ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ បញ្ជាក់​ពី​ការ​ទាញ​ប្រយោជន៍ចេញពី​ទំនើប​កម្ម​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ សម្រាប់ប្រយោជន៍​សេដ្ឋកិច្ច​ដែល​កម្ពុជា និង​ប្រទេស​ក្នុងតំបន់​ត្រូវ​យកចិត្តទុកដាក់

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កម្ពុជា​ និង​ជប៉ុន​ នៅ​ថ្ងៃ​ទី ​២៨ ខែមិថុនា ឆ្នាំ​២ ០២៤​ មកនេះ…

រាជធានីភ្នំពេញ ៖ កម្ពុជា​ និង​ជប៉ុន​ នៅ​ថ្ងៃ​ទី ​២៨ ខែមិថុនា ឆ្នាំ​២ ០២៤​ មកនេះ បាន​បើក​សន្និសីទ ASJA-ASCOJA-JAC លើក​ទី ២២​ នៅ​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម Tsuge Yoshifumi (​សូ​គេ យូ​ស៊ី​ហ្វូ​មី​) អនុរដ្ឋមន្ត្រី​នៃ​ក្រសួងការបរទេស​ជប៉ុន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​ ។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សង្កត់ធ្ងន់​ពីសារ​សំខាន់​នៃ​សន្និសីទ​ដែល​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់​អាទិភាព​ចំពោះ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដែល​នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ និង​សេវា​រដ្ឋបាល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ​។

តាម​រយៈ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នេះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អាច​ពង្រឹង​ផលិតភាព​ការងារ និង​ភាព​សំបូរ​បែប​នៃ​កម្លាំង​ពលកម្ម​ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ទីផ្សារ​តំបន់​និង​អន្តរជាតិ​ដ៏​គួរ​ឱ្យ​ទាក់ទាញ ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​សន្និសីទ​អំពី​ទំនើប​កម្ម​របស់​ក្រសួង​-​មន្ទីរ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ស្រប​ទៅ​នឹង​កា​រវិ​វត្ត​នៃ​និ​ន្ន​ការ​ក្នុង​តំបន់​និង​អន្តរជាតិ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងមូល​បាន​និង​កំពុង​យកចិត្តទុកដាក់ ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា ពី​ភាព​ចាំបាច់​នៃ​ការ​ទាញ​ប្រយោជន៍​ចេញពី​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដែល​បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ដើម្បី​ស​ម្រើ​វិស័យ​សេវា​សាធារណៈ ការ​សិក្សាអប់រំ និង​ការ​សកម្មភាព​សេដ្ឋកិច្ច​នានា​ទាំង​នៅ​កម្ពុជា តំបន់​អាស៊ាន និង​ប្រទេស​ជប៉ុន​ ។ ឯកឧត្តម​បាន​ស្នើ​ឱ្យ​អង្គ​សន្និសីទ​ជជែក​និង​ចែករំលែក​បទ​ពិសោធន៍​ស្តី​ពី​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​របស់​សមាជិក​អាស៊ាន និង​ជប៉ុន​ដើម្បី​ក្រេបជញ្ជក់​ចំណេះដឹង និង​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក​ក្នុង​ទិស​ដៅ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​ក្នុង​តំបន់ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​ជប៉ុន​ ៕ អត្ថបទសហការ