ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​នៅ​ប្រទេស​ថៃ ដែល​អ្នកទេសចរ​មិន​អាច​បំភ្លេច​បាន !

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ សម្រាប់​ឱកាស​ពិសេស​ និង​ថ្ងៃ​ឈប់​សម្រាប់​ខាង​មុខ តើ​លោក​អ្នកមានគម្រោងការ​ចង់ទៅ​ដើរ​លេង​នៅ​ទីណា ? ឬ​អ្នកមាន​កន្លែង​ក្នុង​ចិត្ត​ហើយ​ ឬ​នៅ ? ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ដំណើរ​កម្សាន្ត​នានា​ទៅ​កាន់​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ…

រាជធានីភ្នំពេញ ៖ សម្រាប់​ឱកាស​ពិសេស​ និង​ថ្ងៃ​ឈប់​សម្រាប់​ខាង​មុខ តើ​លោក​អ្នកមានគម្រោងការ​ចង់ទៅ​ដើរ​លេង​នៅ​ទីណា ? ឬ​អ្នកមាន​កន្លែង​ក្នុង​ចិត្ត​ហើយ​ ឬ​នៅ ? ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ដំណើរ​កម្សាន្ត​នានា​ទៅ​កាន់​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ និង​ស្រស់​ស្អាត​បំផុត ជា​ពិសេស​ទេសចរណ៍​នៅ​តាម​តំបន់ឆ្នេរ ។ យើង​សូម​ណែនាំ​ជូន​បងប្អូន​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​ទៅ​កាន់​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​នៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​ថៃ ដែល​មាន​ដូច​ជា ៖ ខេត្ត​ភូ​កេ​ត ខេត្ត​ក្រៈ​ប៊ី និង​ខេត្ត​ផាំង​ង៉ា ។ សម្រាប់​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​នៅ​តំបន់​ទេសចរណ៍​នៃ​ខេត្ត​ទាំង​ ៣​ នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​នេះ ធានា​បាន​ថា​នឹង​ផ្តល់​ឱ្យ​លោក​អ្នក និង​មនុស្ស​ជាទី​ស្រលាញ់​មាន​ពេលវេលា​ដ៏​ល្អជា​មួយ​គ្នា អាច​សម្រាក​លម្ហែកាយ​យ៉ាង​ពេញចិត្ត​តែ​ម្តង​ជាមួយ​បទ​ពិសោធន៍​ទេសចរណ៍​ចម្រុះ ស័ក្កិ​សម​គ្រប់​វ័យ និង​ទទួល​បាន​សេវាកម្ម​ដែល​មាន​តម្លៃ​សមរម្យ គុណភាព​តាម​ស្តង់ដារ​អន្តរជាតិ ។

១. សូម​មក​ចាប់អារម្មណ៍​តំបន់​ទេសចរណ៍​ខេត្ត​ភូ​កេ​ត ៖ យើង​ដឹង​ហើយ​ថា ភូ​កេ​ត មាន​សមុទ្រ​ដ៏​ស្រស់​ស្អាត ខ្សាច់​ស​ម៉ត់ ជា​ច្រើន​កន្លែង​ដែល​មាន​ដូច​ជា ឆ្នេរ​សុរិន្ទ ឆ្នេរ​ហ្វ្រី​ដម ឆ្នេរ​កា​តាណ​យ ឆ្នេរ​រ៉ា​វៃ ឆ្នេ​រយ៉ា​នុយ និង​ឆ្នេរ​កា​រ៉ុ​ន ដែល​អ្នកទេសចរ​អាច​អង្គុយ​សម្រាកលម្ហែ​តាម​ឆ្នេរ​ទាំងនេះ ។ ក្រៅពី​នេះ​អ្នក​អាច​ជិះទូក​កម្សាន្ត និង​មុជទឹក​នៅ​តាម​កោះ​ដែល​នៅ​ជិត​ៗ ដូច​ជា កោះ​ហេ អាច​ជិះទូក​កា​យ៉ាក លេង​ទឹក លេង​ក្តារ​រអិល មុជទឹក​មើល​ផ្កាថ្ម ឬ​មើល​ត្រី​រាប់​ពាន់​ប្រភេទ ជិះ​ជេ​ត​ស្គី និង​ជិះ​បា​នានា​បូត ។ ឆ្នេរ​ម៉ៃ​ខៅ (Mai Khao) ក៏​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ថតរូប​យន្តហោះ​ចុះ​ចត​យ៉ាង​ស្រស់​ស្អាត ជាមួយ​ទិដ្ឋភាព​យ៉ាង​ច្បាស់​នៅ​ពេល​យន្តហោះ ហោះ​នៅ​លើ​ផ្ទៃសមុទ្រ​ខៀវ​ស្រ​ង៉ា​ត់​បាន​យ៉ាង​ស្រស់​ស្អាត​បំផុត ជា​ពិសេស​គឺ​នៅ​ពេល​ព្រឹក​រហូត​ដល់​ថ្ងៃត្រង់​ ។

