ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ អេស ប៊ី អាយ លី ហួរ សម្ពោធ​ដាក់​ឱ្យប្រើប្រាស់ បណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​ ដំបូង​ចាប់ពី​ថ្ងៃ​ទី ២៩ ខែមិថុនា ឆ្នាំ ​២០២៤ នេះ​តទៅ ​!

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ អេស ប៊ី អាយ លី ហួរ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ បណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​ដំបូង…

រាជធានី​ភ្នំពេញ ៖ ធនាគារ អេស ប៊ី អាយ លី ហួរ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ បណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​ដំបូង និង​មាន​តែ​មួយ​គត់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី ​២៩ ខែមិថុនា ឆ្នាំ​ ២០២៤ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​លោក Shuzo Shikata ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​តំណាង​ភាគ​ទុ​និក ឧកញ៉ា លី សុភាព សមាជិក​ក្រុមប្រឹក្សាភិបាល និង​តំណាង​ភាគ​ទុ​និក​អ្នកឧកញ៉ា លី សុ​ភ័​ក្ត សមាជិក​ក្រុមប្រឹក្សាភិបាល លោក ជា ផល្លា​រិ​ន អគ្គនាយក និង​លោក Jody Aldridge ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អតិថិជន Visa Cross Border Solutions ជា​តំណាង​ក្រុមហ៊ុន​វី​សា ព្រមទាំង​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ធនាគារ អេស ប៊ី អាយ លី ហួរ រួម​ជាមួយ​ក្រុមហ៊ុន វី​សា​នៅ​កម្ពុជា ក្រុមហ៊ុន​បុត្រ​សម្ព័​ន​លី​ហួរ​គ្រុប ក្រុមហ៊ុន​ដៃគូរ និង​បណ្តា​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ទៀត នៅ​ផ្សារ​ទំនើប​អ៉ី​អន ម៉​ល​សែន​សុខ​ស៊ី​ធី ជាន់​ផ្ទាល់​ដី Central Court ច្រកចូល 5B ​។

ជាមួយនឹង​បណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​ថ្មី របស់​ធនាគារ អេស ប៊ី អាយ លី ហួរ និង​មាន​តែ​មួយ​គត់​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា លោក​អ្នក​អាច ធ្វើ​ដំណើរ និង​ទិញ​ទំនិញ​ដូច​អ្នក​ក្នុងស្រុក ពិតជា​ងាយស្រួល ចំណេញ​ច្រើន​ជាង​មុន និង​មាន​ភាព​វ័យឆ្លាត​ជាង​មុន ​។ នៅ​ក្នុង​យុគសម័យ​ដែល​ពិភពលោក​កំពុង​មាន​ទំនាក់ទំនង​គ្នា​កាន់តែ​ខ្លាំង របៀប​ដែល​យើង​ធ្វើ​ដំណើរ និង​ទៅ​ទិញ​ទំនិញ​នៅ​តាម​បណ្តា​ហាង​នានា​កំពុង​តែ​មានការ​ពេញ​និយម ។ ស្រប​តាម​តម្រូវការ​ប្រើប្រាស់ ថ្ងៃនេះ​យើង​មាន​សេចក្តី​រំភើប​រីករាយ​ក្នុង​ការ​ណែនាំ​បណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​ដែល​ជា​ផលិតផល​ដែល​ត្រូវ​អភិវឌ្ឍ​ឡើង​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នៃ​ការ​ទិញ​ទំនិញ​នៅ​ក្រៅប្រទេស​ ។

បណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ មិន​គ្រាន់តែ​ជា​បណ្ណ​ភ្ជាប់​ជាមួយ​ការ​ធ្វើ​ដំណើរ​ប៉ុណ្ណោះ​ទេ វា​ក៏​ប្រៀប​បាន​ដូច​ជា​លិខិតឆ្លងដែន​ដើម្បី​ទទួល​បទ​ពិសោធ​ទូទាត់​នៅ​ជុំវិញ​ពិភពលោក​ដូច​ជា​អ្នក​ក្នុងស្រុក​ផង​ដែរ​ ។ បណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​នេះ អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទិញ​ជា​រូបិយប័ណ្ណ​ក្នុងស្រុក ទៅ​តាម​គោលដៅ​ធ្វើ​ដំណើរ ដោយ​លែង​មាន​តម្រូវការ​សម្រាប់​យក​សាច់ប្រាក់ ឬ​ក្តី​បារម្ភ​ពី​អត្រា​ប្តូរ​ប្រាក់​ ។ មិន​ថា​អ្នក​កំពុង​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន​ក្នុង​ទី​ក្រុងប៉ារីស ដើរ​ទិញ​អីវ៉ាន់​នៅ​ទីក្រុង​តូ​ក្យូ ឬ​កក់​សណ្ឋាគារ​នៅ​ញូ​វ​យ៉​ក បណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ អនុញ្ញាត​ឱ្យ​អ្នក​ទទួល​បាន​នូវ​មធ្យោបាយ​ទូទាត់​ដូច​ជា​អ្នក​ក្នុងស្រុក​អ​ញ្ចឹ​ង​ដែរ​ ។

