ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បុគ្គលិក​សិក្សា​សាលារៀន​ វ៉េ​ស្ទ​ឡាញ​ន៍ និង​ណ​ត្ស​ឡាញ​ន៍​ ទទួល​ការ​បណ្តុះបណ្តាល ​«វិធីសាស្ត្រ​អប់រំ និង​បង្រៀន​កុមារ​តូច ​តាម​បែប​ការ​លេង​កម្សាន្តលំនាំ​វិធីសាស្ត្រ​ម៉ុ​ន​តេ​សូ​រី​»

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ នាយិកា និង​គ្រូ​បង្គោល​នៃ​កម្មវិធី​ម​ត្តេ​យ្យ​គ្រប់​សាខា​នៃ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ ណ​ត្ស​ឡាញ​ន៍ ​បាន​ទទួល​ការ​បណ្តុះបណ្តាល​ស្តី​ពី «​វិធីសាស្ត្រ​អប់រំ និង​បង្រៀន​កុមារ​តូច​…

រាជធានីភ្នំពេញ ៖ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ នាយិកា និង​គ្រូ​បង្គោល​នៃ​កម្មវិធី​ម​ត្តេ​យ្យ​គ្រប់​សាខា​នៃ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ ណ​ត្ស​ឡាញ​ន៍ ​បាន​ទទួល​ការ​បណ្តុះបណ្តាល​ស្តី​ពី «​វិធីសាស្ត្រ​អប់រំ និង​បង្រៀន​កុមារ​តូច​ តាម​បែប​ការ​លេង​កម្សាន្ត​លំនាំ​ វិធីសាស្ត្រ​ម៉ុ​ន​តេ​សូ​រី​» ដើម្បី​ពង្រឹងសមត្ថភាព ​ទៅ​លើ​វិធីសាស្ត្រ​អប់រំ​ថ្មី​ៗ និង​ទំនើប​បន្ថែម​ទៀត ​។

អ្នកស្រី អ៊ុ​ក សូ​នី​តា នាយិកា​សិក្សាធិការ​កម្មវិធី​ភាសាបរទេស និង​ជា​គ្រូ​បង្គោល​បណ្តុះបណ្តាល​ម៉ុ​ន​តេ​សូ​រី និង​កុមារ​តូច នៃ​បណ្តា​ញា​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​បាន​បញ្ជាក់​ថា កម្មវិធី​បណ្តុះបណ្តាល​នេះ​ផ្តោត​សំខាន់​ទៅ​លើ​៖ កម្មវិធី​ម៉ុ​ន​តេ​សូ​រី និង​ជ្រុង​អភិវឌ្ឍ​ទាំង​៥ ការ​ស្គាល់​សម្ភារ និង​វិធីរ​ប្រើប្រាស់​សម្ភារ​តាម​ជ្រុង​និ​មួយ​ៗ វិធីសាស្ត្រ​បង្រៀន និង​ដឹកនាំ​កុមារ​អំពី​បំ​ណិ​ន​ជីវិត​មូលដ្ឋាន និង​អំពី​ការ​ប្រើប្រាស់​បញ្ញាញាណ​ទាំង​ ៥ ​តាម​បែប​ការ​លេង​ដោយ​សេរី និង​លេង​ដោយ​មានការ​ណែនាំ​ដោយ​ផ្តោត​ជា​គោល​ទៅ​តាម​វិធីសាស្ត្រ​បែប​ម៉ុ​ន​តេ​សូ​រី​ដែល​ជួយ​ឱ្យ​កុមារ​រីក​ចម្រើន​ផ្នែក​សិក្សាធិការ សុខភាព​រាង​កាយ ទំនាក់ទំនង​សង្គម និង​អារម្មណ៍ វិន័យ អត្ត​ចរិត និង​បំ​ណិ​ន​ជីវិត​កុមារ​ដែល​ជួយ​ជំរុញ​កុមារ​ឱ្យ​មាន​សេចក្តី​ស្រឡាញ់ ក៏​ដូច​ជា​ជំរុញ​កុមារ​បន្ត​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត ។

គួរ​បញ្ញា​ក់ថា ម៉ុ​ន​តេ​សូ​រី (Montessori) ជា​វិធីសាស្ត្រ​អប់រំ​មួយ​ដែល​ជួយ​ឱ្យ​កុមារ​រីក​ចម្រើន​ផ្នែក​សិក្សា​អារម្មណ៍ និង​សង្គម​ទៅ​តាម​ល្បឿន​ផ្ទាល់ខ្លួន​របស់​ពួក​គេ ជំរុញ​ឱ្យ​កុមារ​មាន​សេចក្តី​ស្រឡាញ់ និង​បន្ត​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត ។ វិធីសាស្ត្រ​អប់រំ​ម៉ុ​ន​តេ​សូ​រី បាន​បង្កើត​ឡើង​ដោយ​អ្នកស្រី Maria Montessori ជា​វេជ្ជបណ្ឌិត និង​អ្នក​អប់រំ​ជនជាតិ​អ៊ី​តា​លី​មួយ​រូប ។ បច្ចុប្បន្ន​វិធីសាស្ត្រ​អប់រំ​បែប​ម៉ុ​ន​តេ​សូ​រី កំពុង​មាន​ប្រជាប្រិយភាព និង​ទទួល​បានការ​គាំទ្រ​ពី​ស្ថាប័ន​អប់រំ និង​អាណាព្យាបាល​ជា​ច្រើន​នៅ​កម្រិត​អន្តរជាតិ ​។

សូម​ជម្រាប​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍​គ្រប់​សាខា ផ្តល់​សេវាកម្ម​អប់រំ និង​ថែទាំ​កុមារ​តូច ដែល​ចាប់​ទទួល​កុមារ​អាយុ​ពី​១​ឆ្នាំ​កន្លះ​ឡើង​។ បន្ទប់​ថែទាំ​បំពាក់​ឧបករណ៍​លេង​កម្សាន្ត​ប្រកបដោយ​សុវត្ថិភាព និង​ជំនួយការ​អភិវឌ្ឍ​ផ្នែក​រាង​កាយ បញ្ញា និង​ស្មារតី​។ ចំណែក គ្រូបង្រៀន និង​អ្នក​មើលថែ​ទាំ​កុមារ​តូច​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ចំណេះដឹង​ផ្នែក​អប់រំ​កុមារ​តូច និង​ទទួល​បានការ​បណ្តុះបណ្តាល​គរុ​កោ​ល្យ​ត្រឹមត្រូវ​ ៕ អត្ថបទសហការ