សម្រាប់​អ្នកទេសចរ​ដែល​ចូល​ចិត្តការ​ផ្សងព្រេង មាន​កន្លែង​សកម្មភាព​ផ្សងព្រេង និងកន្លែង​លេង​ដែល​មិន​គួរ​ខកខាន​នោះ​គឺ Zipline ជាមួយនឹង​ការ​មុជ​ទឹង​អម​ដោយ​ភាព​ស្រស់​ស្អាត​ពី​ធម្មជាតិ​ស្រស់​បំ​ព្រង់ ។ អ្នក​អាច​ជ្រើសរើស​មក​សម្រាក ឬ​ក៏​អាច​ទៅ​កម្សាន្ត​នៅ​អំឡុង​ពេល​រាត្រី​នៅ​ឆ្នេរ​បា​តង់ ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​ដួច​ជា​សណ្ឋាគារ ភោ​ជនី​ដ្ឋា​ន Pup, បា​, ផ្សារ​ទំនើប និង​កន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត ។ ទីតាំង​ដែល​អាច​មើលឃើញ​ទិដ្ឋភាព​ថ្ងៃ​លិច​ដ៏​អស្ចារ្យ​បាន​មាននៅ​ដូច​ជា ឡែ​ម​ព្រ​ណ្ម​ម​ទេព និង​ឡែ​ម​ក្រះ​ថិ​ង ។

ទីក្រុង​ចាស់​ភូ​កេ​ត គឺជា​ចំណុច​មួយ​ក្នុង​ចំណោម​កន្លែង​ដែល​មាន​ប្រជាប្រិយ​បំផុត​មួយ​នៅ​ភូ​កេ​ត ។ ជុំវិញ​ទីក្រុង​ចាស់​នេះ អ្នក​នឹង​ឃើញ​អគារ​ស្ថាបត្យកម្ម ចិន​-​ព័រ​ទុ​យ​ហ្គា​ល់ ដែល​មានការ​រចនា​យ៉ាង​ស្រស់​ស្អាត និង​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ថតរូប​ទុកជា​អនុស្សាវរីយ៍​ ។ បន្ថែម​ពី​នេះ​នៅ​ជុំវិញ​ទីក្រុង​ចាស់​នេះ អ្នក​ក៏​នឹង​ឃើញ​មាន​ហាង​លក់ដូរ ភោជនីយដ្ឋាន​ល្បី​ៗ និង​ហាង​កាហ្វេ​ជា​ច្រើន​ប្រភេទ​សម្រាប់​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់ទី​នោះ​ផង​ដែរ​ ។

