ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពលរដ្ឋជា​ជន​ភៀ​សសឹក​ ៤០០​ គ្រួសារ មក​ពី​ស្រុកជាំ​ក្សាន្ត ខេត្តព្រះវិហារ ទទួល​អំណោយ​ពី​កម្មវិធី «ខ្មែរ​ដើម្បី​ខ្មែរ​» លើក​ទី​ ២ ពី​មូលនិធិ​សប្បុរសធម៌មហា​គ្រួសារ វី​តា​ល់​-​មី​ជាតិ

2 ថ្ងៃ មុន

ខេត្តព្រះវិហារ​ ៖ មូលនិធិ សប្បុរសធម៌ ដែល​កើត​ចេញពី​មហា​គ្រួសារ វី​តា​ល់​-​មី​ជាតិ គ្រប់​ជាន់ថ្នាក់ និង សមាគម​អតីត និស្សិត​ជប៉ុន…

ខេត្តព្រះវិហារ​ ៖ មូលនិធិ សប្បុរសធម៌ ដែល​កើត​ចេញពី​មហា​គ្រួសារ វី​តា​ល់​-​មី​ជាតិ គ្រប់​ជាន់ថ្នាក់ និង សមាគម​អតីត និស្សិត​ជប៉ុន មក​ពី​សាកលវិទ្យាល័យ ណា​ហ្គោ​យ៉ា ប្រចាំ​ប្រទេស​កម្ពុជា និង​មូលនិធិ ២៥​រៀល​របស់​វី​តា​ល់ បាន​នាំ​យក​អំណោយ ៤០០​ឈុត ដោយ​ក្នុង​មួយ​ឈុត​ៗ មាន​តង់​. អង្រឹង​. មុង .​ភួយ​. ក្រ​ម៉ា​. ដែកកេស អំ​ពូ​ល​បំភ្លឺ .​ទឹកដោះគោ​ជូរ .​អាហារ​ក្រៀម .​សាប៊ូ​កក់សក់ .​ទឹក​វី​តា​ល់ និង​មី​ជាតិ ឧបត្ថម្ភ​ជូន​ដល់ ជូន​ជនភៀសសឹក ៤០០​គ្រួសារ មក​ពី​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ ។

ពិធី​ប្រគល់ និង​ទទួល​អំណោយ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​វត្ត​ពើង​អង្គ​កាម ហៅ​វត្ត (​បាក់​កាំ​) ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ដឹកនាំ​ដោយ​លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ទីផ្សារ អភិវឌ្ឍន៍​ផលិតផល តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ និង​វត្តមាន កញ្ញា ជា សៀវ​ម៉ី តំណាង​សមាគម អតីត​និស្សិត​ជប៉ុន មក​ពី​សាកលវិទ្យាល័យ​ណា​ហ្គោ​យ៉ា និង​អ្នក​ស្ម័គ្រចិត្ត ជា​បុគ្គលិក​ការិយាល័យ​កណ្តាល ក្រុមហ៊ុន​វី​តា​ល់​-​មី​ជាតិ ជា​ច្រើន​ទៀត ​។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២ ហើយ​សំរាប់​កម្មវិធី​សប្បុរសធម៌ “​ខ្មែរ​ដើម្បី​ខ្មែរ​” ដោយ​លើក​ទី​ ១ បាន​នាំ​ស្បៀងអាហារ និង​សម្ភា​រ ចាំបាច់​ប្រចាំ​ថ្ងៃ ចែក​ជូន​ជនភៀសសឹក ១០០០ គ្រួសារ
នៅ​ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​ ២៨​ កក្កដា កន្លង​មកនេះ ​។

ក្នុង​ពិធី​សំណេះសំណាល លោក ជុន​ហៀ​ង ថាវ​សិទ្ធិ បាន​សម្តែង​នូវ​កតញ្ញូតាធម៌ដ៏​ជ្រាលជ្រៅ និង​រំលឹក​គុណ​ចំពោះ​បងប្អូន​ទ័ព​ជ័រ​មុខ គ្រប់​លំដាប់ថ្នាក់ និង​សូម​ចូលរួម​រំលែក​ទុក្ខចំពោះ​វី​រៈ​កងទ័ព​កម្ពុជា ដែល​បាន​ធ្វើ​ពលិកម្ម យ៉ាង​ធំធេង និង​ខិតខំ​ពុះពារ​ជំនះ​គ្រប់​ឧបសគ្គ ក្នុង​ស្មារតី​ក្លៀវក្លា ដើម្បី​បុព្វហេតុ​ការពារ​ជាតិ មាតុភូមិ​កម្ពុជា​ ។​ 

លោក​ថា ពិតជា​មាន​អារម្មណ៍ក្ដុកក្ដួលជា​ពន់ពេក ក្រោយ​ពី​បាន​ទទួល​ដំណឹងដ៏​រន្ធត់នៃ​ការ​ផ្ទុះអាវុធ​ជា​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នារវាង​កម្ពុជា និង​ថៃ ដែល​តម្រូវ​ឱ្យ​មានការ​ជម្លៀសប្រជាពលរដ្ឋជា​បន្ទាន់​ជា​ច្រើន​គ្រួសារមក​កាន់​ទីទួល និង​តំបន់​សុវត្ថិភាព​នា​ពេល​នេះ​ ​។

បើ​តាម​លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ក្នុង​នាម​ឈាមជ័រ​ខ្មែរ​តែ​មួយ និង​ជា​ប្រជាជាតិ ដែល​ជ្រក​ក្រោម​ទង់ជាតិ​តែ​មួយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ វី​តា​ល់ និង​មី​ជាតិ ពិតជា​មិន​អាច​មើល​រំលងនូវ​សេចក្ដី​ត្រូវការ និង​កង្វះខាត​នានាដែល​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​គ្នា​នៅ​ទី​នេះ​ កំពុង​ជួប​ប្រទះ​នោះ​ទេ ។តួយ៉ាងដោយ​ទទួល​បាន​សេចក្ដីណែនាំ និងការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ពី​លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ វី​តា​ល់ និង​មី​ជាតិ មានឱកាសចុះ​មក​សាកសួរ​សុខទុក្ខបងប្អូន​ភៀស​សឹកប្រមាណ​៤០០ គ្រួសារ នៃ​មូលដ្ឋាន​ស្រុក​ត្បែងមាន​ជ័យ ខេត្តព្រះវិហារ​នេះ​ ។

ក្នុង​ស្ថានភាព​បណ្ដោះអាសន្ន​នេះ វី​តា​ល់ សូម​ចូលរួម​ផ្ដល់​ជា​កម្លាំងចិត្ត និង​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់បន្ត​រក្សា​នូវ​ស្មារតី​វិជ្ជមាន ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ​ ​ហើយ​យើង​ទាំងអស់​គ្នា​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃនៃ​រាជរ​ដ្ឋាភិ​បាល​កម្ពុជា ដឹកនាំ​ដោយ សម្តេច​តេ​ជោ​-​ធិ​បតី ដើម្បី​ឈាន​ទៅ​កាន់​សុខ​សន្តិភាព​ពេញលេញ​សម្រាប់​ប្រជាជាតិ​យើង​ទាំងអស់​គ្នារស់នៅ​ក្នុង​ភាព​សុខសាន្ត​ ៕ អត្ថបទសហការ