ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកវិភាគ​នៅ​កម្ពុជា​ មិន​គាំទ្រ​ការ​ធ្វើ​បាតុកម្ម​នៅ​កូរ៉េ ​ដែល​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ ក្រោម​លេស​ CLV

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ​អ្នក​ស្រាវជ្រាវ និង​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា បា​នប​ដិ​សេធមិន​គាំទ្រ​ចំពោះ​សកម្មភាព​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ បម្រើ​នយោបាយ​បរទេស​បំផុសបំផុល​ធ្វើ​បាតុកម្ម​នៅ​កូរ៉េ​ខាងត្បូង និង​បណ្តា​ប្រទេស​ផ្សេង​ៗ ក្នុង​ចេតនា​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​លេស​កិច្ច​សហប្រតិបត្តិការ CLV…

រាជធានីភ្នំពេញ ៖ ​អ្នក​ស្រាវជ្រាវ និង​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា បា​នប​ដិ​សេធមិន​គាំទ្រ​ចំពោះ​សកម្មភាព​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ បម្រើ​នយោបាយ​បរទេស​បំផុសបំផុល​ធ្វើ​បាតុកម្ម​នៅ​កូរ៉េ​ខាងត្បូង និង​បណ្តា​ប្រទេស​ផ្សេង​ៗ ក្នុង​ចេតនា​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​លេស​កិច្ច​សហប្រតិបត្តិការ CLV នាំ​ឱ្យ​បាត់បង​ទឹកដី ​។

លោក​បណ្ឌិត យង់ ពៅ អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​ពី​ក្រៅប្រទេស​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ជា​ការ​នាំ​ឱ្យ​ប្រទេស​ជាតិ​ច្របូកច្របល់​វិល​ចូល​សង្គ្រាមស៊ីវិល​ឡើង​វិញ បើសិនជា​បដិវត្ត​នោះ​បាន​សម្រេច ​។ មួយវិញទៀត សកម្មភាព​ផ្តួលរំលំ​តាម​បែប​បដិវត្ត​ពណ៌​នេះ មាន​ន័យ​ថា ក្រុមប្រឆាំង​មាន​ចារិក​នយោបាយ​មិន​គាំទ្រ​ការ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​ ។ លោក​ថា​ ៖ «​នេះ​ជា​អ្វី​ដែល​នាំ​ឱ្យ​ប្រទេស​ច្របូកច្របល់ កើត​មាន​កលិយុគ​ឡើង​វិញ កើត​សង្គ្រាមស៊ីវិល​ឡើង​វិញ ដូចដែល​ខ្ញុំ​លើក​ឡើង​ខាង​ដើម ប៉ុន្តែ​ទោះ​យ៉ាងណា​រាជរដ្ឋាភិបាល​ត្រូវ​តែ​មាន​កាតព្វកិច្ច​ការពារ​នូវ​សមិទ្ធផល​ទាំងឡាយ ការពារ​នូវ​លទ្ធិប្រជាធិបតេយ្យ របស់​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​ច្បាប់រដ្ឋធម្មនុញ្ញ មិន​អាច​ឱ្យ​ការ​ធ្វើ​បាតុកម្ម​ហ្នឹង​បាន​ជោគជ័យ​ទេ​» ​។

