ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ច្បាប់សង្គម​ទាំង ៥ ដែល​អ្នក​គួរ​បង្រៀន​កូន !

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​កូន​អ្នក​ដើរ​ប៉ះ​នរណា​ម្នាក់ ចូរ​បង្រៀន​ពួក​គេ​ឱ្យ​និយាយ​ថា «​សុំ​ទោស​» ឬ «​ខ្ញុំ​សុំ​ទោស​» ។ ពេល​នរណា​ម្នាក់​កំពុងនិយាយ ចូរ​បង្រៀន​កូន​អ្នក​កុំឱ្យ​បង្អាក់…

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​កូន​អ្នក​ដើរ​ប៉ះ​នរណា​ម្នាក់ ចូរ​បង្រៀន​ពួក​គេ​ឱ្យ​និយាយ​ថា «​សុំ​ទោស​» ឬ «​ខ្ញុំ​សុំ​ទោស​» ។ ពេល​នរណា​ម្នាក់​កំពុងនិយាយ ចូរ​បង្រៀន​កូន​អ្នក​កុំឱ្យ​បង្អាក់ ឬ​និយាយ​កាត់​ឡើយ ។ «​ច្បាប់​ក្នុង​សង្គម​» ជួយ​ណែនាំ​ពី​របៀប​ដែល​ក្មេង​ៗ​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក្មេង​ៗ​ជា​ច្រើន​មាន​បញ្ហា​ក្នុង​ការ​ទទួលយក​ច្បាប់​ទាំងនេះ ។ ដូច្នេះ ចូរ​បង្រៀន​កូន​របស់​អ្នក និង​អនុវត្ត​ច្បាប់សង្គម​ទាំងនេះ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។

១. ពេល​ជួប​គ្នា គប្បី​សួរសុខទុក្ខ​គ្នា​ដោយ​សុភាព​រាបសារ ៖ និយាយ​ពាក្យ​ជំរាបសួរ សួស្តី ណែនាំ​ខ្លួន និង​ជម្រាបលា​ពេល​បែក​គ្នា​, យកចិត្តទុកដាក់ ផ្តល់​ឱ្យ និង​សរសើរ​គ្នា​, ចាប់ផ្តើម និង​បញ្ចប់​ការ​សន្ទនា​ដោយ​យកចិត្តទុកដាក់ ។ ជំនាញ​មួយ​នេះ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត និង​ថែរក្សា​មិត្តភាព ។

២. ផ្លាស់​ប្តូរ​វេន​គ្នា​និយាយ ៖ ស្តាប់​ដោយ​យកចិត្តទុកដាក់ ពេល​អ្នក​ដទៃ​និយាយ ហើយ​សំឡឹង​មើល​ភ្នែក​គ្នា​ដោយ​មិន​គេចវេស​, កុំ​រំខាន​អ្នក​ដទៃ ជា​ពិសេស​ពួក​គេ​កំពុងនិយាយ​, ឆ្លើយ​តប​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា ។

៣. យកចិត្តទុកដាក់ ចំពោះ​អ្នក​ដទៃ ៖ បញ្ឈប់​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ ដូច្នេះ​ពួក​គេ​អាច​ស្តាប់​អ្នក​ដទៃ​បាន​យ៉ាង​ល្អ​, រៀន​អាន​អារម្មណ៍​របស់​មនុស្ស​តាម​រយៈ​ភាសា​កាយវិការ និង​ទឹកមុខ​របស់​ពួក​គេ និង​ផ្លាស់​ប្តូរ​ឥរិយា​បទ​របស់​ពួក​គេ​ឱ្យ​ត្រូវ​ទៅ​នឹង​អ្វី​ដែល​អ្នក​ដទៃ​កំពុង​ធ្វើ ដូច​ជា​ស្ងប់ស្ងាត់ ពេល​អ្នក​ដទៃ​មិន​ចង់​និយាយ​ច្រើន ។

៤. គិត​អំពី​អ្នក​ដទៃ មុន​នឹង​ធ្វើ​សកម្មភាព ៖ កុំ​ប៉ះពាល់​អ្នក​ដទៃ​ដោយ​មិន​បាន​សុំ​, ត្រូវ​ចេះ​តម្រង់​ជួរ​ពេល​មាន​មនុស្ស​ច្រើន កុំ​ចូល​កាត់​ជួរ​គេ​ឱ្យ​សោះ​, ត្រូវ​ចេះ​រង់ចាំ​វេន​ខ្លួន កុំ​ប្រញាប់​ចង់បាន​មុន បើ​ពួក​គេ​មក​ក្រោយ និង​ឈរ​នៅ​ចម្ងាយ​ដ៏​ងាយស្រួល ពេល​និយាយ ដើម្បី​កុំឱ្យ​អ្នក​ដទៃ​ប្រឹង​ស្រែក​ឱ្យ​ពួក​គេ​លឺ ។

៥. សហការ​ជាមួយ​អ្នក​ដទៃ ៖ ធ្វើ​តាម​ការ​ណែនាំ នៅ​ពេលធ្វើការ​ជាមួយ​គ្នា​ជា​ក្រុម ដើម្បី​គោលដៅ​រួម​, សុំ​ជំនួយ​នៅ​ពេល​ដែល​ពួក​គេ​ត្រូវការ​, រៀន​និយាយ​សុំ​ទោស នៅ​ពេល​ចាំបាច់​, មាន​ភាព​បត់បែន និង​បើកចំហ​ចំពោះ​គំនិត​ថ្មី​ៗ ៕ ប្រភព ៖ understood

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