ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សមាគម​ន៍​ខ្មែរ ​នៅ​ម៉ា​ឡេ​ស៊ី ប្រមូលផ្តុំ​គ្នាថ្លែង​សារ​អរគុណ​ប្រធានាធិបតី​អាម៉េរិក​ ចំពោះ​បទ​ឈប់បា.ញ់​រវាង​កម្ពុជា​-​ថៃ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ​ ចូល​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ សមាគម​ន៍​ខ្មែរ​នៅ​ម៉ា​ឡេ​ស៊ី​ចំនួន ៥៥​នាក់​នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ ​២០២៥ បាន​ប្រមូលផ្តុំ​គ្នា​សម្តែង​មតិ​ថ្លែងអំណរគុណ លោក​ប្រធានាធិបតី​អាម៉េរិក ដែល​បាន​ជួយ​ឱ្យ​មាន​បទ​ឈប់​បា.ញ់​គ្នា​រវាង​កងទ័ព​កម្ពុជា…

រាជធានីភ្នំពេញ ៖ សមាគម​ន៍​ខ្មែរ​នៅ​ម៉ា​ឡេ​ស៊ី​ចំនួន ៥៥​នាក់​នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ ​២០២៥ បាន​ប្រមូលផ្តុំ​គ្នា​សម្តែង​មតិ​ថ្លែងអំណរគុណ លោក​ប្រធានាធិបតី​អាម៉េរិក ដែល​បាន​ជួយ​ឱ្យ​មាន​បទ​ឈប់​បា.ញ់​គ្នា​រវាង​កងទ័ព​កម្ពុជា និង​ថៃ​ក្រោយ​ការ​ឈ្លានពាន ​ពី​ប្រទេស​ថៃ​មក​លើ​កម្ពុជា ​។

ការ​ប្រមូលផ្តុំ​គ្នា​ដោយ​សមាគម​ន៍​ខ្មែរ​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ប្រព្រឹត្តិ​ទៅ​ក្នុង​វត្ត​កែវ​រតនៈរ​ង្ស៊ី រដ្ឋ​ចូ​ហ៊ូ ប្រទេស​ម៉ា​ឡេ​ស៊ី​នេះ ក៏​មានការ​កាន់​បដា​ផ្សេង​ៗ​ ដែល​បង្ហាញ​ពី​ការ​ថ្លែងអំណរគុណ​ ដល់​ថ្នាក់ដឹកនាំ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រធានាធិបតី​អាម៉េរិក ​ដែល​បាន​សម្រេច​ឱ្យ​មាន​បទ​ឈប់​បា.ញ់​គ្នា​រវាង​កម្ពុជា និង​ថៃ ​។

សូម​បញ្ជាក់​ថា ដើម្បី​ប្រឆាំង​ការ​ឈ្លានពាន​ពី​យោធា​ថៃ​ មក​លើ​អធិបតីភាព​របស់​កម្ពុជា ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​រាប់​ម៉ឺន​នាក់​ បាន​ប្រមូលផ្តុំ​គ្នា​ចេញ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង ​នឹង​ការ​ឈ្លានពាន​របស់​ថៃ​ ដែល​បាន​សម្លា.ប់​ជីវិត​ពលរដ្ឋ​ស្លូតត្រង់ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រាង្គ​ប្រាសាទខ្មែរ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក រួម​ទាំង​បង្កើត​ឱ្យ​មាន​ជនភៀសសឹក​រាប់​សិប​ម៉ឺន​នាក់​​ ៕ អត្ថបទសហការ