ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សិស្ស​កម្ពុ​ជាមួយ​ក្រុម​រៀបចំ​កម្មវិធី Taylor Swift’s Party សម្រាប់​សប្បុរសធម៌

7 ខែ មុន

រាជធានីភ្នំពេញ ៖ សិស្សានុសិស្ស​កម្ពុ​ជាមួយ​ក្រុម​ដែល​មក​ពីសា​លា​ផ្សេង​ៗ​គ្នា បាន​នឹង​កំពុង​បង្កើត​កម្មវិធី​រួម​គ្នា​មួយ ដែល​មានឈ្មោះ​ថា Taylor Swift: The Eras Tour…

រាជធានីភ្នំពេញ ៖ សិស្សានុសិស្ស​កម្ពុ​ជាមួយ​ក្រុម​ដែល​មក​ពីសា​លា​ផ្សេង​ៗ​គ្នា បាន​នឹង​កំពុង​បង្កើត​កម្មវិធី​រួម​គ្នា​មួយ ដែល​មានឈ្មោះ​ថា Taylor Swift: The Eras Tour Theme Listening Party ដើម្បី​ជួយ​សង្គម នៅ​ថ្ងៃ​សៅរ៍ ទី​ ០២ ខែធ្នូ ឆ្នាំ​ ២០២៣ ខាង​មុខ​នេះ ហើយ​កម្មវិធី​រៀបចំ​ឡើង​នៅ​សាលារ​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ។

ព័ត៌មាន​នេះ​ផង​ដែរ គឺ​សម្រាប់ សិស្សានុសិស្ស មាតាបិតា ឬ​អ្នក​អាណាព្យាបាល ដែល​មាន​បំណង​ចូលរួម​ដើម្បី​ផ្ដល់​កម្លាំងចិត្ត​ដល់​ពួក​គាត់ ក៏​ដូច​ជា​គាំទ្រ​ដល់​ការ​ធ្វើ​សកម្មភាព​សម្រាប់​កម្មវិធី​សប្បុរសធម៌​ ។

The Eras Tour Theme Listening Party គឺជា​កម្មវិធី​មួយ​ដែល​បង្ហាញ​ពី​ខ្សែជីវិត​ពិត និងភាព​ជោគជ័យ​របស់អ្នកនិពន្ធ និង​តារាចម្រៀង ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក​ គឺ​កញ្ញា Taylor Swift ។ ហើយ​គោលបំណងនៃ​ការ​រៀបចំ​កម្មវិធី​នេះ គឺ​ដើម្បី​ផ្ដល់​ឱកាស​ដល់​សិស្សានុសិស្សចេះ​បង្កើត​គំនិត​ច្នៃប្រឌិត រៀនធ្វើការ​ជា​ក្រុម និង​ការ​សហការ​គ្នា ក៏​ដូច​ជា​ការ​ស្វែងរក​ថវិកា ដើម្បី​កម្មវិធី​សប្បុរសធម៌​ ។ សម្រាប់​កម្មវិធី​ទាំងមូល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ជា ​២០០ ​នាក់​ជាង​មក​ពីសា​លា​ផ្សេង​ៗ​គ្នា​មនុស្សធម៌​រួម ​។

ការ​ចូលរួម​របស់​អ្នក​ទាំងអស់​គ្នា គឺជា​ផ្នែក​មួយ​ដែល​ជួយ​ជម្រុញ​ដំណើរការ​កម្មវិធី​ឱ្យ​បាន​រលូន និង​លើកទឹកចិត្ត​ដល់​យុវជន​ក្នុង​ការ​បង្កើត​កម្មវិធី​សប្បុរសធម៌​ផ្សេង​ៗ​ទៀត​នា​ពេល​ខាង​មុខ​ ៕ អត្ថបទសហការ