អ្នកស្រី Ivana Tranchini នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ «យើង​មាន​សេចក្តី​សោមនស្ស​រីករាយ ក្នុង​ភាព​ជា​ដៃគូ​សហការ ជាមួយ ធនាគារ អេស ប៊ី អាយ លី ហួរ សម្រាប់​ការ​បង្កើត​នូវ Visa កាត ពហុ​រូបិយប័ណ្ណ​ដំបូង​គេ​បង្អស់ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ ក្រុមហ៊ុន Visa ប្តេជ្ញា​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អតិថិជន​របស់​យើង ដើម្បី​នាំ​យក​ដំណោះស្រាយ​ទូទាត់​ឆ្លង​ប្រទេស ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ​រក​ឌី​ជី​ថ​ល​ឲ្យ​កាន់តែ​ទូលំទូលាយ​» ។ អ្នកស្រី​បន្ត​ទៀត​ថា​ ៖ «កាត​ថ្មី​នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​កម្ពុជា សម្រាប់​ការ​ធ្វើ​ដំណើរ និង​ទិញ​ទំនិញ​នៅ​ក្រៅប្រទេស ព្រមទាំង​ផ្តល់​នូវ​បទ​ពិសោធន៍​ទូទាត់​កាន់តែ​រលូន និង​រីករាយ​សម្រាប់​ពួក​គេ ​។ គ្រប់​ប្រតិបត្តិការ​ទិញ​ទំនិញ​នៅ​ក្រៅប្រទេស​របស់​អ្នកដំណើរ​កម្ពុជា​ដែល​ប្រើប្រាស់ Visa កាត ក៏​ទទួល​បានការ​ធានារ នឹង​ការពារ ពី​បណ្តាញ​សុវត្ថិភាព​តាម​អ៊ី​ន​ធើ​ណេ​ត​ដ៏​ទំនើប​ផង​ដែរ​ ។

លក្ខណៈ​ពិសេស​លេចធ្លោ​មួយ​នៃ បណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ គឺ​មាន​លទ្ធភាព​គ្រប់គ្រង​អត្រា​ប្តូរ​ប្រាក់​ដោយ​ខ្លួន​យើង​ផ្ទាល់​ដ៏​ល្អ​បំផុត​នៅ​នឹង​កន្លែង​ ។ អ្នក​ប្រើប្រាស់​អាច​ទទួល​បាន​អត្រា​ប្តូរ​ប្រាក់​ល្អ​បំផុត​សម្រាប់​ការ​ប្តូរ​ប្រាក់​ទៅ​ជា​ប្រាំបី (៨) រូបិយប័ណ្ណ ផ្សេង​ៗ​គ្នា និង​រូបិយ​បណ្ណ​ជា​ច្រើន​ទៀត​នៅ​តាម​ប្រទេស​នានា​ជុំវិញ​ពិភពលោក ដែល​ធ្វើ​ឱ្យ​បណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​នេះ​ក្លាយជា​ឧបករណ៍ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​អ្នក​ធ្វើ​ដំណើរ​ញឹកញាប់ និង​អ្នកទិញ​ទំនិញ​នៅ​ក្រៅប្រទេស​ ។​