សម្រាប់​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​អំពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ គួរតែ​ទៅ​ទស្សនា​វត្ត​ឆ​ឡុ​ង (Chalong Temple) ដែល​ជា​វត្ត​បុរាណ​មាន​អាយុកាល​តាំងពី​យូរយា​មក​ហើយ​ ។ ទីនោះ​ក៏​មាន ផ្ទះ​ឈិ​ន​ប្រ​ឆា ដែល​អ្នក​អាច​រីករាយ​ទស្សនា​និង​ស្វែង​យល់​ជាមួយ​ស្ថាបត្យកម្ម​បុរាណ​ៗ​បែប ចិន​-​ព័រ​ទុ​យ​ហ្គា​ល់ និង​សារមន្ទីរ ភូ​កេ​ត​ថៃ​ហួរ គឺជា​កន្លែង​ប្រមូលផ្តុំ​ប្រវត្តិសាស្ត្រ​នៃ​ទីក្រុង​ភូ​កេ​ត​ ។ បន្ថែម​លើស​ពី​នេះ ភូ​កេ​ត ក៏​នៅ​មាន​លក់​ផលិតផល​ផ្សេង​ៗ ពិសេស​សម្រាប់​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​លើ​ផលិតផល Health & Wellness Tourism ជាមួយ​ការ​ផ្តល់​សេវាកម្ម​ជា​ច្រើន​ទៀត​យ៉ាង​សម្បូរ​បែប​ ។

ជា​ពិសេស ភូ​កេ​ត គឺជា​កន្លែង​ទេសចរណ៍​ដ៏​ល្បីល្បាញ ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ទី ២០ ថា​ជា វិ​ថី​ដែល​ស្រស់​ស្អាត់​បំផុត​លើ​ពិភពលោក ពី Seasia.stats ក្នុង​ឆ្នាំ ២០២៣ កន្លង​ទៅ​ថ្មី​ៗ​នេះ ។ ម្យ៉ាងវិញទៀត ភូ​កេ​ត ក៏​ជាទី​ក្រុង​ដំបូង​គេ​នៅ​អាស៊ី​អាគ្នេយ៍ ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​យូ​ណេ​ស្កូ ថា​ជាទី​ក្រុង​ដែល​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​បំផុត​ទៅ​លើ​សិល្បៈ​ធ្វើ​ម្ហូប ក្នុង​ឆ្នាំ ២០១៥ ដែល​មាន​ហាង​លក់​ម្ហូបអាហារ​ឆ្ងាញ់​ៗ​ជា​ច្រើន​រង់ចាំ​ទទួលភ្ញៀវ​ទេសចរ​មក​ទទួលទាន​នៅ​ក្នុង​ដំណើរ​កម្សាន្ត​របស់​ពួក​គេ ។

២. ក្រឡេក​មក​មើល​ខេត្ត​ក្រៈ​ប៊ី ៖ ក្រៈ​ប៊ី​មាន​សមុទ្រ​ស្អាត​ៗ​ជា​ច្រើន​កន្លែង សម្រាប់​ទេសចរណ៍​ដូច​ជា អាង​ណា​ង​, ឆ្នេរ​ណា​រ៉ាត់​ថា​រ៉ា (Nopparat Thara Beach), បណ្តុំ​កោះ​ភី​ភី គឺជា​ឋានសួគ៌​សម្រាប់​អ្នក​មុជទឹក​ដែល​មានឈ្មោះ​បោះ​សំឡេង​ពេញ​ពិភពលោក ហា​យ​ឡាយ គឺជា​កន្លែង​មើល​ទេសភាព​នៅ​កោះ​ភី​ភី ដែល​អាច​មើល​ទេសភាព​បាន ៣៦០ ដឺ​ក្រេ​, ឆ្នេរ​រ៉ៃ​ឡេ​ន សម្រាប់​សកម្មភាព​ដែល​លេចធ្លោរ​នៅ​ឆ្នេរ​រ៉ៃ​ឡេ​ន គឺ​ការ​ឡើង​ភ្នំ មើល​ថ្ងៃ​លិច ដ៏​ស្រស់​ស្អាត​បំផុត​មួយ​របស់​ក្រៈ​ប៊ី ។

