ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី​១២ និង​បន្ត​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រៀងរាល់ថ្ងៃ

6 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ​១០ ខែកញ្ញា ឆ្នាំ​ ២០២៤​ កន្លង​មកនេះ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍​គ្រប់​បាន​រៀបចំ​ពិធី​បើក​បវេសនកាល…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ​១០ ខែកញ្ញា ឆ្នាំ​ ២០២៤​ កន្លង​មកនេះ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍​គ្រប់​បាន​រៀបចំ​ពិធី​បើក​បវេសនកាល ​ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥ សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី​ ១២ និង​បន្ត​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រៀងរាល់ថ្ងៃ រួម​ជា​អត្ថប្រយោជន៍​ដទៃ​ទៀត ​។

ជា​ការ​អបអរ​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ សាលារៀន​នឹង​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់​ ២០% លើ​តម្លៃ​សិក្សា ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​រហូត​ដល់​៥​ឆ្នាំ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង 092 888 499 | 087 458 282 ឬ​តេ​ឡេ​ក្រាម @wegcustomerservice

សាលារៀន​ចាប់​ដំណើរការ​នៅ​ឆ្នាំ​ ២០០៨ និង​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​អនុវត្ត​តាម​កម្មវិធី​សិក្សា​គោល​របស់​ក្រសួង ​។ លើស​ពី​នេះ សាលា​បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​អម​ថ្មី​ៗ និង​ស្រប​នឹង​ជំនាញ​សតវត្សរ៍​ទី​ ២១​ ដូច​ជា​ ៖ កម្មវិធី​ទម្លាប់​ល្អ​ទាំង​៧​ សម្រាប់​បុគ្គល​ឆ្មើ​ម កម្មវិធី​បណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សេដ្ឋកិច្ច និង​សហគ្រិនភាព និង​កម្មវិធី​បំ​ណិ​ន​កុំព្យូទ័រ បច្ចេកវិទ្យា និង​ឌី​ជី​ថ​ល ដើម្បី​ជួយ​ឱ្យ​សិស្ស​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ​ពាក់ព័ន្ធ​នឹង​បំ​ណិ​ន​បច្ចេកវិទ្យា និង​ហិរញ្ញវត្ថុ ព្រមទាំង​មាន​ជំនាញ​មួយ​ពិតប្រាកដ​នៅ​ពេល​បញ្ចប់​ការ​សិក្សា ​។ លើស​ពី​នេះ កម្មវិធី​សិក្សា​អម​ក៏​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​បុគ្គល​លក្ខណៈ ការ​ប្រាស្រ័យ​ទាក់ទង បំ​ណិ​ន ជីវិត វប្បធម៌​ចម្រុះ ដើម្បី​ប្រាកដប្រជា​ថា​សិស្ស​អាច​សម្របសម្រួល​ខ្លួន​រស់នៅ​ប្រកប​អាជីវកម្ម និង​បំពេញការងារ​ក្នុង​មជ្ឈដ្ឋាន​ប្រទេស​កម្ពុជា និង​អន្តរជាតិ ​។

ទន្ទឹម​នឹង​នេះ សាលារៀន​បាន​បន្ថែម​បច្ចេកវិទ្យា​អប់រំ រៀន និង​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ដូច​ជា​៖ សង្ក​ប្បៈ ( Sangapac) សម្រាប់​សិស្ស​ថ្នាក់​ទី​១ ដល់ទី​៤, E-school សម្រាប់​សិស្ស​ថ្នាក់​ទី​ ៩ ដល់ទី​ ១២ និង​Desdopi សម្រាប់​សិស្ស​ថ្នាក់​ទី​៧ ដល់ទី​១២​ ។

សាលារៀន​ក៏​បាន​បន្ថែម​កីឡាបាល់ទាត់ ហែល​ទឹក តៃ​ក្វា​ន់​ដូ វាយ​កូន​ឃ្លី​លើ​តុ តន្ត្រី គំនូរ សិល្បៈ ដំណើរ​ទស្សនកិច្ច​សិក្សា​ក្នុង និង​ក្រៅប្រទេស ការ​សិក្សា​ពី​ការ​អភិវឌ្ឍ​សហគមន៍ និង​ការងារ​ស្ម​គ្រ​ចិត្ត កម្មវិធី​បំ​ណិ​ន​ជីវិត​(​មូលដ្ឋាន​កសិកម្ម និង​គេហកិច្ច​) ក្លឹ​ប​ប្រកួតប្រជែង​សមត្ថភាព​ជាតិ សេវា​តាមដាន​សុខភាព និង​ប្រឹក្សា​យោបល់​សុខភាព​ផ្លូវចិត្ត បណ្ណាល័យ បន្ទប់ពិសោធន៍ បន្ទប់​សិក្សា​កុំព្យូទ័រ និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ​។

សូម​ជម្រាប​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ គឺជា​បណ្តាញ​គ្រឹះស្ថាន​អប់រំ របស់​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​សាខា​ចំនួន​១៥ ក្នុង​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង ខេត្តកណ្តាល និង​កំពង់ស្ពឺ ព្រមទាំង​មាន​សិស្ស​សរុប ១៥ ០០០​នាក់ ។ ចំពោះ​ទីតាំង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​មាន​៖ សាខា​សន្ធរ​ម៉ុ​ក សាខា​ទួល​ទំពូង សាខា​ច្បារ​អំពៅ សាខា​ទួល​ស្វាយព្រៃ សាខា​ទួល​សង្កែ សាខា​ភ្នំពេញ​ថ្មី សាខា​ដូនពេញ សាខា​ចំការ​ដូង សាខា​ព្រែក​លៀប សាខា​បាត់ដំបង សាខា​តា​ខ្មៅ សាខា​ក្រុង​ច្បារមន សាខា​ឈូក​មាស និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ សាខា​ស្ទឹង​មាន​ជ័យ និង​សាខា​ចំការ​ដូង ៕ អត្ថបទសហការ