ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​កំពូល ជីប ម៉ុង ក្រសួងទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ត្រៀមខ្លួន​រួច​ជា​ស្រេចសម្រាប់​ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នៅ​កម្ពុជា

1 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ ព្រឹត្តិការណ៍ GUMBALL 3000 x Chip Mong នៅ​កម្ពុជា នឹង​មានការ​ចូលរួម​ពី​បណ្ដាជន​មាន​ឥទ្ធិពល…

រាជធានីភ្នំពេញ ​៖ ព្រឹត្តិការណ៍ GUMBALL 3000 x Chip Mong នៅ​កម្ពុជា នឹង​មានការ​ចូលរួម​ពី​បណ្ដាជន​មាន​ឥទ្ធិពល កំពូល​តារា កីឡាករ និង​អ្នកជំនួញ មក​ពី​បណ្ដា​ប្រទេស​ជាង ៤០ ​ជាតិ​សាសន៍​ផ្សេង​គ្នា ធ្វើ​ដំណើរ​ដោយ​រថយន្ត​ទំនើប​ៗ​ដូច​ជា Supercars, Luxury Cars និង Sport cars ប្រមាណ ១៣០-១៥០ មក​កាន់​ប្រទេស​កម្ពុជា ដែល​ជា​កត្ដា​ជំរុញ​លើក​ស្ទួយ​កិត្យានុភាព​នៃ​វិស័យ​ទេសចរណ៍​ជាតិ​ ។

កាលពី​ពេល​ថ្មី​ៗ​នេះ ក្រសួងទេសចរណ៍ ក្រុមហ៊ុន ជីប ម៉ុង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា បាន​រៀបចំ​ពិធី​ក្រុង​ពាលី​ដើម្បី​សុំ​សេចក្ដីសុខ​ក្នុង​កំឡុង​ពេល​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នៅ​កម្ពុជា នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ​។ ពិធី​ក្រុង​ពាលី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពីរ​ទីតាំង​ធំ​ៗ​ផ្សេង​គ្នា ទី​ ១ ​គឺ​នៅ​ទីតាំង​សួនច្បារ​វត្ត​បទុម​វ​តី ដែល​ជាទី​តាំង​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នៅ​ភ្នំពេញ និង​ទីតាំង​ទី​ ២​ នៅ ទី​លានជល់ដំរី ខេត្តសៀមរាប ដែល​ជាទី​តាំងទី ​២ ​សម្រាប់​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ ។

សូម​បញ្ជាក់​បន្ថែម​ថា ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នេះ មិនមែន​ជា​ព្រឹត្តិការណ៍​ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​បង្អួត​រថយន្ត​ទំនើប​ៗ​ពី​សំណាក់​អភិជន​នៅ​កម្ពុជា​ទេ ផ្ទុយ​ទៅ​វិញ​វា​ជា​ព្រឹត្តិការណ៍​ដែល​រៀបចំ​ឡើង​ក្នុង​គោលបំណង​សំខាន់​ចំនួន ៤ ដែល​ជួយ​ឲ្យ​ប្រទេស​យើង​ចំណេញ​ច្រើន​ណាស់ រួម​មាន ​៖
១). ការ​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ទៅ​កាន់​ពិភពលោក
២). ការ​ចូលរួម​ចំណែក​ក្នុង​សប្បុរសធម៌​ដ៏​ធំ​ទៅ​មន្ទីរ ពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប
៣). ការ​បើកឱកាស​រវាង​វិ និ​យោគ​គិ​ន​ឯកជន​បរទេស​និង​នៅ​ក្នុងស្រុក​បាន​ជួប​គ្នា
៤). ការ​បង្កើត​កំណត់​ត្រា ពិភពលោក​ហ្គី​ណេ​ស «ការ​ចូលរួម​ចត​រថយន្ត​ច្រើន​ជាងគេ​នៅ​មុខ​ប្រាសាទអង្គរវត្ត​» ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​។

មួយវិញទៀត ព្រឹត្តិការណ៍ Gumball 3000 x Chip Mong ដ៏​អស្ចារ្យ​មួយ​នេះ នឹង​អនុញ្ញាត​ឱ្យ​សាធារណជន​ចូលរួម​ទស្សនា​កម្សាន្ត​ដោយ​សេរី ហើយ​ចំពោះ​បងប្អូន​ដែល​មាន​រថយន្ត​ចង់​ចូលរួម​ដាក់​តាំង​បង្ហាញ ក៏​អាច​ចូលរួម​តាម​រយៈ​ការ​ជាវ​កញ្ចប់​បរិច្ចាគ​ទៅ​តាម​ប្រភេទ​នៃ​កញ្ចប់​នីមួយ​ៗ​ផង​ដែរ​ ។ ចំពោះ​ថវិកា​ដែល​បាន​មក​ពី​ការ​បរិច្ចាគ​របស់​សប្បុរសជន​នានា នឹង​ប្រគល់​ជូន មន្ទីរពេទ្យ​កុមារ​អង្គរ ខណៈ​ដែល​ការ​បរិច្ចាគ​នេះ គេ​រំពឹង​ថា​នឹង​ទទួល​បាន​ថវិកា​យ៉ាងតិច ២០​ ម៉ឺន ដុល្លារ ៕ អត្ថបទសហការ