបាល និង​ជំនួយ​ត្រឹមត្រូវ​នឹង​ប្រសើរ​ឡើង ។ ពួក​គេ​បន្ត​រស់នៅ​ក្នុង​ជីវិត​ពេញលេញ​ធម្មតា និង​មាន​សុខភាព​ល្អ​ដូច​មនុស្ស​ពេញវ័យ ។ ការ​ទទួល​បាន​ជំនួយ​ទាន់​ពេលវេលា គឺជា​គន្លឹះ​នៃ​លទ្ធផល​វិជ្ជមាន ៕ ប្រភព ៖ urmc

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​មានកម្ម​វិធី​អប់រំ និង​ថែទាំ​កុមារ​តូច ម​តេ្ត​យ្យ ភាសា​អង់គ្លេស​សម្រាប់​កុមារ ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ ភាសា​ចិន និង​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សេវាកម្ម​គាំទ្រ និង​កម្មវិធី​សិក្សា​បន្ថែម​សម្បូរ​បែប​សម្រប​តាម​បំ​ណិ​ន​សតវត្សរ៍​ទី ២១ ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