អត្ថប្រយោជន៍​មិន​មាន​តែត្រឹម​ប៉ុណ្ណឹង​ទេ បណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​មានការ​ផ្តល់​ជូន​មាន​រយៈពេល​កំណត់​គឺ អ្នក​ប្រើប្រាស់​ថ្មី​អាច​ទទួល​បាន​ប្រាក់​ត្រឡប់​មក​វិញ​ប្រាំ (៥) ភាគរយ (%) ឬ​រហូត​ដល់​ហាសិប (៥០) ដុល្លារ​អា​មេ​រិ​ក លើ​ប្រតិបត្តិការ​ដំបូង​ក្នុង​រយៈពេល​ហុកសិប ​(៦០) ថ្ងៃ​បន្ទាប់​ពី​ទទួល​បាន​កាត​នេះ ​។ លើស​ពី​នេះ អតិថិជន​ដែល​ចុះ​ឈ្មោះ​ប្រើប្រាស់​បណ្ណ​វី​សា ពហុ​រូបិយប័ណ្ណ នៅ​ថ្ងៃនេះ​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​នៅ​ចុងបញ្ចប់​នៃ​ព្រឹត្តិការណ៍​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​បណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​ថ្ងៃនេះ​ ។ ហើយ​អ្វី​ដែល​ងាយស្រួល​បំផុត​នោះ ដើម្បី​ចុះ​ឈ្មោះ​ប្រើប្រាស់​បណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​របស់​ធនាគារ អេស ប៊ី អាយ លី ហួរ គឺ​លោក​អ្នក​គ្រាន់តែ​មាន​អត្តសញ្ញាណប័ណ្ណ​ប៉ុណ្ណោះ ហើយ​មក​កាន់​គ្រប់​បញ្ជរ​របស់​ធនាគារ​យើងខ្ញុំ​រ៉ា​ល់​ម៉ោង​ធ្វើការ ។​

បណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ គឺ​មិន​ត្រឹមតែ​ជា​បណ្ណ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ទូទាត់​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​វិធីសាស្ត្រ​ដ៏​ឆ្លាត​វៃ​ក្នុង​ការ​ទូទាត់​នៅ​ពេល​ធ្វើ​ដំណើរ​ ។ ដូច្នេះ​ហេតុ​អ្វី​ត្រូវ​រង់ចាំ ? សូម​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​បណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​នៅ​ថ្ងៃនេះ ហើយ​ចាប់ផ្តើម​ទទួល​បាន​បទ​ពិសោធ​ទូ​ទាំង​ពិភពលោក​ដូច​ជា​អ្នកស្រុក ​។

អំពី​ធនាគារ អេស ប៊ី អាយ លី ហួរ ម​.​ក​.
​ធនាគារ អេស ប៊ី អាយ លី ហួរ បាន​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លី ហួរ ក្នុង​ឆ្នាំ​ ២០១២ ហើយ​បាន​ប្រែ​ក្លាយទៅជា​ធនាគារពាណិជ្ជ បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ធនាគារពាណិជ្ជ ពី​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​ ២៣ ខែមីនា ឆ្នាំ​ ២០២០ ដោយ​មានការ​វិនិយោគ​ពី​ដៃគូរ​យុទ្ធសាស្ត្រ​រវាង លោកអ្នកឧកញ៉ា លី ហួរ និង​ក្រុមហ៊ុន​ជប៉ុន​ដ៏​ធំ​មួយ (​ក្រុមហ៊ុន​យក្ស​) SBI Holdings, Inc.​ ។

បច្ចុប្បន្ន​នេះ ធនាគារ អេស ប៊ី អាយ លី ហួរ មាន​បណ្តាញ​សាខា​ប្រតិបត្តិការ​នៅ​ទូ​ទាំង ​២៥ ខេត្ត​/​រាជធានី​ ក្នុង​ប្រទេស​កម្ពុជា ដែល​មានទ្រព្យ​សកម្ម​ជាង​មួយ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សាខា​សរុប​ចំនួន​សែសិប​ប្រាំបួន និង​ម៉ាស៊ីន​ដក​ប្រាក់​/​ដាក់​ប្រាក់ សរុប​ជាង​សាមសិប​កន្លែង នៅ​ទីតាំង​សក្តានុពល​ផ្សេង​ៗ​គ្នា​ ។ ទន្ទឹម​នឹង​នោះ ធនាគារ​ក៏​កំពុង​ពង្រីក​បណ្តាញ​សាខា​របស់​ខ្លួន និង​បន្ថែម​ម៉ាស៊ីន​ដក​ប្រាក់​/​ដាក់​ប្រាក់ សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក និង​អន្តរជាតិ និង​សេវា​ធនាគារ​តាម​ទូរ​សព្ទ​ឌី​ជី​ថ​ល ដើម្បី​ពង្រីក​ប្រតិបត្តិការ​ធនាគារ​របស់​ខ្លួន ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ឲ្យ​កាន់តែ​ប្រសើរ និង​បំពេញតម្រូវការ​របស់​អតិថិជន ​៕ អត្ថបទសហការ