ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក ជាមជ្ឈមណ្ឌលផ្តល់ជូននូវសេវាកម្មបង់រំលស់រថយន្ត ម៉ូតូ និងកម្ចីដ៏ធំជាងគេមួយនៅកម្ពុជា

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ស្ថិរភាព និង​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា មាន​សន្ទុះ​កើនឡើង​យ៉ាង​ខ្លាំង ព្រមទាំង​ការ​សិក្សា វិភាគ​យ៉ាង​ល្អិតល្អន់​ពី​គម្រោង​អាជីវកម្ម ក្រុមហ៊ុន លី ហួរ…

រាជធានីភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ស្ថិរភាព និង​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា មាន​សន្ទុះ​កើនឡើង​យ៉ាង​ខ្លាំង ព្រមទាំង​ការ​សិក្សា វិភាគ​យ៉ាង​ល្អិតល្អន់​ពី​គម្រោង​អាជីវកម្ម ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ភី​អិ​ល​ស៊ី បាន​ក្លាយ​ខ្លួន​ទៅ​ជា គ្រឹះស្ថាន អេ​ច អេ​ហ្វ ស៊ី ខេ​ម​បូ​ឌា មីក្រូ​ហ្វា​យ​នែ​ន ម​.​ក ដែល​ជា​មជ្ឈមណ្ឌល ផ្តល់​ជូន​នូវ​សេវាកម្ម​បង់​រំលស់​រថយន្ត និង​ម៉ូតូ​ដ៏​ធំ​ជាងគេ​មួយ ប្រចាំ​ប្រទេស​កម្ពុជា ​។

ការ​បង្កើត គ្រឹះស្ថាន អេ​ច អេ​ហ្វ ស៊ី ខេ​ម​បូ​ឌា មីក្រូ​ហ្វា​យ​នែ​ន ម​.​ក នេះ​មិន​ត្រឹមតែ​ជា​ផ្នែក​មួយ ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តាម​រយៈ​ការ​ផ្ដល់​នូវ​ឱកាស​ការងារ​ដ៏​ច្រើន ​សម្រាប់ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ជួយ​ចូលរួម​ចំណែក​ក្នុង​ការ​បំពេញ​នូវ​តម្រូវការ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ទទួល​បាន​នូវ​យានយន្ត​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន​ផង​ដែរ ​។ ការ​រីក​ចម្រើន​ប្រកបដោយ​និរន្តរភាព​របស់​ក្រុមហ៊ុន គឺ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ គ្រប់យ៉ាង​អាស្រ័យ​មក​ពី​ការ​រួមចំណែក​ពី​ភាគ​ទុ​និក ព្រមទាំង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់ ដែល​បាន​បំពេញ​នូវ​សេចក្តី​សុចរិត ចំពោះ​ក្រុមហ៊ុន និង​អតិថិជន ក្នុង​ភាព​ជា​អ្នកដឹកនាំ រួម​ទាំង​កិច្ចសហការ​គ្នា​យ៉ាង​ស្អិតរ​មួ​ត ជា​ពិសេស​គឺ​ភាព​ទំនួល​ខុស​ត្រូវជា​រួម និង​បន្ត​ស្វែងរក​ភាព​ជោគជ័យ​រួម​គ្នា ដើម្បី​ផ្តល់​ជូន​ការ​អភិវឌ្ឍ​ផលិតផល និង សេវាកម្ម កាន់តែ​មានគុណ​ភាព និង​ទំនុកចិត្ត​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​បន្ត​ទៀត​នៅ​ពេល​អនាគត ​។

