ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ឪពុក​ម្តាយ​អាច​ធ្វើ​បាន ដើម្បី​ការពារ​កូន​ពី​ការ​រំលោ.ភ​បំពាន និង​ការ​មិន​យកចិត្តទុកដាក់

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ការ​រំលោ.ភ​បំពាន និង​ការ​មិន​យកចិត្តទុកដាក់​លើ​កុមារ គឺជា​បញ្ហា​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ ដែល​វា​អាច​មាន​ផល​ប៉ះពាល់​រយៈពេល​វែង ។ យ៉ាង​ហោច​ណាស់​មាន​កុមារ ១ នាក់​ក្នុង​ចំណោម…

រាជធានី​ភ្នំពេញ ៖ ការ​រំលោ.ភ​បំពាន និង​ការ​មិន​យកចិត្តទុកដាក់​លើ​កុមារ គឺជា​បញ្ហា​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ ដែល​វា​អាច​មាន​ផល​ប៉ះពាល់​រយៈពេល​វែង ។ យ៉ាង​ហោច​ណាស់​មាន​កុមារ ១ នាក់​ក្នុង​ចំណោម ៧ នាក់​បាន​ជួប​ប្រទះ​ការ​រំលោ.ភ​បំពាន ឬ​ការ​មិន​យកចិត្តទុកដាក់ ។ ការ​រំលោ.ភ​បំពាន និង​ការ​មិន​យកចិត្តទុកដាក់​លើ​កុមារ​មាន ៤ ប្រភេទ ៖

១. ការ​រំលោ.ភ​បំពាន​លើ​រាង​កាយ ដូច​ជា​ការ​វាយ ទាត់ ធាក់ ឬ​អង្រួន​កុមារ ។
២. ការ​រំលោ.ភ​បំពាន​ផ្លូវភេទ ដែល​ពាក់ព័ន្ធ​នឹង​ការ​គាបសង្កត់ ឬ​បង្ខំ​កុមារ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ផ្លូវភេទ ។
៣. ការ​រំលោ.ភ​បំពាន​ផ្លូវ​អារម្មណ៍ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​នៃ​តម្លៃ​ខ្លួនឯង​របស់​កុមារ (​ការ​ជេរ​ឈ្មោះ ការ​ធ្វើ​ឱ្យ​ខ្មាស់ ការ​គំរាមកំហែង ឬ​ការ​បដិសេធ​) ។
៤. ការ​មិន​យកចិត្តទុកដាក់ ដែល​ជា​ការ​បរាជ័យ​ក្នុង​ការ​បំពេញតម្រូវការ​រាង​កាយ និង​អារម្មណ៍​ជា​មូលដ្ឋាន​របស់​កុមារ ។ នេះ​អាច​រាប់​បញ្ចូល​ទាំង​ការ​មិន​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​សុខភាព លំនៅ​ឋាន អាហារ ឬ​ការ​អប់រំ ។

សូម​ឪពុក​ម្តាយ​អនុវត្ត​តាម​ការ​ណែនាំ​ទាំងនេះ ដើម្បី​បញ្ឈប់​ការ​រំលោ.ភ​បំពាន​លើ​កុមារ ៖

– ព្យាយាម​យល់​ពី​កូន​របស់​អ្នក ៖ ស្វែង​យល់​ពី​របៀប​ដែល​កូន​មាន​បញ្ហា​អាកប្បកិរិយា និង​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន និង​មិន​អាច​ធ្វើ​បាន ។ មានការ​រំពឹង​ទុក​ជាក់ស្តែង និង​សម​ហេតុផល ប្រសិនបើ​កុមារ​ហាក់ដូចជា​ធ្លាក់​ចុះ ។

-ថែរក្សា​កូន​របស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ ៖ ការ​មិន​ឱ្យ​កូន​គេង​ញ៉ាំ​អាហារ គេង ឬ​សេវា​ថែទាំ​សុខភាព គឺជា​ការ​រំលោ.ភ​បំពាន​លើ​កុមារ ។

-ការពារ​កុមារ​ពី​ជាតិ​ស្រវឹង និង​ថ្នាំ​ញៀន​ខុសច្បាប់​គ្រប់​ប្រភេទ ។ ថែរក្សា​កុមារ​ឱ្យ​នៅ​ឆ្ងាយ​ពី​មនុស្ស​ដែល​ប្រើប្រាស់​សារធាតុ​ទាំងនេះ ។

-ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ពាក្យ​សម្តី​របស់​អ្នក ។ ភាសា​ខឹង ឬ​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​កូន​អាច​បន្សល់​ទុក​ស្លាកស្នាម​ផ្លូវចិត្ត​របស់​ពួក​គេ​អស់​មួយ​ជីវិត ។

-ចូរ​គ្រប់គ្រង​ខ្លួនឯង​មុន​នឹង​ប្រដៅ​កូន ៖ ចូរ​កំណត់​ច្បាប់​ច្បាស់លាស់ ដើម្បី​ឱ្យ​កូន​ដឹង​ពី​អ្វី​ដែល​ត្រូវ​រំពឹង​ទុក ។ សូម​ជៀសវាង​ការ​ដាក់​ទណ្ឌកម្ម​រាង​កាយ​កូន​របស់​អ្នក ។

-សម្រាក​ខ្លួនឯង​បន្តិច ៖ ឈប់​សិន បើ​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​មិន​សប្បាយចិត្ត ។ ស្វែងរក​នរណា​ម្នាក់​ដើម្បី​ពិភាក្សា ។

-ធ្វើ​ឱ្យ​ផ្ទះ​របស់​អ្នកជា​តំបន់​គ្មាន​អំពើ​ហិ.ង្សា ៖ បិទ​កម្មវិធី​ទូរទស្សន៍​ដែល​មាន​ហិ.ង្សា ហើយ​កុំឱ្យ​ក្មេង​ៗ​នៅ​ក្រោម​ដំបូល​តែ​មួយ​ជាមួយ​មនុស្ស​ពេញវ័យ​ដែល​បំពាន ឬ​ប្រើ​អំពើ​ហិ.ង្សា ។

-បង្កើត​ពេលវេលា​សម្រាប់​ខ្លួនឯង ៖ សម្រាក​បន្ធូរ​អារម្មណ៍​ជា​ទៀងទាត់ ហើយ​នៅ​ឆ្ងាយ​ពី​កូន​របស់​អ្នក ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នៃ​ការ​ចិញ្ចឹម​កូន ។

-ដឹង​ពី​សញ្ញា​នៃ​ការ​រំលោ.ភ​បំពាន និង​ការ​មិន​យកចិត្តទុកដាក់​ចំពោះ​កុមារ ដែល​មាន​ដូច​ជា​ការ​ធ្លាក់​ទឹកចិត្ត ការ​ភ័យ​ខ្លាច ការ​ពិបាក​ក្នុង​ការ​ជឿជាក់​លើ​អ្នក​ដទៃ ឬ​បង្កើត​មិត្ត ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗ​នៃ​ការ​ញ៉ាំ ឬ​ទម្លាប់​នៃ​ការ​គេង មាន​បញ្ហា​អាកប្បកិរិយា និង​ការ​សិក្សា​ធ្លាក់​ចុះ​ជាដើម ។

-បង្រៀន​កូន​របស់​អ្នក​ឱ្យ​ចេះ​និយាយ​ថា “​ទេ​” ចំពោះ​ការ​ប៉ះ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មិន​ស្រួល ។ ឧទាហរណ៍ ប្រសិនបើ​កូន​របស់​អ្នក​មិន​ចង់​ឱប​សមាជិកគ្រួសារ ឬ​មិត្ត​ភ័ក្តិ​ទេ សូម​គោរព​ការ​សម្រេចចិត្ត​របស់​ពួក​គេ​ក្នុង​ការ​និយាយ​ថា “​ទេ​” ចំពោះ​ទំនាក់ទំនង​នេះ ៕ ប្រភព ៖ urmc

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​មានកម្ម​វិធី​អប់រំ និង​ថែទាំ​កុមារ​តូច ម​តេ្ត​យ្យ ភាសា​អង់គ្លេស​សម្រាប់​កុមារ ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ ភាសា​ចិន និង​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សេវាកម្ម​គាំទ្រ និង​កម្មវិធី​សិក្សា​បន្ថែម​សម្បូរ​បែប​សម្រប​តាម​បំ​ណិ​ន​សតវត្សរ៍​ទី ២១ ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