វត្ត​ថាំ​សឺរ មាន​លក្ខណៈ​ជា​ឧទ្យាន​ព្រៃ ស្ថិត​នៅ​លើ​ភ្នំ​ដែល​អ្នក​ត្រូវ​ដើរ​ឡើង​កាំជណ្តើរ ចំនួន ១២៦០ កាំ ​។ អ្នក​ក៏​អាច​ទស្សនា​សមុទ្រ​ពពក ពេល​ថ្ងៃ​រះ​នៅ​ពេល​ព្រឹក និង​ទីក្រុង​ក្រៈ​ប៊ី​ទាំងមូល​ក្នុង​ទិដ្ឋភាព​ប៉ាណូ​រ៉ា​មា​ផង​ដែរ​ ។ ក្រៈ​ប៊ី​ក៏​ល្បីល្បាញ​ផង​ដែរ​ថា មានព្រៃ​ជាប់​សមុទ្រ​ដែល​មាន​ធម្មជាតិ​សម្បូរ​បែប​ដែល​អ្នកទេសចរ​អាច​ស្រូប​យក​ខ្យល់​បរិសុទ្ធ​បាន​យ៉ាង​ស្រស់ស្រាយ និង​ដោយ​ជិត​ស្និទ្ធ​ទៅ​នឹង​ធម្មជាតិ​សម្បូរ​បែប ។

ទឹកធ្លាក់​រ៉​ន់​ក្លង់​តម (Khlong Thom Hot Spring Waterfall) គឺជា​ទឹកធ្លាក់​ដែល​កើតឡើង​ដោយសារ​ប្រភព​ទឹក​ក្តៅ​ពីក្រោម​ដី​មាន សីតុណ្ហភាព​ប្រមាណ ៤២ អង្សា​សេ ហើយ​មាន​សារធាតុ​រ៉ែ​ជា​ច្រើន​ប្រភេទ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព ។ ចាត់​ទុក​ថា ជា​ទឹក​ក្តៅ​ស្ប៉ា​ធម្មជាតិ​មួយ​ក្នុង​ចំណោម​ពីរ​លើ​ពិភព លោក​នេះ មួយ​គឺ​នៅ​ប្រទេស​ថៃ និង​មួយ​ផ្សេង​ទៀត​គឺ​នៅ​សាធារណរដ្ឋ​ឆេ​ក ។

៣. ទីតាំង​ដែល​អ្នកទេសចរ​មិន​អាច​បំភ្លេច​បាន គឺ​ខេត្ត​ផាំង​ង៉ា ៖ ផាំង​ង៉ា មាន​សមុទ្រ​ស្អាត​ដែល​អ្នក​មិន​អាច​ខកខាន​បាន​នោះ​គឺ កោះ​ភា​, ឧទ្យាន​ជាតិ​បណ្តុំ​កោះ​មូ​ត្យ​ស៊ី​មេ​ឡាន់​ន៍​, ឆ្នេរ សុរិន្ទ វា​ជា​ឋានសួគ៌​សម្រាប់​អ្នក​មុជទឹក​, កោះ​យ៉ាវ​, កោះ​ខៃ ជា​កន្លែង​សម្រាប់​មើល​ទេសភាព​ធម្មជាតិ​ ។ នៅ Samet Nangshe Viewpoint នៅ​ផាំង​ង៉ា អ្នក​អាច​ទស្សនា​ទេសភាព​ថ្ងៃ​រះ និង ថ្ងៃ​លិច​នា​ពេល​ល្ងាច​បាន​យ៉ាង​ជក់ចិត្ត​ដិតអារម្មណ៍​ដែល​កម្រ​បានឃើញ​និង​មិន​ងាយ​អាច​បំភ្លេច​បាន​ ។ ទី​នេះ​ក៏​មាន​ទាំង​ហាង​អាហារ ទាំង​កន្លែង​ស្នាក់​នៅ និង​ហាង​កាហ្វេ​សម្រាប់​ផ្តល់​សេវាកម្ម​ដល់​ទេសចរ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់ទី​នោះ​គ្រប់ពេលវេលា​ ។