ទន្ទឹម​នេះ​លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា លើក​ឡើង​ថា សកម្មភាព​របស់​ក្រុម​ឧទ្ទាម​ជ្រុលនិយម ដែល​បំភ្លៃ​ការ​ពិត​ដើម្បី​អូស​ទាញ​ពលករ​ធ្វើ​បាតុកម្ម​ក្រៅប្រទេស​នោះ មាន​បំណង​ធំ​ៗ ២ គឺ​ទី​ ១ ដើម្បី​ប្រមូល​លុយ​សម្រាប់​ជា​ប្រយោជន៍​របស់​ក្រុម​ខ្លួន ចំណែក​ទី​២​គឺ​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើត​ចេញពី​ឆន្ទៈ​របស់​ពលរដ្ឋ​ដោយ​ការ​បោះ​ឆ្នោត ​។ លោក​ថា ​៖ «​ចំណុច​ ២​ ហ្នឹង​គឺ​គ្រាប់​គ្រាន់ ដែល​អាច​និយាយ​ថា​ ពួក​នេះ​ក្បត់​ទាំង​ប្រយោជន៍​ប្រជាជន ក្បត់​ទាំង​ប្រយោជន៍​ជាតិ ដែល​ដើរ​បញ្ច្រាស​ចរន្ត​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម​ ។​ ប្រសិនបើ​គេ​និយាយ​ពី​ការ​ផ្លាស់​ប្តូរ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គេ​អត់​អាច​ប្រើ​កម្លាំង​បះបោរ ឬ​ការ​បង្កចលាចល ឬ​ក៏​ការ​អំពាវនាវ​កងកម្លាំងប្រដាប់អាវុធ ឱ្យ​ផ្តួលរំលំ​រដ្ឋាភិបាល​ទេ គេ​ត្រូវ​តែ​ធ្វើការ​ផ្លាស់​ប្តូរ​តាម​រយៈ​សន្លឹក​ឆ្នោត​»​ ។ លោក​បន្ត​ថា សម្រាប់​បងប្អូន ​ដែល​ជ្រុលខ្លួន​លង់​ជឿ​តាម​ការ​អូស​ទាញ របស់​ក្រុម​ជ្រុលនិយម​អាច​ប្រញាប់​ដកខ្លួន​ចេញ​វិញ ដើម្បី​សេចក្តីសុខ​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គម​ជាតិ​ទាំងមូល ព្រោះ​ក្រុមប្រឆាំង​ទាំងនោះ​គ្មាន​បំណង​នាំ​មក​នូវ​ប្រជាធិបតេយ្យ ការ​អភិវឌ្ឍ និង​សុខ​សន្តិភាព​សម្រាប់​ប្រទេស​ជាតិ​នោះ​ទេ ​។

ចំណែក​លោក​បណ្ឌិត ឈ​ត ប៊ុ​ន​ថង អ្នក​ស្រាវជ្រាវ និង​ជា​អ្នក​ទស្សនៈវិជ្ជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែង​ថា ការ​ធ្វើ​បាតុកម្មអហិ.ង្សា​គឺជា​សិទ្ធិ​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​ច្បាប់ ប៉ុន្តែ​បើ​ការ​ធ្វើ​បាតុកម្ម ឬ​កូដកម្ម​នោះ​ប្រែក្លាយ​ពី​បាតុកម្ម​ស្របច្បាប់ ទៅ​បដិវត្ត​ពណ៌​ផ្តួលរំលំ​រដ្ឋាភិបាល បង្កចលាចល​ធ្វើ​ឱ្យ​សង្គម​វឹកវរ​នោះ គឺជា​រឿង​ខុសច្បាប់ ដែល​អាជ្ញា​ធរមាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​បង្ក្រាប ​។ លោក​​ថា​ ៖ «​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​រក​ឃើញ​ថា កូដកម្ម​មាន​បំណង​ទុច្ចរិត ហើយ​បំណង​នៃ​បាតុកម្ម​នោះ ​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត អាជ្ញា​ធរមាន​សិទ្ធិ​គ្រប់គ្រាន់​នៅ​ក្នុង​ការ​បង្ក្រាប មិន​អាច​ធ្វើ​ឱ្យ​ប្រទេស​មាន​ចលាចល មាន​សង្គ្រាម​បះបោរ ដូច​បណ្តា​ប្រទេស​ផ្សេង​ៗ ដូច​ជា​នៅ បង់​ក្លា​ដេ​ស ស៊ី​រី លី​ប៊ី​ជាដើម​» ៕ អត្ថបទសហការ