ទស្សនវិស័យ​របស់ គ្រឹះស្ថាន អេ​ច អេ​ហ្វ ស៊ី ខេ​ម​បូ​ឌា មីក្រូ​ហ្វា​យ​នែ​ន ម​.​ក គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​សេវាកម្ម ភតិសន្យា​ហិរញ្ញវត្ថុ និង​កម្ចី រថយន្ត ម៉ូតូ ទូ​ទាំង​ព្រះរាជាណា ចក្រ​កម្ពុជា ​។ ហើយបេសកកម្ម​របស់​យើង​ គឺ​ផ្តល់​សេវាកម្ម​ភតិសន្យា និង​កម្ចី ជូន​ដល់​បុគ្គល និង​ក្រុមហ៊ុន​សហគ្រាស ជាមួយនឹង​មធ្យោបាយ ឬ​ធនធាន​ដើម្បី​គ្រប់គ្រង​ប្រភព​ហិរញ្ញវត្ថុ​របស់​គេ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ដើម្បី​ធ្វើ​ឱ្យ​ជីវភាព​របស់​ពួក​គេ​កាន់តែ​ប្រសើរ​ឡើង​។ ដើម្បី​សម្រេច​គោលដៅ​នេះ​យើង​ត្រូវ​ធានា​នូវ​អត្ថប្រយោជន៍​ដែល​មាន​និរន្តរភាព​ជូន​ដល់​ម្ចាស់​ភាគហ៊ុន បុគ្គលិក​របស់​យើង និង​សហគមន៍​ទាំងមូល​។ យើង​នឹង​បម្រើ​តាម​គោលការណ៍​សីលធម៌​ខ្ពស់​បំផុត គ្រប់ពេលវេលា ដោយ​គោរព​ច្បាប់ សង្គម និង​បរិស្ថាន ។

សូមរម្លឹកផងដែរថា កាលពីឆ្នាំ ២០១៥ ឧកញ៉ា លី សុ​ភ័​ក្ត បាន​បង្កើត ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ភី​អិ​ល​ស៊ី ដោយ​បាន​ចុះបញ្ជី លេខៈ ​០០០០០៦៩៤ នៅ​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃ​ទី​ ០៩ ខែកញ្ញា ឆ្នាំ ​២០១៥ ជាមួយនឹង​ដើមទុន​ដំបូង​ចំនួន ៣ លាន​ដុល្លារ ដើម្បី​ជំរុញ​ឱ្យ​មាន​សេវាកម្ម​ភតិសន្យា​រថយន្ត​នៅ​លើ​ទីផ្សារ ​។ ឆ្នាំ ២០១៦ ធនាគារជាតិ​នៃ​កម្ពុជា បាន​ផ្តល់​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ​ដល់ ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ភី អិ​ល​ស៊ី នៅ​ថ្ងៃ​ទី​ ០៨​ ខែមេសា ឆ្នាំ​ ២០១៦ ។ ឆ្នាំ ២០១៧ ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ភី​អិ​ល​ស៊ី បាន​បង្កើត​អោយ​មាន​សេវាកម្ម​ភតិសន្យា​ម៉ូតូ​នៅ​លើ ទីផ្សារ ​។ ឆ្នាំ ២០២១ ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ភី​អិ​ល​ស៊ី ចាប់ផ្ដើម​ធ្វើ​ប្រតិបត្តិការ និង​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ហើយ ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ភី​អិ​ល​ស៊ី បាន​បង្កើន​ដើមទុន​រហូត​ដល់ ១០​ លាន​ដុល្លារ​ ។ ឆ្នាំ ២០២២ ដោយ​មានការ​រីក​ចម្រើន​ជា​លំដាប់​ទើប ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ភី​អិ​ល​ស៊ី បាន​បង្កើន​ដើមទុន​ម្តងទៀត​រហូត​ដល់ ១៦ លាន​ដុល្លារ​ ។ ឆ្នាំ ២០២៣ ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ភី​អិ​ល​ស៊ី បាន​ធ្វើការ​វិនិយោគ​រួម​គ្នា​ជាមួយនឹង HOTAI FINANCE CO., LTD. ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​តៃវ៉ាន់​ ៕ អត្ថបទសហការ