ទីក្រុង​ចាស់​តាក់​កួរ​ប៉ា (Takuapa old Town) អ្នក​អាច​ដើរ​លេង​និង​ស្វែង​យល់​ពី អគារ ផ្ទះ និង​សំណង់​ស្ថាបត្យកម្ម​ព័រ​ទុ​កាល់​បុរាណ​នានា​ដែល​មាននៅ​ទីនោះ​ ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​អ្នក​ធុញ​នឹង​ការ​ទៅ​លេង​ឆ្នេរសមុទ្រ អ្នក​អាច​មក​ផ្លាស់​ប្ដូរ​បរិយាកាស​ដោយ​ការ​ជិះទូក​ដោល​ដោយ​ឬ​ស្សី​នៅ Komol’s Corner ទស្សនា​ធម្មជាតិ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តាម​បណ្តោយ​ទន្លេ​ថា​មរកត ឬ​ទន្លេ​នាង​យ៉​ន ដែល​មាន​ទឹកថ្លា​ឆ្វង់​ពណ៌​បៃតង​ដូច​មរកត ​។

ជាមួយ​គ្នា​នេះ​ដែរ សម្រាប់​ភ្ញៀវ​ទេសចរ​កម្ពុជា ដែល​រស់នៅ​ក្នុង​ខេត្តសៀមរាប បាត់ដំបង និង​រាជធានី​ភ្នំពេញ ដែល​មាន​បំណង​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ទីកន្លែង​ទេសចរណ៍​ដ៏​សម្បូរ​បែប ក្នុង​ខេត្ត​ភូ​កេ​ត ខេត្ត​ក្រៈ​ប៊ី និង​ខេត្ត​ផាង​ង៉ា កាន់តែ​មាន​ភាព​ងាយស្រួល​ថែម​ទៀត មួយ​កម្រិត​ទៀត ជាមួយនឹង​ការ​ធ្វើ​ដំណើរ​ដោយ​ជើងហោះហើរ​ត្រង់​ពី សៀមរាប ទៅ​ភូ​កេ​ត ចំនួន​បី​លើក​ក្នុង ​១​ ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី ២៩ ខែតុលា ឆ្នាំ ២០២៤ ខាង​មុខ​នេះ​របស់ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia​ ។ ពី​ភូ​កេ​ត អ្នកទេសចរ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ក្រៈ​ប៊ី ដែល​ចំណាយពេល​ប្រហែល 2 ម៉ោង និង​ប្រមាណ​ជា 3 ម៉ោង​ប៉ុណ្ណោះ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ផាំង​ង៉ា តាម​រយៈ​ការ​ធ្វើ​ដំណើរ​ដោយ​រថយន្តឈ្នួល​ ។

ខេត្ត​នីមួយ​ៗ​សុទ្ធតែ​មាន​មាន​ភាព​ទាក់ទាញ និង​អត្តសញ្ញាណ​ខុស​ប្លែក​ដាច់​ពី​គ្នា​ ។ សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍ និង​ចង់​ស្វែង​យល់​បន្ថែម​អំពី​ការ​ទេសចរ​នៅ​ប្រទេស​ថៃ​ជា​ទូទៅ និង​ទេសចរ​នៅ​ក្នុង​ខេត្ត​ទាំង ៣ ដែល​បាន​រៀបរាប់​ជា​ពិសេស​ខាងលើ​នេះ អ្នក​អាច​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​បន្ថែម​តាម​រយៈ​តំណ​ភ្ជាប់​ខាងក្រោម​នេះ​ ។ សម្រាក​ដើម្បី​បំពេញ​ថាមពល​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​ធម្មជាតិ​យ៉ាង​សម្បូរ​បែប ​! https://www.tourismthailand.org/home
Fanpage: Amazing Thailand in Cambodia (https://www.facebook.com/Amazingthailandincambodia) ៕ អត្ថបទសហការ